
រកឃើញហើយម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី២
ការប្រលងប្រកួតសំឡេងកុមារកម្ពុជា The Voice Kids Cambodia បានបញ្ចប់ទៅយ៉ាងជោគជ័យកាលពីរាត្រីយប់មិញនេះដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងតែម្តងពីសំណាក់ទស្សនកជនទូទាំងប្រទេសនិងក្រៅប្រទេសផងដែរ។
មកដល់វគ្គផ្តាច់ព្រ័ត្រនារាត្រីយប់មិញនេះ Coach និមួយៗនៅសល់កូនក្រុមតែពីររូបប៉ុណ្ណោះដើម្បីប្រកួតប្រជែងដណ្តើមពាន The Voice Kids Cambodia រដូវកាលទី២នេះ។ តាមរយៈការបញ្ចេញសមត្ថភាពសំឡេងរបស់បេក្ខជនទាំង៦ក្នុងវគ្គផ្តាច់ព្រ័ត្រនេះពិតជាធ្វើឲ្យទស្សនិកជនពិបាកសម្រេចចិត្តមិនស្ទើរទេថាគួរចូលរួមផ្ញើរសារគាំទ្របេក្ខជនមួយណា ព្រោះនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ លទ្ធផលគឺបានមកពីការផ្ញើរសាររបស់ទស្សនិកជនទាំងស្រុងតែម្តងដោយគណកម្មការមិនមានសិទ្ធសម្រេចឡើយ។
ទីបំផុតបេក្ខជនដ៏លេចធ្លោដែលដណ្តើមបេះដូងទស្សនិកជនឲ្យផ្ញើរសារបោះឆ្នោតជូនបានច្រើនជាងគេនោះគឺបេក្ខជន ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់ Coach កញ្ញា។ បរិយាកាសផ្ទាល់នៅក្នុងស្ទូឌីយោហង្សមាសក្នុងផ្សារទំនើបអ៊ីអនសែនសុខគឺពិតជាកក្រើកដោយសំឡេងគាំទ្រយ៉ាងកងរំពងចំពោះរាត្រីដ៏ពិសេសសម្រាប់ការរកឃើញនូវគ្រាប់ពេជ្រសិល្បៈជំនាន់ថ្មីជ័យលាភី The Voice Kids Cambodia រដូវកាលទី២នេះ៕