
ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Flip 5 មាន Cover Screen កាន់តែធំទាក់ទាញជាងមុន!
(ភ្នំពេញ) ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ ៖ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញរូបរាងពិតរបស់ស្មាតហ្វូន អេក្រង់បត់ Galaxy Z Flip 5 បានធ្វើឱ្យអតិថិជន និង អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកម្ពុជាកាន់តែអង្រួនបេះដូង ស្ងើចសរសើរមិនដាច់ពីមាត់លើការរចនាបថថ្មីប្លែកទាក់ទាញលេចធ្លោយ៉ាងខ្លាំង។
គ្រាន់តែឃើញរូបរាងពិតរបស់ Galaxy Z Flip 5 ក៏មានអារម្មណ៍ថា WOW ដែរ ចុះទម្រាំតែបានកាន់ប្រើប្រាស់ផ្ទាល់ទៀត មិនដឹងជាអារម្មណ៍រំភើបប៉ុណ្ណាទេន៎…! តោះ! ថ្ងៃនេះ យើងមកចូលឱ្យកាន់តែស៊ីជម្រៅពីលក្ខណៈសម្បតិ្តរបស់ Galaxy Z Flip 5 ម្ដងមើល!
* Galaxy Z Flip 5
– អេក្រង់ Cover Screen ធំជាងមុន ៖ ដោយការដុសខាត់បទពិសោធន៍ថ្មីកាន់តែអស្ចារ្យ និង ទាក់ទាញលេចធ្លោ ជាមួយអេក្រង់ Super AMOLED ជំនាន់ថ្មីទំហំ 3.4 អ៊ីញ ធំជាងជំនាន់មុនដល់ 278% អេក្រង់លាតធំ បង្ហាញពត៌មានច្បាស់ល្អ ផ្ដល់កម្រិតរូបភាពក៏ម៉ដ្ឋស្អាត ងាយស្រួលបញ្ជា សឹងតែមិនបាច់បើកប្រើអេក្រង់ខាងក្នុង អាចប្រើប្រាស់តែអេក្រង់ខាងក្រៅបានម៉ាឆ្ងាញ់តែម្ដង។
– ពង្រឹងតួខ្លួនរឹងមាំ ៖ ការពារដោយកញ្ចក់ Corning Gorilla Glass Victus 2 អមជាមួយស៊ុម Armor Aluminum ដ៏តឹងណែនបំផុតទាំងមុខ ទាំងក្រោយ ដែលផ្ដល់នូវភាពខ្លាំងរឹងមាំ និង ការពារស្នាមឆ្កូតបានយ៉ាងល្អបំផុត ធ្វើឱ្យការកាន់ប្រើប្រាស់រឹតតែអស្ចារ្យ និង រីករាយជាងមុន។ ពិសេសបំពាក់នូវអាវក្រោះតាន់ IPX8 ការពារជម្រាបទឹកបានដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈ 30 នាទី។
– ការឌីហ្សាញបែបថ្មី ៖ រាងតូចស្អាត ជាមួយការបង្រួមផ្នត់បិតបានជិតល្អ និង ស្តើងជាងមុន ងាយស្រួលដាក់តាមខ្លួន។ ស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip 5 ស័ក្ដិសមបំផុតសម្រាប់មិត្តនារីដែលចូលចិត្តស្មាតហ្វូនដែលមានរូបរាងខ្សូតៗ ពណ៌ស្រស់ឆើតឆាយ និង រឹតតែស័ក្ដិសមជាមួយនឹងយុវវ័យសម័យថ្មី។
ដូច្នេះប្រញាប់ធ្វើការដាក់ Pre-Order ឱ្យលឿនៗទៅណា! ព្រោះនៅសល់តែប៉ុន្មានថ្ងៃទៀត ផុតឱកាសថែមជូនដ៏ពិសេសនេះហើយ!!
Galaxy Z Flip5
– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)
– ទទួលបាន Flipsuit Case + Travel Adapter 25W + Front Protection Film សម្រាប់អេក្រង់ខាងមុខ
– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $100
– ថែមទាំងទទួលបាននូវស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)។
Galaxy Z Fold5
– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 512GB ទទួលបាន 1TB)
– ទទួលបានកញ្ចប់ Note Package (Travel Adapter 25W+ Slim S-pen Case) + Front Protection Film សម្រាប់អេក្រង់ខាងមុខ
– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $150
– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ) ផងដែរ។
សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យទី ក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូ ទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥត គិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!