សន្និសីទសារព័ត៌មានស្តីអំពី ហុងដាឌ្រីម
កាលពីរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឍថ្មីរបស់ Honda Dream។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ហុងដាដូចជា ៖
• ក្រុមហ៊ុនអាស៊ានហុងដាម៉ូទ័រ ខូអិលធីឌី
Asian Honda Motor Co., Ltd.
• ក្រុមហ៊ុនស្រាវជ្រាវ និង អភិវឌ្ឍន៍ផលិតផលហុងដាប្រចាំតំបន់អាស៊ីអាគ្នេយ៍
Honda R&D of Southeast Asia Co., Ltd.
• ក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី
N. C. X. Co., Ltd.
ក្នុងកម្មវិធីនេះក៏មានការបកស្រាយពន្យល់បន្ថែមពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ PGM-FI កាន់តែស៊ីជម្រៅ លើសពីនេះក៏មានជាការឆ្លើយនូវសំណួរពីខាងសារព័ត៌មាន ជាមួយនឹងការជិះសាកល្បងផ្ទាល់ដើម្បីឱ្យដឹងពីគុណភាពពិតៗរបស់ហុងដាឌ្រីម។
លោក បេនកៀ ស្រ៊ីថានាកន ប្រធានក្រុមហ៊ុនអិនស៊ីអិច បានលើកឡើងថា ម៉ូតូហុងដា Dream ត្រូវបានបង្កើតឡើងដោយភាពជឿជាក់ពីមួយជំនាន់ទៅមួយជំនាន់ ហើយការអភិវឌ្ឍនេះបានបំពេញបន្ថែមចំពោះក្តីស្រមៃរបស់ប្រជាជនកម្ពុជា ដើម្បីធ្វើជីវិតកាន់តែប្រសើរ។ ភាពលេចធ្លោ តម្លៃ និង ថាមពលនៃក្តីស្រមៃ (The Power of Dream) បានក្លាយជានិមិត្តសញ្ញានៃសមិទ្ធផលជោគជ័យ ដែលតំណាងឱ្យតម្លៃ និង មោទកភាពនៃជីវិត។
ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុតជាច្រើនទសវត្សរ៍ណាស់មកហើយ តែងតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរក្នុងកំពូលតារាងលេខ ១ ក្នុងការលក់ជាប់គ្នារហូតជាង 30 ឆ្នាំ ដែលការលក់សរុបនៃម៉ូដែលនេះមានចំនួនរហូតទៅដល់ 3,164,967 គ្រឿង បើគិតមកត្រឹមថ្ងៃនេះ។
ក្រុមការងារខាងសិក្សា និង អភិវឌ្ឍផលិតផលរបស់ក្រុមហ៊ុនហុងដា តែងតែផ្តល់អាទិភាពក្នុងការទទួលយកមតិយោបល់របស់អតិថិជន ដើម្បីពង្រឹង និង ធ្វើឱ្យប្រសើរឡើង ដោយអមមកជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត ដែលមានដូចជាប្រព័ន្ធម៉ាស៊ីន PGM-FI ដែល ជាបច្ចេកវិទ្យាពី Honda Global ដើម្បីបង្កើតផលិតផលដែលត្រូវតាមតម្រូវការ និង ធ្វើឱ្យក្លាយជាម៉ាកយីហោយានយន្តដែលល្បីបំផុត។
89% នៃបណ្តាប្រទេសក្នុងអាស៊ានបានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីន ប៊ិចសាំង PGM-FI រួចមកហើយ ហើយប្រទេសមួយចំនួនដូចជា ប្រទេសថៃ និង ឥណ្ឌូនេស៊ី បានប្រើប្រាស់ម៉ាស៊ីន PGM-FI យ៉ាងពេញលេញ 100% សម្រាប់គ្រប់ម៉ូដែលរបស់ម៉ូតូ Honda ទាំងអស់។ សម្រាប់ប្រទេសកម្ពុជា ឥឡូវនេះយើងបានប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន PGM-FI នេះ បានរហូតទៅដល់ 92% នៃម៉ូដែលរបស់ម៉ូតូ Honda ទាំងអស់។
ក្រុមហ៊ុន Honda បានប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនប៊ិចសាំង PGM-FI នេះ ដើម្បីផ្តល់ជូននូវដំណើរការម៉ាស៊ីនអោយកាន់តែប្រសើរ ពន្យារភាពធន់របស់ម៉ាស៊ីនឱ្យប្រើប្រាស់បានកាន់តែយូរ ធ្វើឱ្យការប្រើប្រាស់ប្រេងសាំងសន្សំសំចៃជាងមុន ហើយសំខាន់បំផុតគឺអនុឡោមតាមគោលនយោបាយបរិស្ថានរបស់ប្រទេសកម្ពុជា នៃបទប្បញ្ញត្តិអំពីការបំភាយឧស្ម័ន Euro3 ដែលបានន័យថា ជួយរក្សាកម្រិតជាតិពុល ឬ កាត់បន្ថយ ឧស្ម័ន្មកាបូន ក្នុងបរិយាកាស។
ជាពិសេស Honda Dream ស៊េរីថ្មី ដែលបំពាក់ដោយម៉ាស៊ីនប៊ិចសាំងនេះ អាចសន្សំសំចៃសាំងបានប្រសើរជាង ម៉ាស៊ីនប៊េនសាំងរហូតដល់ទៅ 10% ។ សន្សំសំចៃបានច្រើន និង ល្អបំផុត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយនឹងប្រព័ន្ធម៉ាស៊ីនប៊ិចសាំង ដែលបំពាក់នៅលើម៉ូដែលហុងដាឌ្រីមថ្មីនេះ អាចឱ្យអ្នកបើកបរជិះពីចំណុច 0 ទៅ 200 ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 12.7 វិនាទីតែប៉ុណ្ណោះ។ ចំណែកឯ ល្បឿនអតិបរមាវិញ អាចបើកបានរហូតដល់ 96 គីឡូម៉ែត្រក្នុងមួយម៉ោង។ ទាំងសន្ទុះម៉ាស៊ីន និង ល្បឿនអតិបរមា គឺមានសមត្ថភាពល្អប្រសើរជាងម៉ាស៊ីនប៊េនសាំង។
សំនួរចម្លើយកំឡុងសន្និសីទសារព័ត៌មាន
ការជិះសាកល្បងផ្ទាល់ហុងដាឌ្រីមបន្ទាប់ពីសិន្និសីទសារព័ត៌មាន សាកល្បងពីអានុភាពម៉ាស៊ីន សំទុះ និង ភាពងាយស្រួលក្នុងការប្រើប្រាស់របស់ហុងដាឌ្រីម