អាថ៌កំបាំងនៃការពន្យារភាពចាស់ ដែលបានរកឃើញដោយក្រុមលោកសាស្ត្រចារ្យ ដេវីត ស៊ីនឃ្លែរ (David Sinclair) នៃសាកលវិទ្យាល័យ Harvard, នោះគឺ
អ្នកទាំងអស់គ្នាបានដឹងហើយថា ភាពចាស់គឺជារឿងធម្មជាតិដែលវាអាចនឹងវិវត្តលឿន ឬ យឺត គឺអាស្រ័យទៅលើហ្ស៊ែន ឬ សុខភាពរបស់មនុស្សម្នាក់ៗ ប៉ុន្តែចុះប្រសិនបើយើងអាចពន្យារភាពចាស់ និងត្រលប់ទៅរកភាពយុវវ័យបាន?
ផ្អែកទៅលើសៀវភៅដែលមានឈ្មោះថា «Life Span» របស់លោក David Sinclair ដែលជាសាស្រ្តាចារ្យផ្នែកហ្ស៊ែន និងសហនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវជីវវិទ្យានៃភាពចាស់ Paul F.Glenn នៅសាលាវេជ្ជសាស្រ្តរបស់សាកលវិទ្យាល័យ Harvard និង ស្ថាបនិកនៃក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយចំនួន គាត់បានលើកឡើងថា ភាពចាស់គឺគ្រាន់តែជាជំងឺ។
ពិតណាស់ វាមិនអាចព្យាបាលទាំងស្រុងតែម្ដងនោះទេ ប៉ុន្តែយើងអាចពន្យារវា និង អាចត្រលប់មកភាពក្មេងរឹងមាំបានប្រសិនបើយើងថែរក្សានូវសុខភាពរបស់យើងឱ្យបានត្រឹមត្រូវ និង ធ្វើតាមគោលការណ៍ចម្បងនៃភាពចាស់ និង ការរស់នៅឱ្យបានយូរអង្វែង។ យើងបានដឹងជាទូទៅហើយថា ការញ៉ាំអាហារសុខភាព, ការតមអាហារ និងការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយឱ្យយើងមានសុខភាពល្អ និង មើលទៅក្មេងជាងវ័យ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ, តាមការស្រាវជ្រាវដែលគួរឱ្យទុកចិត្តបានរកឃើញថា អាហារបំប៉ន ដូចជា NMN អាចដើរ តួរនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យយើងត្រឡប់ទៅកាន់ភាពយុវវ័យម្ដងទៀត។ ពិតណាស់, លោក David Sinclair ក៏ជាមនុស្សម្នាក់ដែលបានជឿជាក់លើ NMN និងប្រើប្រាស់ NMN ជាមួយនឹងអាហារបំប៉នផ្សេងទៀតដើម្បីកាត់បន្ថយភាពចាស់ និង រក្សាបាននូវសុខភាពល្អ។ ដូច្នេះ តើអ្វីទៅជា NMN?
នៅក្នុងវត្តនៃជីវិត, DNA របស់យើងបានធ្វើការចម្លងដោយខ្លួនវានៅកំឡុងពេលការបំបែកកោសិកាដើម្បីឱ្យកោសិកាទាំងអស់នោះបន្តជីវិតមុនពេលដែលវាត្រូវបានប្រើប្រាស់អស់។ រាល់ពេលដែលវាធ្វើការចម្លង កោសិកាមួយចំនួនចាប់ផ្ដើមកាត់បន្ថយ ហើយក៏មានបញ្ហាមួយចំនួនអាចកើតឡើង ដែលធ្វើឱ្យវ័យរបស់យើងមានការប្រែប្រួល និង អាចកើតមានជំងឺមួយចំនួននៅពេលដែលយើងចាស់ទៅ។ ម៉ូលេគុល NAD+ គឺជាភ្នាក់ងារចម្បងក្នុងការបំពេញតួនាទីនៃភាពរឹងមាំរបស់កម្រិតកោសិកា។ វាបានជួយពង្រឹងការជួសជុល DNA, ការពារដំណើរការនៃភាពចាស់ ដូចជា ប្រព័ន្ធសរសៃប្រសាទ, ការបាត់បង់កោសិកាដើម, និង ភាពមិនដំណើរការនៃភ្នាសកោសិកា មីតូខុនឌ្រៀល។ ប៉ុន្ដែបរិមាណ NAD+ របស់យើងបានបាត់បង់ទៅតាមពេលវេលា ដែលជាមូលហេតុពួកយើងត្រូវការ NMN។
