
foodpanda រៀបចំការប្រកួតប្រជែងសម្រាប់និស្សិតសាកលវិទ្យាល័យ ជាលើកដំបូងលើប្រធានបទទីផ្សារ ហិរញ្ញវត្ថុ និង ធនធានមនុស្ស
ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេនៅកម្ពុជា មានដៃគូដឹកជញ្ជូនច្រើនជាងគេ ដឹកជញ្ជូនឆាប់រហ័ស និង មានទំនួលខុសត្រូវខ្ពស់នោះ បានរៀបចំកម្មវិធីសិក្សាទស្សនកិច្ចសិក្សា និង ការប្រគួតប្រជែងធ្វើបទបង្ហាញ កាលពីទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ នៅការិយាល័យកណ្តាលរបស់ខ្លួនស្ថិតនៅ អគារ GIA កោះពេជ្រ រាជធានីភ្នំពេញ។
ដូចដែលបានដឹងមកហើយថា foodpanda តែងតែរៀបចំនូវកម្មវិធីជាច្រើនមិនថាជាកម្មវិធីសប្បុរសធម៌ ឬ កម្មវិធីណែនាំច្បាប់ចរាចរណ៍ជូនដៃគូអ្នកដឹកជញ្ជូន ហើយលើកនេះ foodpanda បានរៀបចំកម្មវិធីជាមួយនិស្សិតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្សារភ្ជាប់ការសិស្សទ្រឹស្តី និង ការអនុវត្តជាក់ស្តែងនៅកន្លែងធ្វើការផ្ទាល់។
នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះ foodpanda បានរៀបចំសិក្ខាសាលាតាមគ្រឹះស្ថានឧត្តមសិក្សានានា នៅក្ន្ងរាជាធានីភ្នំពេញ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹងដល់និស្សិត ទាក់ទងទៅនឹងប្រធានបទចំនួនពីរ ទី ១ ការប្រើប្រាស់ទិន្នន័យក្នុងការសម្រេចចិត្ត និង ទី ២ គន្លឹះក្នុងការស្វែងរកការងារធ្វើ និង ការកំណត់ទិសដៅសម្រាប់អនាគត។
ដោយផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសិក្ខាសាលាតាមគ្រឹះស្ថានឧត្តមសិក្សាកន្លងមក ក្រុមហ៊ុន foodpanda បានរៀបចំកម្មវិធីសម្រាប់និស្សិត ២០ នាក់មកពីសាលា CamEd Business School និង និសិ្សតចំនួន ២០ នាក់ទៀត មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីមានឱកាសស្វែងយល់ផ្ទាល់ពីការងាររបស់បុក្គលិក foodpanda ក៏ដូចជាធ្វើការប្រគួតប្រជែង និង ធ្វើបទបង្ហាញលើប្រធានបទចំនួនបីទាក់ទង និង ផ្នែកទីផ្សារ ហិរញ្ញវត្ថុ និង ធនធានមនុស្ស។
foodpanda ក៏មានជារង្វាន់ដល់ក្រុមនិស្សិតដេលប្រកួតឈ្នះលើប្រធានបទនីមួយៗផងដែរ ដូចជា ៖ ពានរង្វាន់ វិញ្ញាបនបត្រ ទឹកប្រាក់ចំនួន 2 000 000 រៀល គូប៉ុនកុម៉្មង់អាហារ ៦ ខែ ដោយឥតគិតថ្លៃ សមាជិកភាព pandapro ៦ ខែ និង រង្វាន់ជាច្រើនទៀត។
ជាលទ្ធផលក្រុមនិស្សិតមកពីសាលា CamEd Business School បានប្រកួតឈ្នះលើប្រធានបទផ្នែកហិរញ្ញវត្ថុ និង ក្រុមនិស្សិតមកពីសាលកវិទ្យាល័យជាតិគ្រប់គ្រង បានប្រកួតឈ្នះលើប្រធានបទផ្នែកទីផ្សារ និង ធនធានមនុស្ស។
លោក កាន់ ឈុនណាត ប្រធានផ្នែកទំនាក់ទំនង បានមានប្រសាសន៍ថា ក្រុមហ៊ុន foodpanda មានឆន្ទៈក្នុងការផ្តល់ឱកាសដល់និស្សិត ដោយផ្សារភ្ជាប់រវាងទ្រឹស្តីដែលសិក្សានៅសាលា ជាមួយនឹងការអនុវត្តជាក់ស្តែងនៅកន្លែងការងារ។ នៅឆ្នាំ ២០២៤ ខាងមុខនេះ ក្រុមហ៊ុននឹងបន្តធ្វើកម្មវិធីនេះជាមួយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនផ្សេងទៀត ក្នុងន័យរួមចំណែកក្នុងវិស័យអប់រំ ជាពិសេសអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាផងដែរ។
សម្រាប់សាកលវិទ្យាល័យនានាដែលចាប់អារម្មណ៍ចូលរួមក្នុងរដូវកាលទី ២ សូមទាក់ទងលោក កាន់ ឈុនណាត ប្រធានផ្នែកទំនាក់ទំនង តាមរយៈអ៊ីមែល ៖ chhunnat.kan@foodpanda.com.kh ឬ លេខទូរស័ព្ទ៖ +855 78 555 833។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ ៖ www.foodpanda.com.kh ឬ ទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ ៖ https://rider.foodpanda.com.kh/៕