Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់រថយន្ត MG ZS ក្នុងទីផ្សារកម្ពុជា
អត្ថបទក្រុមហ៊ុន

អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់រថយន្ត MG ZS ក្នុងទីផ្សារកម្ពុជា

អត្ថបទដោយ​៖ ក្រុមហ៊ុន កក្កដា ១៩, ២០២៣

ការរចនារូបរាងរថយន្ត, បច្ចេកវិទ្យាទាន់សម័យ, ប្រព័ន្ធសុវត្ថិភាពខ្ពស់, ការធានារយៈពេលវែង និង តម្លៃសមរម្យ បានក្លាយជាកត្តាសំខាន់សម្រាប់អ្នកទិញរថយន្តនាពេលបច្ចុប្បន្ន។ ពួកគេតែងតែចង់បានរថយន្តដែលមានតម្លៃសមរម្យ ប៉ុន្តែភ្ជាប់មកជាមួយនឹងលក្ខណៈទំនើបៗ និង មានប្រព័ន្ធសុវត្ថិភាពខ្ពស់។ អ្នកប្រើប្រាស់រថយន្តមួយចំនួនប្រហែលជាបានស្គាល់រួចមកហើយអំពីរថយន្តប្រភេទ Crossover ដ៏ពេញនិយមមួយម៉ូឌែលនៅប្រទេសកម្ពុជា នោះគឺរថយន្ត MG ZS ដែលជារថយន្តប្រភេទ Crossover ដែលមានការរចនារូបរាងខាងក្នុង និង ខាងក្រៅប្រកបដោយគុណភាព និង ទាក់ទាញ ហើយទំហំខាងក្នុងក៏ធំទូលាយ បំពាក់ដោយបច្ចេកវិទ្យាថ្មីឆ្លាតវៃ ជាមួយការផ្តល់ជូនតម្លៃដ៏សមរម្យ ជាពិសេសគឺផ្តល់នូវការធានារយៈពេលវែង។ ទន្ទឹមនឹងនោះ មានមនុស្សជាច្រើនចង់ដឹងពីអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរថយន្ត MG ZS ដែលទទួលបានការគាំទ្រ និង លក់ដាច់ខ្លាំងនៅទីផ្សារកម្ពុជា។ ដូច្នេះលោកអ្នកអាចមើលទៅកាន់ ៥ ចំណុចខាងក្រោម ដែលជាកត្តាសំខាន់ៗដែលធ្វើឱ្យរថយន្ត MG ZS ក្លាយជារថយន្តប្រភេទ Crossover ដែលទទួលបានភាពជោគជ័យខ្លាំងបំផុតនៅលើទីផ្សារ។

– ការរចនា

ចាប់ផ្តើមពីផ្នែកខាងក្រៅនៃរថយន្ត MG ZS វាបានរចនាមកជាមួយផ្នែកខាងមុខបែបថ្មីដែលបង្ហាញពីភាពទាន់សម័យ និងផ្តល់នូវភាពលេចធ្លោដ៏អស្ចារ្យនៅពេលចរាចរណ៍លើដងផ្លូវ និង ភាពល្អឥតខ្ចោះ មួយវិញទៀតនោះគឺប៉ាណាខាងមុខដែលអមជាមួយស្លាកសញ្ញាឡូហ្គូ MG ដ៏ល្បីល្បាញ។ លើសពីនេះទៀតគឺការរចនាចង្កៀងមុខដ៏មានអំណាចជាមួយអំពូល LED និង Daytime Runningដែលប្រៀបដូចជាមានស្លាបបក្សី និងការរចនាផ្នែកខាងក្រោយយ៉ាងស្រស់ស្អាតបានបង្កើតនូវរូបរាងបែបស្ព័រដែលស័ក្តសមទៅនឹងរចនាបទជំនាន់ថ្មី។ បន្តទៅកាន់ផ្នែកខាងក្នុងវិញ រថយន្ត MG ZS បានរចនាយ៉ាងស័ក្តសមជាមួយនឹងគុណភាពខ្ពស់នៃកៅអីពូកទន់ៗពណ៌ទឹកដោះគោដ៏ប្រណិតដែលមើលទៅហាក់បីដូចជារថយន្តដែលមានតម្លៃថ្លៃៗ។

– ភាពធំទូលាយ

រថយន្ត MG ZS បានផលិតឡើងជាមួយទំហំសមល្មមតាមស្តង់ដារនៃរថយន្ត crossover ដែលផ្តល់នូវបទពិសោធធ្វើដំណើរប្រកបដោយផាសុកភាពខ្ពស់សម្រាប់អ្នកបើកបរ និង អ្នករួមដំណើរ។ ទំហំស្តង់ដារដែលមានប្រវែង 4,323mm, ទទឹង 1,809mm, កម្ពស់ 1,644mm និង គម្លាតកង់មុខទៅកង់ក្រោយ 2,580mm ដែលជាទំហំធំជាងដៃគូប្រជែងនៅក្នុងជួរថ្នាក់ប្រភេទរថយន្តនេះ។ MG ZS ក៏មានសមត្ថភាពផ្ទុកសម្ភារៈរហូតដល់ 448L ដែលពិតជាធំទូលាយនិងផ្តល់នូវភាពងាយស្រួលនៃការផ្ទុកសម្ភារវែងៗបានច្រើនក្នុងពេលធ្វើដំណើរ។

