
កូកា-កូឡា® ចាប់ដៃគូសហការជាមួយកំពូលតារាប្រចាំអាស៊ីអាគ្នេយ៍ លោក វីន មេតាវីន (WIN METAWIN) ការបើកយុទ្ធនាការទីផ្សារស្តីពី «រូបមន្តនៃភាពរីករាយ-Recipe for Magic» ប្រចាំតំបន់អាស៊ី
យុទ្ធនាការទីផ្សារបង្ហាញពីភាពរីករាយដ៏ពិតប្រាកដនៃការចែករំលែក និង ពិសាអាហារជុំគ្នា ក្នុងគោលបំណងបំផុសគំនិតមនុស្សគ្រប់គ្នា ឱ្យបង្កើតបរិយាកាសរីករាយ និង មានន័យក្នុងពេលពិសាអាហារជុំគ្នា។
ប្រទេសថៃ (ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023) ៖ ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា® នៅថ្ងៃនេះបានបង្ហាញមុខតារា សម្ដែង និង ជាតារាម៉ូដែលដ៏ល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺលោក វីន មេតាវីន (Win Metawin) ក្នុងនាមជាទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ក្នុងការផ្សព្វផ្សាយយុទ្វនាការ «រូបមន្តនៃភាពរីករាយ» របស់ក្រុមហ៊ុន កូកា-កូឡា®។
យុទ្ធនាការ «រូបមន្តនៃភាពរីករាយ – Recipe for Magic» ប្រារព្ធឡើងដើម្បីអបអរសាទរពីភាពរីករាយដ៏ពិតប្រាកដនៃការពិសាអាហារជុំគ្នា និង ការប្រាស័្រយទាក់ទងរវាងបុគ្គល ដែលកើតឡើងកំឡុងពេលដែលយើងជួបជុំគ្នា។ គោលបំណងចំបងរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® គឺចង់បំផុសគំនិតមនុស្សគ្រប់រូបមកជួបជុំ និង ចែករំលែកជាមួយគ្នា មិនត្រឹមតែចែករំលែកអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទទួលបាននូវអារម្មណ៍រីករាយ និង ពេលវេលាល្អដែលមិនអាចបំភ្លេចបានតាមរយៈការពិសាអាហារជុំគ្នា។ ដូចជាសកម្មភាពរបស់លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ជាឧទាហរណ៍ស្រាប់។
លោក វីន មេតាវីន (Win Metawin) បានលើកឡើងថា ៖ «តុអាហារ គឺជាកន្លែងដ៏សំខាន់នៅក្នុងចិត្តរបស់ខ្ញុំ។ កាលពីវ័យកុមារ ខ្ញុំចាំបានថាភាពសប្បាយរីករាយ និង ពេលវេលាដ៏អស្ចារ្យជាច្រើនដែលពួកយើងធ្លាប់មានជាមួយក្រុមគ្រួសារ គឺធ្វើឡើងអំឡុងពេលដែលយើងទទួលទានអាហារជុំគ្នា។ តាមរយៈពេលវេលាដ៏មានតម្លៃទាំងនោះហើយ ដែលនាំឲ្យខ្ញុំនឹងក្រុមគ្រួសារ ឬមិត្តភក្តិរបស់ខ្ញុំ បានជួបជុំគ្នា និងអនុញ្ញាតឲ្យយើងម្នាក់ៗ អាចដឹងអំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ»។ លោកបន្តទៀតថា ៖ «អាហារ ពិតណាស់ គឺជាភាពរីករាយដ៏ពិតប្រាកដសម្រាប់ខ្ញុំ!»។
ក្នុងអំឡុងពេលធ្វើយុទ្ធនាការនេះ លោក វីន ដែលមានចំណូលចិត្តជាអ្នកទទួលទានផងនោះ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ដើម្បីបង្ហាញរូបមន្តនៃភាពរីករាយរបស់គាត់ទៅកាន់អ្នកគាំទ្រ និងសហគមន៍ផងដែរ។ ក្នុងនោះក៏រួមបញ្ចូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មាន និង សកម្មភាពសង្គមមួយចំនួន។
ដោយនេះជាការបង្ហាញខ្លួនលើកដំបូងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ យុទ្ធនាការដែលនឹងធ្វើឡើងជាមួយ លោក វីន នឹងចាប់ផ្តើមដំណើរការនៅក្នុងប្រទេសថៃ ហ្វីលីពីន វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី។ ការសហការក្នុងភាពជាដៃគូនេះ គឺផ្អែកទៅលើទស្សនវិស័យប្រចាំសកលរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា «ភាពរីករាយដ៏ពិតប្រាកដ – Real Magic» គឺត្រូវបានជឿជាក់ថាភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេទទួលទានអាហារជុំគ្នា ៖ អ្វីដែលពួកគេត្រូវការនោះ គឺការលាយគ្រឿងផ្សំងាយៗដូចជា – បរិយាកាសល្អ មនុស្សជុំវិញខ្លួនល្អ អាហារឆ្ងាញ់ និងកូកា-កូឡា® ត្រជាក់ៗ។
តាមដានសកម្មភាពរបស់ វីន ជាមួយក្រុមហ៊ុន កូកា-កូឡា® នៅលើគេហទំព័រផ្លូវការរបស់យើង ៖ Facebook, Instagram, និង Twitter ឬចូលទៅកាន់គេហទំព័រ www.coca-cola.com។
អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង
ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនផលិតប្រភេទភេសជ្ជៈតែមួយគត់ ដែលមានផលិតផលលក់ប្រមាណជាង ២០០ ប្រទេស និង ដែនដី នៅលើពិភពលោក។ គោលបំណងរបស់ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និង បង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និង កោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវផលប័ត្រចម្រុះនៃភេសជ្ជៈដែលមានរសជាតិឆ្ងាញ់រួមមាន ភេសជ្ជៈដែលមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈដែលមានជាតិរ៉ែសម្រាប់អ្នកហាត់កីឡា និង តែ។ យើងកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់នូវផលប័ត្រផលិតផលរបស់យើង រាប់ពីការកាត់បន្ថយជាតិស្ករក្នុងភេសជ្ជៈរបស់យើងរហូតដល់ការនាំមកជូនផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតទៅកាន់ទីផ្សារ។ យើងព្យាយាមបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់មនុស្សគ្រប់រូប សហគមន៍ និង ភពផែនដី តាមរយៈការផ្តល់ទឹកស្អាតដល់សហគមន៍ ការកែច្នៃសម្បកវេចខ្ចប់ឡើងវិញ ការប្រើប្រាស់ប្រភពធនធានប្រកបដោយនិរន្តរភាព និង ការកាត់បន្ថយការបំភាយឧស្ម័នកាបូននៅទូទាំងខ្សែចង្វាក់ផ្គត់ផ្តង់របស់យើង។
រួមជាមួយនឹងដៃគូផ្គត់ផ្គង់ភេសជ្ជៈរបស់យើង ពួកយើងជួយនាំមកនូវឱកាសសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.coca-colacompany.com និង អាចស្វែងរកពួកយើងនៅលើបណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn ។
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
Ms Sarah Wong
Manager, PR & Influence Social
Ogilvy Singapore
Email: sarah.wong@ogilvy.com
Mobile: +65 9337 8934
Ms Madeline Tan
Associate PR & Influence Social
Ogilvy Singapore
Email: madeline.tan@ogilvy.com
Mobile: +65 9757 4321