Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ទីបំផុតក្រុមហ៊ុនលក់ផលិតផលអនឡាញយក្សរបស់ចិន Smile Shop, បង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ
អត្ថបទក្រុមហ៊ុន

ទីបំផុតក្រុមហ៊ុនលក់ផលិតផលអនឡាញយក្សរបស់ចិន Smile Shop, បង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

វិច្ឆិកា ១០, ២០១៨

ភ្នំពេញ​: ក្រុមហ៊ុន​លក់​ផលិតផល​អន​ឡាញ​យក្ស​របស់​ចិន Smile Shop ដែល​នាំចូល និង​លក់​ផលិតផល សៀវ​មីគ្រប់​ប្រភេទ​ផ្តាច់មុខ តាមរយៈ Ecommerce App បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​លើ​ទីផ្សារ​កម្ពុជា ព្រម​គ្នា​ជាមួយនិង ក្រុមហ៊ុន MI កាលពី​ថ្ងៃទី ​៨ វិច្ឆិកា ២០១៨ នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ សុខា​ ។​

​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវការ​របស់​ក្រុមហ៊ុន MI លោក Jack Lee នាយក​ប្រតិ​ប​តិ្ត ក្រុមហ៊ុន Smile Shop បានឱ្យដឹងថា បើទោះបីជា​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​តិច ហើយ​ទីផ្សារ​តូចចង្អៀត និង​ជីវភាព​នៅមានកម្រិត​ក៏ដោយ​ក៏លោក​ប្តេជ្ញាចិត្ត​ផ្តល់​ឱ្យប្រជាជន​កម្ពុជា​នូវ​បទពិសោធ​​ថ្មី តាមរយៈ​ការទិញ​ផលិតផល​តាម​អេ​ឡិច​ត្រូ​និ​ច (​អន​ឡាញ​) របស់​ក្រុមហ៊ុន Smile Shop, ដែលមាន​លក់​នូវ​ផលិតផល MI គ្រប់​ប្រភេទ ប្រកបដោយភាពជឿជាក់ សុវត្ថិភាព តម្លៃ​ធូរ​ថ្លៃ ទទួលបាន​ផលិតផល​គុណភាព​ខ្ពស់ និង​ការធានា​ត្រឹមត្រូវ​ ។

“​វត្តមាន Smile Shop នឹង​ផ្តល់នូវ​ភាពងាយស្រួល​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការទិញ ផលិតផល​ប្រើប្រាស់​សៀវ​មីគ្រប់​ប្រភេទ តាមរយៈ​ការ​សន្សំសំចៃ​ពេលវេលា និង​ថវិកា​។ លើសពីនេះ យើង​ផ្តល់ជូន​នូវ តម្លៃ​ធូរ​ថ្លៃ​ជាង​, គុណភាព​ល្អ​ជាង ​និង ការធានា​យូរ​ជាង រ​ហូត​ដល់​ទៅ ២​ឆ្នាំ សម្រាប់​ផលិតផល​ស្មា​ត​ហ្វូ​ន​សៀវ​មីគ្រប់​ប្រភេទ​”​។

Smile Shop គឺជា​ហាង​លក់​ផលិតផល​សៀវ​មីគ្រប់​ប្រភេទ​លើ​អន​ឡាញ ប្រចាំ​ប្រទេសកម្ពុជា​។ លើសពីនេះ Smile Shop ជា Ecommerce App (​ពាណិជ្ជកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច​) ដែល​អាច​ឱ្យ​អតិថិជន​ធ្វើការ​ទូទាត់​ថ្លៃទំនិញ តាមរយៈ AliPay, Wing, និង Pi Pay ជាដើម​។ Smile Shop ធានា​ទាំង​គុណភាព​, តម្លៃ និង​មាន​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ដោយ​ឥតគិតថ្លៃ​ទូទាំងប្រទេស ។

​អំពី​ផលិតផល MI នៅលើ Smile Shop
Smile Shop មាន​លក់​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​របស់​សៀវ​មី ដូចជា ទូរស័ព្ទដៃ Power Bank ឧបករណ៍​បំពង​សំលេង កុំព្យូទ័រ កាបូប និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដទៃ​ផ្សេងទៀត ។ Smile Shop បាន​ផ្តល់នូវ​ការធានា​រយៈពេល ​២​ ឆ្នាំ​លើ​ទូរស័ព្ទដៃ និង​ ១ ​ឆ្នាំ​លើ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ទៀត ។

​លោកអ្នក​អាចធ្វើ​ការបញ្ជាទិញ​ផ​លិ​ផល​សៀវ​មី តាមរយៈ​កម្មវិធី ​Smile Shop ដោយ​មិន​បារ​ម្ភ​ពី​ហានិភ័យ​ផ្សេងៗ​។ លោកអ្នក​អាច​ទាញយក​កម្មវិធី Smile Shop ពី App Store ឬ Google Play ដើម្បី​ទទួលបាន​តម្លៃ​ពិសេស និង ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​។​

Smile Shop មាន​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​របស់​ក្រុមហ៊ុន​ទូរ​សព្ទ័ សៀវ​មី (Xiaomi Service Centre) សម្រាប់​បម្រើសេវា​ជូន​អតិថិជន ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ២៣​បេ ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ក្រុងភ្នំពេញ នៅ​ជិត​ក្រសួងទេសចរណ៍ (​ចម្ងាយ​១០០​ម៉ែត្រ​ពី វិទ្យាល័យ បាក់​ទូក​) ៕

​អំពី​របៀប Download Smile Shop


​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់