– លក្ខណៈបច្ចេកវិទ្យា

លក្ខណៈពិសេសនៅក្នុងរថយន្ត MG ZS គឺបានបង្ហាញពីភាពទាន់សម័យនិងឆ្លាតវៃជាមួយនឹងផ្ទាំងគ្រប់គ្រងពត៌មានដែលមានអេក្រង់ទំហំ 10.1-inch នៅចំណុចកណ្តាលនៃតាប់ឡូហើយអាចភ្ជាប់ជាមួយ Bluetooth, Apple CarPlay និង Android Auto ដែលអាចមើលផែនទីបាន, ប្រព័ន្ធសោរឆ្លាតវៃចេញចូលរថយន្តដោយមិនបាច់ប្រើសោរ, កៅអីអូតូអេឡិចត្រូនិច, កុងទ័រឌីជីថល និង មានប៊ូតុងមុខងារជាច្រើននៅលើដៃចង្កូត។ MG ZS ក៏មិនភ្លេចអំពីមុខងារពិសេសគឺដំបូលលើអាចបិទបើកបាន Panoramic Sunroof, ម៉ាស៊ីនត្រជាក់ខាងមុខក្រោយ, ផ្លិតទឹកបើកអូតូ, ចង្កៀងមុខបើកអូតូស្វ័យប្រវត្តិ និង ប៊ូតុងចុចរចនាជាគ្រប់ព្យាណូយ៉ាងទាន់សម័យដែលបានផ្តល់នូវភាពងាយស្រួលដល់ការគ្រប់គ្រង ឬ បញ្ជាព័ត៌មាននៅលើអេក្រង់ប្រកបដោយផាសុកភាពខ្ពស់ក្នុងអំឡុងពេលធ្វើដំណើររបស់អ្នកជាមួយរថយន្ត MG ZS ។

– ប្រព័ន្ធសុវត្ថិភាព

មិនត្រឹមតែការរចនាដ៏ល្អដើម្បីទាក់ទាញចិត្តអ្នកទិញប៉ុណ្ណោះទេ ប៉ុន្តែ MG គិតគូរនិងយល់ច្បាស់អំពីតម្រូវការរបស់ម្ចាស់រថយន្តដោយផ្តល់នូវមុខងារសុវត្ថិភាពជាច្រើនរួមមាន: កាមេរ៉ា 360 ដឺក្រេនិង សេនស័រក្រោយជំនួយពេលចតរថយន្ត, ប្រព័ន្ធកំណត់ល្បឿនថេរពេលបើកបរ, ប្រព័ន្ធជំនួយពេលឡើងទួលឬចុះចំណោទ, ប្រព័ន្ធ Auto Hold, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធបង្ហាញពីសម្ពាធកង់, ពោងសុវត្ថិភាពចំនួន 6 គ្រាប់, ប្រព័ន្ធហ្វ្រាំងABS និង EBD, មុខងារផ្តល់ដំណឹងពីខ្សែក្រវ៉ាត់ផ្នែកខាងមុខជាដើម ដែលមុខងារពិសេសៗទាំងនេះគឺបំពាក់ឡើងដើម្បីប្រាកដថាអ្នកបើកបរនិងអ្នករួមដំណើរគឺទទួលបានសុវត្ថិភាពខ្ពស់ និង រីករាយជាមួយការធ្វើដំណើរទោះផ្លូវឆ្ងាយឬជិត។ នេះហើយដែលបង្ហាញថា MG ផ្តល់នូវអ្វីគ្រប់យ៉ាងដែលលោកអ្នកត្រូវការ។

– តម្លៃដ៏ទាក់ទាញជាមួយនឹងការធានារយៈពេលវែង

ប្រសិនបើនិយាយអំពីតម្លៃវិញ ក្រុមហ៊ុន MG បានផ្តល់ជូននូវតម្លៃយ៉ាងពិសេសត្រឹមតែ 29,500 USD ប៉ុណ្ណោះជាមួយនឹងកញ្ចប់ប្រម៉ូសិនប្រចាំខែដូចជា កម្រាលជើងប្រណីត, បិទយូវីការពារកម្តៅ, សេវាស្លាកលេខខ្លី។ កត្តាពិសេសមួយទៀតនោះគឺការផ្តល់ជូនការធានារយៈពេលវែងរហូតដល់ 5 ឆ្នាំ ឬ 150,000Km សម្រាប់រថយន្ត MG ZS ដែលពិតជារយៈពេលវែងជាងដៃគូប្រកួតប្រជែងនៃជួរថ្នាក់រថយន្ត crossover។ កត្តាជាច្រើនទាំងនេះហើយដែលបានទាក់ទាញដល់អ្នកទិញជាច្រើនឱ្យចូលរួមជាមួយគ្រួសារ MG។

រថយន្ត MG ZS បានកំណត់និន្នាការជាមួយនឹងបច្ចេកវិជ្ជាឈានមុខគេនៃរថយន្តដែលមានទំហំធំទូលាយ, តម្លៃសមរម្យ, ការរចនាបែបបទថ្មី និង ការធានាគុណភាពរយៈពេលវែង ដែលធ្វើឱ្យក្លាយជារថយន្តលក់ដាច់បំផុតនៅក្នុងថ្នាក់ Crossover នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ប្រសិនបើអ្នកជាបុគ្គលដែលចង់បង្ហាញភាពទាក់ទាញជាមួយរូបរាងដ៏ស្រស់ស្អាតនៃរថយន្តប្រភេទ Crossover ដែលមានការសន្សំសំចៃខ្ពស់ដោយមិនចំណាយថវិការច្រើនលើតម្លៃរថយន្ត ហើយមានភាពទាក់ទាញជាងដៃគូប្រកួតប្រជែងមួយចំនួន នោះរថយន្ត MG ZS គឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នកជាមួយនឹងរចនាបទបែបថ្មីដ៏អស្ចារ្យដែលបានក្លាយជាភាពជោគជ័យធំបំផុតរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់