
TECNO POVA 5 ស្មាតហ្វូនលេងហ្គេមកម្រិតថវិកាល្អបំផុត ត្រឹមតែ 179$ ជាមួយ 16GB*+256GB, បន្ទះឈីប Gaming MKT G99, អេក្រង់រលូន 6.78″ FHD+ 120Hz, ថ្មធំ 6000mAh និង 45W Smart Charge
TECNO ដែលជាម៉ាកបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី POVA 5 Series Free Fire Special Edition ធ្វើឲ្យកក្រើកទីផ្សារកម្ពុជា ជាមួយសមត្ថភាពខ្លាំងលើសគេក្នុងកម្រិតតម្លៃនេះ ទាំងជាមួយ RAM ធំ 16GB* Memory ធំ 256GB, អេក្រង់ធំរលូន 6.78” ល្បឿនអេក្រង់ 120Hz, បន្ទះឈីប MediaTek Helio G99 6nm ថាមពលថ្មធំ 6000mAh លេងពេញមួយថ្ងៃហើយសាកថ្មលឿន 45W smart charge។ POVA 5 Series Free Fire Special Edition ស្មាតហ្វូនលេងហ្គេមលំដាប់ថវិកាដែលល្អបំផុត គឺមានតម្លៃត្រឹមតែ 179 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB និង 169 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 128GB។
TECNO POVA Series ប្តេជ្ញាផ្តល់នូវបទពិសោធលេងហ្គេម និង ការកម្សាន្តប្រកបដោយភាពរលូន តាមរយៈការផ្គត់ផ្គង់ថាមពលឥតដែនកំណត់ និង ដំណើរការខ្លាំង។ TECNO មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំ POVA 5 Series Free Fire Special Edition ថ្មីសន្លាង ដែលនឹងផ្តល់នូវមធ្យោបាយដ៏អស្ចារ្យមួយសម្រាប់អ្នកគាំទ្រហ្គេម ដើម្បីទទួលបានបទពិសោធនៃការកម្សាន្តហ្គេមគ្រប់បែបយ៉ាងដែលមិនអាចប្រៀបផ្ទឹមបាន និង ដំណើរការល្អបំផុតក្នុងកម្រិតតម្លៃនេះ។ ភាពជាដៃគូរបស់យើងជាមួយ Garena Free Fire បានឃើញពីការចាប់ផ្តើម នៃលក្ខណៈពិសេសប្លែកៗជាច្រើន ហើយយើងបាននាំអ្នកគ្រប់គ្នាទទួលយកបទពិសោធទាំងនេះចាប់ពីពេលនេះទៅ។
ការរចនាទាក់ភ្នែកឈានមុខគេ Turbor Mecha Design
សហការរចនាជាមួយនឹងហ្គេម Battle Royale ដ៏ពេញនិយម Garena Free Fire, POVA 5 Series Free Fire Special Edition មិនត្រឹមតែនាំមកនូវការធ្វើឱ្យប្រសើរឡើងនូវដំណើរការប៉ុណ្ណោះទេ ប៉ុន្តែ បានបន្ថែមតួអង្គក្នុងហ្គេមដ៏ស្រស់ស្អាតផងដែរ ព្រមទាំងមានការរចនាបែបកញ្ចក់ 3D មានខ្សែឆ្នូតប្រដេញ ប្រៀបដូចជាអាវគ្រោះការពារមនុស្សយន្ត ដើម្បីផ្តល់នូវបទពិសោធស្មាតហ្វូនដ៏អស្ចារ្យ និង ខ្លាំងក្លាសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនៅជុំវិញពិភពលោក។
