ល្បីថានារីៗ ផ្អើលទៅមើលព្រឹត្តិការណ៍បើកសម្ពោធផលិតផលហ្វូមលាងមុខថ្មី របស់ Acne Clear Facial Foam
មិនធម្មតា! ព្រឹត្តិការណ៍បើកសម្ពោធផលិតផលថ្មីមួយ មនុស្សដើរកាត់ មិនអាចដើរហួសបាន ដូចមានវេទមន្តពិសេសខាបយកដួងចិត្តនារីៗ ជាពិសេសយុវវ័យឱ្យចូលរួម និង ចាប់អារម្មណ៍លើផលិតផលនោះគ្រប់ៗគ្នា កាលពីថ្ងៃសៅរ៍ ទី ០៩ ខែកក្កដា ឆ្នាំ ២០២៣ នៅផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ក្រុមហ៊ុន Mistine Cambodia បានបើកសម្ពោធផលិតផលហ្វូមលាងមុខថ្មីពីរប្រភេទ គឺ VIT-C និង AVOCADO របស់ Acne Clear Facial Foam ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ព្រមទាំងដើម្បីអរគុណដល់អតិថិជនទាំងអស់ដែរតែងតែគាំទ្រផលិតផល Mistine Cambodia កន្លងមក ដែល យើងទទួលបាការបញ្ជាទិញផលិតផល Acne Clear Facial Foam Original ជាង ១០ លានដបក្នុងពេលកន្លងមកនេះផងដែរ!
ក្នុងរយៈពេលតែមួយថ្ងៃនៃព្រឹត្តិការណ៍បើកសម្ពោធដ៏ទាក់ទាញនេះ យើងឃើញមានវត្តមានរបស់កញ្ញា មីណា តារាស្រីដ៏ស្រស់ស្អាតកំពុងពេញនិយម ដែលមានការអញ្ជើញជាតារាកិត្តិយសពិសេស ពីក្រុមហ៊ុន Mistine Cambodia បានមកបង្ហាញខ្លួនណែនាំអំពីការថែទាំមុខឱ្យស្រស់ស្អាត បំបាត់កង្វល់ស្ត្រីលើបញ្ហាមុខកើតមុន ដោយជ្រើសរើសយកការប្រើប្រាស់ហ្វូមលាងមុខថ្មីទាំងពីរប្រភេទ VIT-C និង AVOCADO របស់ Acne Clear Facial Foam។
-គុណសម្បត្តិរបស់ហ្វ្រូមលាងមុខ Acne Clear VIT-C Facial Foam គឺជួយសម្អាតស្បែកបានល្អដោយតិចណូឡូជី និង ផ្តល់សំណើមដល់ស្បែក និង កម្ចាត់មុន។ ជាពិសេសវាជួយកម្ចាត់មុន ល្អសម្រាប់ស្បែកមុខទូទៅ និង ស្រអាប់ ជួយឱ្យស្បែកភ្លឺថ្លាមាន Aura ដូចបានញាំទឹកក្រូចស្រស់ ១០ កែវ។
-គុណសម្បត្តិរបស់ហ្វ្រូមលាងមុខ Avocado Facial Foam ជួយឱ្យស្បែកមុខស ទន់រលោងភ្លឺថ្លា និង មានសុខភាពល្អ ពិសេសកម្ចាត់មុន ល្អសម្រាប់ស្បែកមុខស្ងួត បណ្តេញជាតិពុល និង ជួយផ្តល់សំណើមដល់ស្បែក ស្អាតភ្លឺថ្លា មិនចាំបាច់ពឹងពាក់ហ្វីលធើ។
