
Jotun សម្ពោធផលិតផល Jotashield AntiFade Colours ថ្មី នាំមកនូវពណ៌ជាប់បានយូរ និង ស្រស់ស្អាតសម្រាប់ផ្ទះទាន់សម័យ
ជាង ២៥ ឆ្នាំហើយ ដែល Jotun គឺជាម៉ាកដែលពេញនិយមសម្រាប់ស្ថាបត្យករ និង អ្នករចនាដែលស្វែងរកថ្នាំលាបដែលអាចផ្តល់នូវគុណភាពពណ៌ ដែលអាចធន់បានជាមួយគ្រប់អាកាសធាតុ ។ គុណភាពរបស់ថ្នាំលាប Jotun បានធ្វើឱ្យយើងក្លាយជាជម្រើសនៃផលិតផលសម្រាប់សកលលោកចាប់តាំងពីអគារ Eiffel Tower រហូតដល់អគារ Burj Khalifa រឺកន្លែងណាដែលត្រូវការរក្សាផ្នែកខាងក្រៅអោយស្រស់ស្អាត ។
សូមអរគុណទៅដល់ការសម្ពោធ Jotashield AntiFade Colours ថ្មីដោយ Jotun ម្ចាស់ផ្ទះអាចរីករាយ និង ប្រសិទ្ធភាពនៃ Jotashield ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ ពីអាកាសធាតុធម្មជាតិ និង រក្សាផ្ទះរបស់ពួកគេឱ្យនៅតែស្រស់ស្អាតបានយូរ ។
Jotashield បានចេញលក់ក្នុងអាស៊ីអាគ្នេយ៍ជាង ២៥ ឆ្នាំមកហើយ និង ទទួលបានកេរ្តិ៍ឈ្មោះល្អក្នុងការផ្តល់នូវផលិតផលដែលមានគុណភាព ។ ឆ្នាំ ២០១២ Jotashield បានសម្ពោធម្តងទៀតជាមួយនឹងគំនិតតែមួយគត់ដើម្បីផ្តល់នូវគុណភាពពណ៌ និង បានបង្ហាញថាជាជោគជ័យដ៏អស្ចារ្យជាមួយនឹងការលក់អស់ជាង ៥០ លានលីត្រដែលធ្វើឱ្យវាក្លាយជាថ្នាំលាបដែលលក់ដាច់ជាងគេរបស់ Jotun ដល់បច្ចុប្បន្ន ។
បង្កើនភាពធន់ដើម្បីវិស្វករ ៖ ឆ្នាំនេះអ្នកជំនាញរបស់ថ្នាំលាប Jotun បានបញ្ចេញនូវផលិតផល Jotashield AntiFade Colours ដែលបានកែប្រែថ្មី ដែលរចនាឡើងដើម្បីផ្តល់ពណ៌យូរអង្វែងដល់ផ្ទះ និង អគារនៅជុំវិញពិភពលោក ។ រូបមន្តថ្មីដើម្បីបញ្ជាក់ថាគុណភាពរបស់វាកាន់តែប្រសើរជាងមុន Jotashield AntiFade Colours ផ្តល់នូវបច្ចេកវិទ្យា Jotun Pigment Technology ដើម្បីផ្តល់នូវ ៖
- ពណ៌ជាប់បានយូរជាងមុនៈ មេពណ៌គុណភាពខ្ពស់ដើម្បីធានាថាពណ៌ស្រស់ស្អាតរយៈពេលយ៉ាងតិច ៨ ឆ្នាំ ។
- ការពារកាំរស្មី UV ខ្ពស់ៈ អាចទប់ទល់នឹងការធ្វើតេស្ត QUV ដែលត្រូវបានពន្លឿនឱ្យដូចនឹងធម្មជាតិបានរហូតដល់ 3,000 ម៉ោង ។
- ការពារស្នាមដាមទឹកៈ ផ្ទៃរលោងស្អាត ដោយគ្មានស្នាមរលក ។
