
តោះ !!! មកស្គាល់ការលេង LEGO® SERIOUS PLAY® ដែលជាវិធីសាស្រ្តថ្មី ជំរុញឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន
ក្រុមហ៊ុន Solidus ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអភិវឌ្ឍន៍ម៉ាកយីហោទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្ម សេវាផ្តល់ប្រឹក្សាអាជីវកម្ម ឥឡូវនេះបានត្រៀមរួចរាល់ដើម្បីណែនាំនូវសេវាកម្មថ្មីមួយទៀតមកកាន់ទីផ្សារប្រទេសកម្ពុជា ។ ក្រុមហ៊ុន Lego គឺជាក្រុមហ៊ុនដែលគេទទួលស្គាល់ជាពិភពលោក មានដើមកំណើតពីប្រទេសដាណឺម៉ាក ដែលជាក្រុមហ៊ុនលក់ប្រដាប់ប្រដារក្មេងលេងដ៏ល្បីល្បាញ មានដូចជា ផលិតដីឥដ្ឋ និង ឧបករណ៍តភ្ជាប់ធ្វើពីប្លាស្ទិក ដែលរបស់លេងទាំងអស់នោះបានក្លាយជាវីធីសាស្ត្រថ្មីមួយ ដែលគេឲ្យឈ្មោះថា Lego Serious Play (LSP) ដែលត្រូវបានយកមកប្រើប្រាស់ និង អនុវត្តន៍ដើម្បីសម្របសម្រួលក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗនាពេលបច្ចុប្បន្ន ។
ដំណើរការនៃការលេង Lego Serious Play (LSP) នេះគឺជួយឲ្យអ្នកលេងអាចបញ្ចេញនូវការគិតរបស់ពួកគាត់ចេញមកក្រៅ និង អាចបញ្ចេញនូវភាពច្នៃប្រឌិតដែលជាផលប្រយោជន៍ដល់ក្រុមហ៊ុន ។ អស់ជាច្រើនទសវត្សន៍មកហើយ ប្រដាប់ប្រដារក្មេងលេង LEGO® បានជំរុញឲ្យកុមារកសាងនូវក្តីសុបិន្តរបស់ពួកគេ ។ ដូចគ្នាផងដែរ វិធីសាស្ត្រ LSP នេះបានស្វែងយល់ថាមនុស្សពេញវ័យក៏អាចកសាងចក្ខុវិស័យរបស់ពួកគេ និង អាចពិភាក្សាអំពីយុទ្ធសាស្ត្រនាពេលអនាគតសម្រាប់អាជីវកម្មរបស់ពួកគេផងដែរ ។ បន្ទាប់ពីបានសាកល្បងអស់រយៈពេលជាង ២០ ឆ្នាំ នៅជុំវិញពិភពលោកទាំងស្ថាប័ន និង ក្រុមហ៊ុន រាប់ទាំង NASA, Google, Toyota, និង សកលវិទ្យាល័យ Harvard បានប្រើវិធីនេះដើម្បីប្រមូលគំនិត និង ដំណោះស្រាយរាល់បញ្ហាដែលពួកគេជួបប្រទះក្នុងអាជីវកម្មរបស់ពួកគេ ។
អស់រយៈពេលជាង ៦ ខែកន្លងមកនេះលោក Yusuke Morotomi គឺជាដៃគូពាណិជ្ជកម្មក្រុមហ៊ុន Solidus និង ជានាយកប្រតិបត្តិការ បានចាកចេញពីប្រទេសកម្ពុជា ដើម្បីសិក្សា និង ខិតខំប្រឹងប្រែងអនុវត្តវិធីសាស្ត្រ LSP ក្នុងការសម្របសម្រួលសិក្ខាសិលាបណ្តុះបណ្តាល និង កិច្ចប្រជុំមួយចំនួន ។ ដោយសារទទួលបានការបណ្តុះបណ្តាលជាមួយគ្រូជំនាញរបស់ LSP គឺលោក Per Kristiansen ដែលជាជនជាតិដាណឺម៉ាក នៅឯទីក្រុងសៀងហៃ ទើបធ្វើឲ្យលោក Yusuke ត្រូវបានទទួលស្គាល់ជាអ្នកសម្របសម្រួល LSP ផ្លូវការដ៏ចំណានម្នាក់ ។