គ្រប់មនុស្សស្រី តែងតែយកចិត្តទុកដាក់ក្នុងការថែទាំស្បែកមុខឱ្យស្រស់ស្អាត និង មិនប្រាថ្នាឡើយមុខកើតមុន ដូចនេះកញ្ញា មីណា បានចែករំលែកបទពិសោធផ្ទាល់ខ្លួនជាច្រើន ក្នុងការថែទាំស្បែកមុខឱ្យបានល្អបំផុតជាពិសេសគឺការជ្រើសរើសហ្វូមលាងមុខដែលលាងសម្អាតដីធូលីបានយ៉ាងល្អបំផុត ដែលអាចលាងសម្អាតបានយ៉ាងជ្រៅទៅក្នុងស្រទាប់ស្បែកមុខ បណ្តេញជាតិពុល បាក់តេរី និងមានរួមផ្សំឡើងជាមួយសារធាតុធម្មជាតិដូចជាវីតាមីន C និង អាវ៉ូកាដូ ដូចមាននៅក្នុងសារធាតុផ្សំរបស់ហ្វូមលាងមុខ Acne Clear Facial Foam ទាំងពីរប្រភេទ ដែលជាជម្រើសដ៏ស័ក្តិសមសម្រាប់ស្រ្តី ក្នុងការថែទាំស្បែកមុខបានល្អបំផុត។
អស់បញ្ហាមុខកើតមុន ទទួលយករូបមន្តថ្មី ជាមួយហ្វូមលាងមុខ Acne Clear Facial Foam VIT C ដែលមានរូបចំណិតក្រូចមានមុខងារពិសេសក្នុងការបំបាត់មុន ធ្វើឱ្យមុខម៉ដ្ឋទន់រលោង រីឯ Acne Clear Facial Foam Avocado ដែលមានរូបផ្លែអាវ៉ូកាដូ មានមុខងារជួយបណ្តេញជាតិពុល កម្ចាត់បាក់តេរីលើស្បែកមុខ និង ថែទាំស្បែកទន់រលោងគួរជាទីប្រាថ្នារបស់ស្ត្រីគ្រប់រូប។
ជាមួយគ្នានៅក្នុងព្រឹត្តិការណ៍បើកសម្ពោធនេះខាងក្រុមហ៊ុន Mistine Cambodia ក៏មានវត្តមានរបស់អ្នកតំណាងក្រុមហ៊ុនគឺលោក Mr.Chalermphol Suwanprateep Oversea Business Development Manager និង Miss.Ketsaraporn Simngoen Executive Manager ចូលរួមផងដែរ។ Miss.Ketsaraporn Simngoen ក៏បានបង្ហាញចំណាប់អារម្មណ៍ដោយក្តីរំភើបរីករាយ ក្នុងពេលដែលឃើញមានការគាំទ្រ ច្រើនពីអតិថិជនយ៉ាងច្រើនលើសលុបរហូតដល់ ១០ លានដបបញ្ជាទិញ និង អ្នកចូលរួមកម្មវិធី ក៏ដូចជា ចូលរួមកម្សាន្ត លេងហ្គេមសប្បាយៗ ថតរូបស្អាតៗជាមួយ កញ្ញា មីណា ចូលមកសាកល្បងផលិតផល សាកសួរព័ត៌មានពីផលិតផល និង វិលត្រឡប់ទៅវិញដោយភាពរីករាយជាមួយនឹងការជ្រើសយកផលិត ផលថ្មី ហ្វូមលាងមុខ Acne Clear Facial Foam ទាំងពីរប្រភេទ ហើយលោកក៏បានបញ្ជាក់ថា Mistine Cambodia ពិតជាមិនធ្វើឱ្យអតិថិជន អ្នកគាំទ្រគ្រប់គ្នាខកចិត្តឡើយ ព្រោះ Mistine Cambodia ផ្តល់ជូននូវផលិតផលមានគុណភាព មានប្រសិទ្ធភាព ដូចដែលអ្នកគ្រប់គ្នាធ្លាប់បានប្រើប្រាស់ផលិតផល របស់ក្រុមហ៊ុន Mistine Cambodia ពីមុនមក៕
Mistine Cambodia អរគុណសម្រាប់ការគាំទ្រយ៉ាងច្រើនពីអ្នកទាំងអស់គ្នា!
ព័ត៌មានបន្ថែមសូមទំនាក់ទំនង : 023 238 909/ 070 342 155
ឬ ហ្វេសបុកផ្លវការ : www.facebook.com
ឬ Tk Tok : https://www.tiktok.com/@mistine_cambodia
ឬ វេបសាយផ្លូវការ : mistinecambodia.com