ការលេងហ្គេម និង ការកម្សាន្តសម្បូរបែបជាមួយនឹងអេក្រង់ច្បាស់ 6.78″ FHD+ និង ល្បឿនអេក្រង់រលូន 120Hz
TECNO POVA 5 Free Fire Special Edition បំពាក់មកជាមួយបន្ទះឈីបខ្លាំងមួយ MediaTek Helio G99 6nm Gaming Processor ដែលផ្តល់នូវដំណើរការលេងហ្គេមដ៏ល្អជាមួយនឹងការប្រើប្រាស់ថាមពលទាប ថាមពលកុំព្យូទ័រកាន់តែរឹងមាំ និងស្ថេរភាពជាងមុន។
ដើម្បីឲ្យស័ក្តិសមនឹងដំណើរការដ៏អស្ចារ្យរបស់វា POVA 5 Free Fire Special Edition មានអេក្រង់ទំហំ 6.78 អ៊ីញ FHD+ ជាមួយនឹងកម្រិតភាពច្បាស់ 1080 * 2460 សម្រាប់ទិដ្ឋភាពធំទូលាយ និង បង្ហាញរូបភាពដែលគួរឱ្យចាប់អារម្មណ៍។ ល្បឿនអេក្រង់រលូន 120Hz បង្កើតចលនារលូនមិនគួរឱ្យជឿ និង ការប៉ះបញ្ជាដ៏រីករាយ។ មិនថាសម្រាប់ការលេងហ្គេម ការមើលភាពយន្ត ឬ ការប្រើប្រាស់ជារៀងរាល់ថ្ងៃ វាអាចកំដរអ្នកបានគ្រប់ពេល។
TECNO POVA 5 Free Fire Special Edition ក៏ផ្តល់នូវអង្គចងចាំកម្រិតកំពូលរហូតដល់ 8GB + 8GB បន្ថែម RAM និង ROM រហូតដល់ 256GB ។ ការផ្តល់បទពិសោធដែលរលូន គ្មានភាពរអាក់រអួល អង្គចងចាំធំនៅក្នុង POVA 5 អាចបើកកម្មវិធីរហូតដល់ 25 កម្មវិធី ឲ្យដំណើរការក្នុងពេលតែមួយ ដោយមិនមានការយឺត និង អាចឱ្យពេលវេលាចាប់ផ្តើមកម្មវិធីជាមធ្យមប្រសើរឡើង 39% ។
ការប្រណាំងមិនឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាថាមពលឥតដែនកំណត់ និងថាមពលថ្មល្អបំផុតក្នុងកម្រិតតម្លៃនេះ
TECNO POVA 5 Free Fire Special Edition អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថាមពល និង មានភាពសប្បាយរីករាយមិនធ្លាប់មានពីមុនមក។ ជាមួយនឹងថាមពលថ្មមិនគួរឱ្យជឿជាមួយនឹងថ្មធំ 6,000mAh និង 45W Smart Charge។
TECNO POVA 5 Free Fire Special Edition ដែលមានថាមពលថ្មធំ 6,000mAh ផ្តល់ថាមពលគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់ថាមពលខ្លាំងពេញមួយថ្ងៃ ដែលអាចឱ្យអ្នកគាំទ្រ Free Fire ចូលរួមលេងដោយមិនមានការរំខានដោយសាកថ្ម។ ក្រៅពីការលេងហ្គេម សមត្ថភាពដ៏សម្បើមនេះអនុញ្ញាតឱ្យការហៅទូរសព្ទជាង 39 ម៉ោង លេង Facebook ជាង 18 ម៉ោង និង មើលវីដេអូជាង 14 ម៉ោង។ ទន្ទឹមនឹងនេះ ការសាកថ្មឆ្លាតវៃ 45W Smart Charge អាចបញ្ចូលថាមពលថ្មបាន 50% ក្នុងរយៈពេលត្រឹមតែ 21 នាទី និង សាកពេញក្នុងរយៈពេល 60 នាទី – លឿនជាង POVA Series ពីមុន 25% ដែលធ្វើឱ្យវានេះជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់អ្នកលេងហ្គេម។
