MG បានបំបែកឯគត្តកម្មលក់ក្នុងទីផ្សារអឺរ៉ុបជាមួយចំនួនការលក់រហូតដល់ 150,000 គ្រឿង គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣
ម៉ាកយីហោ MG បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនជាមួយនឹងទិន្នន័យចំនួន 150,000 គ្រឿងដែលបានចុះបញ្ជី និងបាននាំមុខនៃកំណើនរថយន្តថ្មីនៅទូទាំងទ្វីបអឺរ៉ុបគិតចាប់ពីខែមករាដល់ខែសីហា ឆ្នាំ2023។ MG បង្កើតឡើងជាមួយនឹងប្រវត្តិសាស្រ្តនៃរថយន្តស្ព័រដ៏អស្ចារ្យដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងតាមរយៈការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដោយផ្តល់ជូននូវការផ្លាស់ប្តូរអាប់ឌែតបច្ចេកទេស និងតែងតែផ្តល់នូវភាពទាន់សម័យជានិច្ច។ បន្ទាប់ពីរថយន្ត MG ស៊េរីថ្មីៗជាច្រើនបានចេញលក់នៅក្នុងឆ្នាំ 2022 និង 2023, ឥឡូវនេះ MG បានឈានទៅដល់ភាពជោគជ័យដ៏ធំមួយទៀតជាមួយនឹងរថយន្តចំនួន 150,000 គ្រឿងដែលបានលក់ចេញនៅប៉ែកអឺរ៉ុប និងបន្តនូវរថយន្តស៊េរីថ្មីៗដែលមានសក្តានុពលខ្ពស់ដើម្បីឈានទៅដល់ការលក់ចេញចំនួន 200,000 គ្រឿង។
យីហោ MG ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃសមរម្យ ហើយបានកំពុងធ្វើឱ្យមានការរីកចម្រើន និងលក់ដាច់ខ្លាំងនៅលើទីផ្សារជាច្រើនប្រទេស រួមទាំងទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស និងបណ្តាប្រទេសអាស៊ីផ្សេងៗទៀតផងដែរ។ ក្រុមហ៊ុន MG ក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើពិភពលោកសម្រាប់ការផ្តល់ជូននូវរថយន្តប្រភេទអគ្គិសនី និងប្រភេទរថយន្តហាយប្រ៊ីត ដើម្បីបន្ថែមជម្រើសកាន់តែច្រើនពីលើរថយន្តប្រើសាំង។ ដោយសារតែភាពជោគជ័យខ្លាំងនៃរថយន្តអគ្គិសនីលើម៉ូឌែលពីរគឺ MG4 និង MG Marvel R ដែលចំនួនលក់ចេញមានការកើនឡើងរហូតដល់ 128% គិតចាប់តាំងពីឆ្នាំ 2022 ហើយបានបន្តកំណើនកើនឡើងរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុបដោយផ្តល់ឱ្យ MG ជាប់ចំណាត់ថ្នាក់លេខ២លើទីផ្សារលក់ដាច់បំផុតនាឆ្នាំ 2023 នេះ។
ទន្ទឹមនឹងនោះ អឹមជី ខេមបូឌា (MG Cambodia) ក៏ទទួលបានជោគជ័យខ្លាំងដែរក្នុងការលក់រថយន្តដែលមានតម្លៃប្រកួតប្រជែងទៅលើម៉ូដែលដែលកំពុងពេញនិយមដូចជា MG ZS, MG RX5 Reborn និង MG GT ដែលម៉ូឌែលរថយន្តទាំងនេះបានរួមចំណែកដល់កំណើននៃការលក់របស់ MG នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ ជាមួយនឹងហេតុផលនៃរថយន្តដែលមានតម្លៃសមរម្យ, គួរឱ្យទុកចិត្ត, ចំណុះម៉ាស៊ីនតូចប៉ុន្តែផ្តល់កម្លាំងខ្លាំងដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយនៃតួបូ និងផ្តល់នូវការសន្សំសំចៃបានខ្ពស់ស៊ីប្រេងឥន្ធនៈទាប អមជាមួយលក្ខណៈពិសេសទំនើបៗ និងសុវត្ថិភាព ហើយកាន់តែពិសេសគឺមានការធានារយៈពេលវែងរហូតដល់ 5 ឆ្នាំ។ រថយន្ត MG កំពុងទាក់ទាញដល់អ្នកប្រើប្រាស់ជាច្រើនជាមួយលក្ខខ័ណ្ឌផ្តល់តាមតម្រូវការអតិថិជន និងបំពេញតម្រូវការទីផ្សារកម្ពុជាបានយ៉ាងល្អ តាមរយៈការផ្តល់នូវភាពវិជ្ជមាននៃតម្លៃដ៏ប្រកួតប្រជែងចាប់ពី $28,xxx សម្រាប់ម៉ូឌែល MG ZS, $30,xxx សម្រាប់ MG GT និង MG RX5 Reborn មានតម្លៃចាប់ពី $37,xxx ។
MG បានផ្តោតសំខាន់លើបច្ចេកវិទ្យាថ្មីដែលអាចលើកកម្ពស់ម៉ាកយីហោរបស់ខ្លួនយ៉ាងល្អ ហើយក៏ជាយីហោមួយដែលតែងតែមានភាពច្នៃប្រឌិត និងអភិវឌ្ឍន៏យ៉ាងលឿនក្នុងវិស័យយានយន្តនាពេលបច្ចុប្បន្ននេះ។ បទពិសោធវិជ្ជមានល្អៗរបស់អតិថិជនប្រើប្រាស់MGផ្ទាល់ គឺប្រណីតភាពនៃផ្នែកខាងក្នុងដែលរចនាប្រកបដោយផាសុកភាពខ្ពស់ និងទាន់សម័យជាមួយនឹងកៅអីពូកស្បែកដ៏ប្រណិតដែលអាចដឹកនាំម៉ាកយីហោ MG ឆ្ពោះទៅរកភាពរីកចម្រើន និងការណែនាំតៗគ្នាពីអ្នកប្រើប្រាស់ផ្ទាល់ទៅកាន់មិត្តភក្តិ និងសាច់ញាតិរបស់ពួកគេផងដែរ។ ខណៈដែលម៉ូឌែលរថយន្តមួយចំនួនដែលជាដៃគូរប្រជែងរបស់ខ្លួនបានបំពាក់នឹងរចនាមកជាមួយផ្នែកខាងក្នុងជ័រផ្លាស្ទិកជាមួយពណ៌បែបដិតៗដែលមិនសូវពេញនិយម និងមិនមែនជាស្ទីលរបស់អ្នកប្រើប្រាស់នៅកម្ពុជាទេ។ MG ក៏បានកំពុងធ្វើការយ៉ាងសកម្មលើផ្នែកសេវាកម្មក្រោយការលក់របស់ខ្លួន ដើម្បីគាំទ្រ និងផ្តល់នូវសេវាកម្មដ៏ឆាប់រហ័សដល់គ្រួសារ MG របស់ពួកគេជាមួយនឹងការពង្រីកសាខាជាបន្តបន្ទាប់ដូចជានៅ ភ្នំពេញ និងខេត្តសៀមរាបជាដើម។
ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ខណៈពេលដែល MG បានឈានដល់ការលក់ជាច្រើនគ្រឿងរហូតដល់ 150,000 គ្រឿងនៅបែកអឺរ៉ុប និងទិន្នន័យការលក់បានយ៉ាងល្អនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តល់បទពិសោធល្អៗជាក់ស្តែងពីអ្នកប្រើប្រាស់ផ្ទាល់ ដែលជាសញ្ញាវិជ្ផមាននៃកំណត់ត្រាលក់ដ៏សំខាន់សម្រាប់ម៉ាកយីហោ MG។ ដូច្នេះការសម្រេចចិត្តឱ្យបានត្រឹមត្រូវគឺជារឿងសំខាន់ ប្រសិនបើអ្នកមិនចង់ខកខានរថយន្តល្អទំនើប។ ហើយ MG បានយល់អំពីអ្វីដែលជាតម្រូវការរបស់អ្នកប្រើប្រាស់ដោយផ្តល់នូវបទពិសោធន៍ដ៏ល្អនិងភាពទាន់សម័យជាមួយការអាប់ដែតថ្មីនៃរថយន្ត MG RX5 Sport និងសមាជិកថ្មីនៃរថយន្តអគ្គិសនី MG Marvel R និង MG4 ដើម្បីបង្កើតជាជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា។
សូមចុចលីងខាងក្រោមដើម្បីទស្សនាវីដេអូ៖