OPPO Find N3 Series ស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ 2023 ដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ!
នៅរសៀលថ្ងៃទី 27 ខែតុលា ឆ្នាំ 2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក OPPO Find N3 Series ចំនួន 2 ម៉ូដែលគឺ OPPO Find N3 និង Find N3 Flip ដែលស្មាតហ្វូនអេក្រង់បត់ទាំងនេះ 2 ត្រូវបានគេតាំងនាមជា “អធិរាជអេក្រង់បត់”។
ចំពោះមហាព្រឹត្តិការណនេះបានធ្វើឡើងនៅ Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង នរោត្តម ជេនណា, លោកបណ្ឌិត តាន់ មុនីវណ្ណ, លោក ជី សិលា, លោក អ៊ិន វិចិត្រ, កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំង Influencers ល្បីៗ និង បងប្អូនមិត្តអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនញុំាងឱ្យបរិយាកាសកាន់តែឱឡារិក។
ឥឡូវនេះជាដំណឹងល្អសម្រាប់អតិថិជនដើម្បីទទួលបាននូវបទពិសោធថ្មី ដែលមានបំណងចង់ Pre Order ស្មាតហ្វូនលំដាប់កំពូល OPPO Find N3 Series ទាំង 2 ម៉ូដែលចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានការថែមជូនកាដូជាច្រើនដ៏អស្ចារ្យដូចជា ៖
• Pre-Order ស្មាតហ្វូន Find N3 តម្លៃ $1899 ថែមជូនកាដូដូចជា ៖
▪️ បណ្ណធានាអេក្រង់រយៈពេល 6ខែ
▪️ កាសឥតខ្សែ Enco Air3
▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ
• Pre-Order ស្មាតហ្វូន Find N3 Flip តម្លៃ $999 ថែមជូនកាដូដូចជា ៖
▪️ បណ្ណធានាអេក្រង់រយៈពេល 6ខែ
▪️ ស្រោមការពារទូរស័ព្ទ
▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ
ដើម្បីឲ្យកាន់តែមានភាពជឿជាក់ទៅលើសមត្ថភាពនៃស្មាតហ្វូនលំដាប់កំពូល OPPO Find N3 អ្នកជំនួញជោគជ័យទាំង ៣ រូប ដែលបានប្រើប្រាស់ស្មាតហ្វូន Find N3 មុនគេបង្អស់ក្នុងប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះ៖
លោក អ៊ិន វិចិត្រ និយាយថា៖ « មកដល់ OPPO ស៊េរី Find N3 ខ្ញុំជាអ្នកប្រើផ្ទាល់ឃើញថា វាពិតជាអស្ចារ្យ ល្បឿនលឿន និងប្រើមុខងារបានច្រើនដែលងាយស្រួលសម្រាប់ការធ្វើជំនួញរបស់ខ្ញុំ»។
លោក បណ្ឌិត តាន់ មុនីវណ្ណ និយាយថា៖ «សម្រាប់ខ្ញុំ ការឌីហ្សាញថ្មីរបស់ OPPO ពិតជាទាក់ទាញខ្លាំង។ មានពីរមុខងារដែលខ្ញុំគិតថាល្អមែនទែនទី១ ងាយស្រួលកាន់ តូចតែពេលបើកមកធំ, ទី២ ទំហំអេក្រង់ធំស្រួលមើលយើងអាចយកតាមខ្លួន ស្រាលងាយស្រួលអាចជំនួសកុំព្យូទ័របាន»។
លោក ជី សិលា និយាយថា៖ «ខ្ញុំជាអ្នកប្រើ OPPO ៣ជំនាន់មកហើយ សម្រាប់ OPPO ស៊េរីថ្មីនេះមានលក្ខណៈប្លែកច្រើន អ្វីដែលខ្ញុំចូលចិត្តបំផុតគឺថ្មកាន់បានយូរ។ ខ្ញុំជាអ្នកធ្វើដំណើរច្រើន ការងារក៏ច្រើន ពេលមានបញ្ហាអស់ថ្ម ខ្ញុំមិនចង់កាន់ Power Bank ទៀតនោះទេ។ OPPO បានជួយដោះស្រាយបញ្ហាចម្បងមួយនេះរបស់ខ្ញុំ។ មួយវិញទៀត ទូរស័ព្ទ OPPO មានមុខងារច្រើនដែលអាចជំនួស Laptop បាន»។
សម្រាប់ ព្រះនាងតូច ជេនណា មានបន្ទូលថា ៖ «នាងខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការ OPPO Find N3 Series។ នាងខ្ញុំបានចាប់កាន់ OPPO Find N3 Flip ដំបូងគេបង្អស់គឺមានអារម្មណ៍ថា ការរចនាមានភាពស្រស់ស្អាត តូចច្រឡឹង ងាយស្រួលក្នុងការចាប់កាន់។ មិនតែប៉ុណ្ណោះ OPPO Find N3 Flip បំពាក់ជាមួយកាមេរ៉ាដែលច្បាស់ខ្លាំង ដោយមិនចាំបាច់ធ្វើការ edit»។
ចំណែកទូតសុច្ឆន្ទៈប្រចាំ OPPO កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា ៖ «សម្រាប់រូបនាងខ្ញុំ នាងខ្ញុំជាទូតសុច្ឆន្ទៈ ជាអ្នកប្រើប្រាស់ទូរស័ព្ទម៉ាក OPPO ស្រាប់។ ពីមុនខ្ញុំក៏ប្រើស៊េរី Flip នេះដែរ ហើយឥឡូវពិតជាមិននឹកស្មានថាពេលទទួលបានទូរស័ព្ទ Find N3 Flip ស៊េរីថ្មីនេះភ្លាម គឺធ្វើឱ្យខ្ញុំមានអារម្មណ៍ថាកាន់តែអស្ចារ្យជាងមុនទៅទៀត ជាពិសេសជាមួយរូបរាង និងពណ៌។ សម្រាប់បច្ចេកទេស ខ្ញុំស្រឡាញ់បំផុតកាមេរ៉ា និយាយទៅស៊េរីថ្មីពិតជាអភិវឌ្ឍនទៅតាមសម័យកាល»៕