លោកក៏បានដុះខាត់ជំនាញរបស់លោក នៅទីកន្លែងកំណើតរបស់លោកនៅ Kumamoto ប្រទេសជប៉ុន តាមរយៈសិក្ខាសិលាបណ្តុះបណ្តាលជាច្រើន ។ ហើយថ្ងៃនេះផងដែរលោកក៏បានអនុវត្តពីវិធីសាស្ត្រទាំងនេះជាមួយនឹងក្រុមការងារ Solidus របស់លោកផ្ទាល់ ដើម្បីរកឲ្យឃើញពីគំនិតអាជីវកម្មរបស់ពួកគេតាមរយៈអនុវត្តវិធីសាស្ត្រ LEGO® SERIOUS PLAY® នេះផងដែរ ។ ដូចដែលទស្សនវិទូក្រិច លោកប្លាតូបាននិយាយថា «អ្នកអាចរៀនពីមនុស្សម្នាក់បានតាមរយៈការលេងក្នុងរយៈពេលមួយម៉ោង ជាជាងរៀនពីមនុស្សម្នាក់រយៈពេលមួយជីវិតតាមការសន្ទនាជាមួយគ្នា ។
វិធីសាស្ត្រសម្របសម្រួលដោយប្រើ LEGO® ដើម្បីជួយបុគ្គលិកហ៊ាននិយាយពីគំនិតរបស់ពួកគេ ដែលពួកគេគិតថានឹងមិនអាចទៅរួច ។ ការតភ្ជាប់រវាងដៃ និង ចិត្ត ដូចដែលគេបានហៅថាការតភ្ជាប់ប្រព័ន្ធប្រសាទទៅនឹងដៃ បានបើកផ្លូវមួយថ្មីដើម្បីទទួលបានចំណេះដឹងរបស់អ្នក ។ វាបានផ្តល់នូវទំនុកចិត្តដល់ក្រុមការងារម្នាក់ៗដើម្បីចូលរួមចែករំលែកពីគំនិតរបស់ពួកគេ មិនថាអ្នកបង្ហាញពីចំណាប់អារម្មណ៍ឬអត់ទេ អ្នកនឹងត្រូវនិយាយ និង រកឃើញពីពិភពលោកថ្មីមួយដែលឋិតក្នុងខួរក្បាលរបស់អ្នក ។
សិក្ខាសិលាបណ្តុះបណ្តាលនេះ នៅពេលដែលត្រូវបានអនុវត្តម្តងហើយម្តងទៀត នឹងត្រូវដាក់ឱ្យដំណើរការដល់អតិថិជននៅឯរាជធានីភ្នំពេញ ។ ហើយនាពេលឆាប់ៗនេះនឹងពង្រីកទៅដល់សាលារៀន សាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាលនានានៅក្នុងប្រទេសកម្ពុជា និង រាជរដ្ឋាភិបាលផងដែរ ។
ហេតុអ្វីបានជាវិធីសាស្ត្រនេះជោគជ័យ គឺដោយសារ ៖
- ការតភ្ជាប់រវាងដៃ និង ចិត្ត ដោយប្រើដៃទាំងពីរបើកខួរក្បាលទាំងសងខាង ។
- ការលេងដែលអនុញ្ញាត្តិឱ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថា គំនិតរបស់ពួកគេត្រូវបានឮ ។
- មានលក្ខណៈសប្បាយបែបកម្សាន្ត និង បង្កើតសកម្មភាពមិត្តភាព ។
សម្រាប់ក្រុមដែលមានចំណាប់អារម្មណ៍ពីការរៀនអំពីវិធីសាស្ត្រ Lego Serious Play អាចទំនាក់ទំនងទៅ លោក Yusuke Morotomi ផ្ទាល់ តាមរយៈ អ៊ីម៉ែល៖ yusuke@solidusasia.com