NMN បង្កើននូវកម្រិត NAD+ នៅក្នុងរាងកាយរបស់យើង ។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា NMN បានផ្ដល់អត្ថប្រយោជន៍ដល់មុខងារខួរក្បាល, សរសៃបេះដូង, សាច់ដុំ និង ជួយដល់ការគ្រប់គ្រងនូវជាតិស្ករ សម្ពាធឈាម ការកើនឡើងនូវកូឡេសស្តេរ៉ូល ថែមទាំងការលើសជាតិខ្លាញ់ជាដើម។ អ្នកជំនាញបានជឿថា ការថយចុះលឿននៃកម្រិត NAD+ គឺជាកត្តាចម្បងដែលធ្វើឱ្យសុខភាពនៃរាងកាយ និង ស្មារតី ទ្រុឌទ្រោម។ ការញ៉ាំនូវអាហារបំប៉ន NMN បានបង្ហាញថាមានការកើនឡើងនៃកម្រិត NAD+ និង ផ្ដល់នូវបណ្ដុំអត្ថប្រយោជន៍យ៉ាងច្រើនដល់ការបំពេញមុខងារនៃភាពយុវវ័យ។
ផ្អែកលើការរកឃើញទាំងអស់នេះ, NMN គឺជាអាហារបំប៉នដ៏អស្ចារ្យមួយក្នុងចំណោមអាហារបំប៉នជាច្រើនទៀតដែលជួយដល់ការរក្សានូវសុខភាពល្អនិងពន្យារភាពចាស់ ដែលមានលក់នៅលើទីផ្សារនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ថ្មីៗនេះ ក្រុមហ៊ុន ស៊ីងនេតឈ័រ (Think Nature) ដែលជាក្រុមហ៊ុននាំចូលនូវផលិតផលកូរ៉េដែលមានគុណភាពខ្ពស់ បានណែនាំនូវផលិតផលដ៏អស្ចារ្យមួយដែលមានឈ្មោះថា Lalavita NMN ក្នុងនោះមាន ២ ប្រភេទ គឺ ប្រភេទ NMN កញ្ចប់ចំណុះ ១ ក្រាម ដំបូងគេនៅកម្ពុជា និង NMN ៣០០មីលីក្រាម ជាប្រភេទគ្រាប់ថ្នាំដែលផ្សំពីរុក្ខជាតិ។
វាត្រូវបានផលិតឡើងដោយក្រុមហ៊ុន UTHEVER ដែលជាក្រុមហ៊ុនដ៏ល្បី និង គួរឱ្យទុកចិត្តបំផុត ទាក់ទងនឹងការ ផលិតអាហារបំប៉ន NMN នេះ និង អាហារបំប៉នផ្សេងៗទៀត។
Lalavita NMN គឺស័ក្ដិសមឥតខ្ចោះ សម្រាប់អ្នកប្រើប្រាស់ដែលយល់ដឹងអំពីសុខភាព និង អ្នកដែលចង់មានអារម្មណ៍ និងមើលទៅក្មេងជាងវ័យ ដោយសារតែវាអាចទប់ស្កាត់ការឡើងទម្ងន់, បង្កើនការរំលាយអាហារ បង្កើនថាមពល និង សកម្មភាពរាងកាយ, បង្កើនការប្រែប្រួលនៃអ៊ាំងស៊ុយលីន, ជួយដល់មុខងារភ្នែក ថែមទាំងការពារការប្រែប្រួលទាក់ទងនឹងអាយុក្នុងការបញ្ចេញហ្ស៊ែន។ លើសពីនេះទៅទៀត វាជួយទ្រទ្រង់មុខងារខួរក្បាល និងសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ បង្កើនកម្លាំងសាច់ដុំ និងផ្តល់អត្ថប្រយោជន៍ដល់កម្រិតថាមពល ការគេង និងសូម្បីតែសុខភាពស្បែក។ បំពេញបំណងប្រាថ្នារបស់អ្នក មិនត្រឹមតែអាយុវែង ឬមើលទៅក្មេងជាងវ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុខភាពល្អ និងត្រលប់ទៅកាន់ភាពយុវវ័យជាមួយនឹង lalavita NMN៕
ព័ត៌មានបន្ថែមសូមចូលទៅកាន់ ៖ Facebook page: Lalavita NMN Cambodia.