ស៊េរីនេះក៏ផ្តល់ជូននូវ Battery Lab 3.0 ដើម្បីបង្កើនអាយុកាលថ្មនៅក្នុងរបៀប Super Power Saving ខណៈដែលមាន ផ្ទេរថាមពលថ្ម 10W reverse charging ដែលអាចឱ្យស្មាតហ្វូនធ្វើជា power bank សាកឧបករណ៍ផ្សេងទៀតផងដែរ។
ការរួមបញ្ចូលគ្នាដ៏ទូលំទូលាយនៃលក្ខណៈពិសេស Free Fire និង សមត្ថភាពសម្លេង សម្រាប់ភាពរីករាយដ៏អស្ចារ្យ
ការលើកកម្ពស់បទពិសោធលេងហ្គេមដ៏សម្បូរបែប POVA 5 Free Fire Special Edition ត្រូវបានបំពាក់ដោយឧបករណ៍បំពងសំឡេងពីរ សម្រាប់សំឡេងពេញលេញ DTS និង Hi-Res ។
ការលេងហ្គេមត្រូវបានពង្រឹងបន្ថែមដោយ Z-axis Linear Motor និង Hard Gyroscope របស់ឧបករណ៍ដែលបង្កើតការរំញ័រជាក់ស្តែង ក៏ដូចជាម៉ាស៊ីន Aurora ដែលដំណើរការដោយ AI ថ្មីទាំងអស់ ដែលផ្តល់ល្បឿនបើកដំណើរការកម្មវិធីលឿនដូចរន្ទះ។
បំពាក់ដោយបន្ទះបន្សាបកំដៅ Vapor Chamber Cooling ជាលើកដំបូង ម៉ូដែលថ្មីនេះអនុញ្ញាតឱ្យមានតំបន់បញ្ចេញកំដៅដ៏ធំបំផុត 10749mm2 ជាមួយនឹងស្រទាប់នៃការសាយភាយកំដៅរហូតដល់ 10 ស្រទាប់ ដែលផ្តល់នូវភាពត្រជាក់ល្អជាង POVA ជំនាន់មុន 2 ដង សម្រាប់ការលេងហ្គេមដោយគ្មានកង្វល់។
POVA 5 Free Fire Special Edition ក៏ផ្តល់នូវបទពិសោធស្មាតហ្វូនដែលមាន Free Fire Edition មានការរចនា ពីការរចនាវេចខ្ចប់រហូតដល់កម្មវិធី Theme។
ការថតរូបដ៏ទាក់ទាញជាមួយនឹងកាមេរ៉ាដែលដំណើរការដោយ AI
ថ្វីដ្បិតតែជាស្មាតហ្វូនលេងហ្គេម TECNO POVA 5 Free Fire Special Edition បំពាក់នូវកាមេរ៉ា AI 50MP ដ៏អស្ចារ្យសម្រាប់ការចាប់យករូបភាពយ៉ាងច្បាស់ស្អាត។ វាក៏មានមុខងារ vlogging ជាមួយនឹងទិដ្ឋភាពពីរ ហើយមាន Sky Shop ដើម្បីកែសម្រួលផ្ទៃមេឃយ៉ាងអស្ចារ្យដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ មុខងារ Portrait Beauty អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើនភាពស្រស់ស្អាតបែបធម្មជាតិរបស់ពួកគេ ខណៈដែលមុខងារ HDR ធានានូវគុណភាពច្បាស់ដូចគ្រីស្តាល់។
អតិថិជនទាំងអស់អាចរកជាវស្មាតហ្វូនម៉ូដែលថ្មីនេះ POVA 5 Series Free Fire Special Edition នៅតាមបណ្តារហាងដៃគូសហការរបស់ TECNO ទូទាំងប្រទេស និង អាចសាកសួរព័ត៌មានបន្ថែមតាមរយៈទំព័រ facebook ផ្លូវការ TECNO Mobile នៅ https://www.facebook.com/TECNOMobileCambodia៕