- គ្រប់គ្រងសីតុណ្ហភាពៈ ផ្ទៃជញ្ជាំងធ្វើចំណាំងផ្លាតជាមួយនឹងពន្លឺព្រះអាទិត្យ ការពារការកើនឡើង កម្តៅក្នុងផ្ទះ ។
លក្ខណសម្បត្តិនីមួយៗខាងលើត្រូវបានសាកល្បង និង ត្រូវបានបញ្ជាក់ដោយស្ថាប័នខាងក្រៅស្របតាមស្តង់ដារអន្តរជាតិ ។ ថ្នាំលាប Jotashield AntiFade Colours ថ្មីផលិតឡើងស្របតាមគោលការណ៍ការពារបរិស្ថាន (LEED) ផងដែរដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងម្ចាស់ផ្ទះដែលយល់ដឹងអំពីបរិស្ថាន ។
ការធ្វើតេស្តយ៉ាងហ្មត់ចត់ និង ដោយឯករាជ្យដើម្បីធានាថាពណ៌របស់វាមានភាពធន់បើទោះជាប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ទឹក សីតុណ្ហភាព ភាពកខ្វក់ ស្លែ និង ផ្សិតក៏ដោយ ។ Jotashield មិនត្រឹមតែក្លាយទៅជាផលិតផលនាំមុខលើទីផ្សារដោយសារភាពជឿជាក់ និង អាយុវែងរបស់វាទេប៉ុន្តែវាក៏ដោយសារតែជម្រើសនៃពណ៌ផងដែរ ។
សម្រាប់ពណ៌មានបន្ថែមអំពី Jotashield AntiFade Colours សូមទំនាក់ទំនងមកកាន់ អ៊ឹង មួយសៀម ទូរសព្ទលេខ 098 636 866 រឺអ៊ីម៉ែល mouysiem.oeng@jotun.com
អំពី Jotun ៖
បានបង្កើតឡើងនៅឆ្នាំ ១៩២៦ នៅ Sandefjord ភាគអាគ្នេយ៍នៃប្រទេសន័រវែស Jotun គឺជាក្រុមហ៊ុនថ្នាំលាបដ៏ធំបំផុតមួយរបស់ពិភពលោកដែលបានលាបនៅលើជញ្ជាំងខាងក្នុង និង ក្រៅនៅជាង ១០០ ប្រទេសជុំវិញពិភពលោក ។ ជាមួយនឹងប្រពៃណីដ៏យូរលង់នៃការស្រាវជ្រាវ និង ការច្នៃប្រឌិតពណ៌ Jotun ត្រូវបានគេស្គាល់ថាជាភាពស្រស់ស្អាត ការការពារ និង ភាពធន់នៃថ្នាំលាបដែលបានផ្តល់ជូន ។
ដូច្នេះហើយបានជាវាបានក្លាយទៅជាម៉ាកថ្នាំលាបនៃជម្រើសសម្រាប់អគារសំខាន់ៗជាច្រើនរបស់ពិភពលោក ។ ជាច្រើនឆ្នាំមកហើយដែល Jotunបានលាបអគារ Eiffel Tower អគារភ្លោះ Petronas Tower អគារ Burj Khalifa និង អគារជាច្រើនដ៏ទៃទៀត ។ ក្នុងនាមជាក្រុមហ៊ុនធំមួយរបស់ប្រទេសនេះ (ដោយធម្មជាតិ និង ដោយឈ្មោះនៅក្នុងទេវកថា Norse jötunn គឺជាពូជរបស់មហាយក្សមួយ) ក្រុមហ៊ុននេះបានចូលរួមយ៉ាងសកម្មជាមួយនឹងការច្នៃប្រឌិតរបស់ន័រវែស និង មានតួនាទីឈានមុខគេនៅក្នុងការរចនានិងព្រឹត្តិការណ៍ការតាំងពិព័រណ៍នៅទូទាំងពិភពលោក ៕
jotun.com