សូមទទួលយកបទពិសោធពីថាមពលសម្អាតដ៏មានប្រសិទ្ធភាពខ្ពស់របស់ប្រេងម៉ាស៊ូត កាល់តិច ជាមួយបច្ចេកវិទ្យា Techron® D (ថេកក្រន ឌី)
ភ្នំពេញ៖ រូបមន្តពិសេសដែលមានភាពច្នៃប្រឌិតចុងក្រោយរបស់ កាល់តិច គឺប្រេងម៉ាស៊ូតកាល់តិច ជាមួយបច្ចេកវិទ្យា Techron® D (ថេកក្រន ឌី) ជាប្រេងម៉ាស៊ូតដែលស័ក្តិសមបំផុតសម្រាប់យានយន្តដែលប្រើប្រេងម៉ាស៊ូតទាំងអស់។ លទ្ធផលនៃការស្រាវជ្រាវ និង ការអភិវឌ្ឍយ៉ាងម៉ត់ចត់អស់ជាច្រើនទសវត្សរ៍ ត្រូវបានបញ្ជាក់ជាលក្ខណៈវិទ្យាសាស្រ្តថា ប្រេងឥន្ធនៈដែលមានគុណភាពល្អ មានតួនាទីថែរក្សាផ្នែកសំខាន់ៗនៃម៉ាស៊ីនរថយន្តឲ្យនៅស្អាតល្អ បង្ការកុំឲ្យមានកំណកកាបូន និង ការពារប្រឆាំងនឹងច្រែះស៊ី ព្រមទាំងកាត់បន្ថយពពុះនៅពេលចាក់ប្រេងម៉ាស៊ូតម្តងៗ។ និយាយឲ្យងាយយល់ គឺជួយរក្សាម៉ាស៊ីនឲ្យស្អាតល្អ ដើម្បីទទួលបានថាមពលអតិបរមា សន្សំសំចៃប្រេង ការបើកបរកាន់តែរលូន និងការធ្វើដំណើរដោយទំនុកចិត្ត។
ការរក្សាម៉ាស៊ីនរថយន្តដែលប្រើម៉ាស៊ូតឲ្យមានភាពស្អាតល្អ រាល់ពេលធ្វើដំណើរទៅគ្រប់ទិសទីជាពិសេសតំបន់ដែលសម្បូរធូលី វាមិនងាយស្រួលនោះទេ តែនោះមិនមែនជាបញ្ហាទេ ព្រោះប្រេងម៉ាស៊ូតកាល់តិច ជាមួយនឹងបច្ចេកវិទ្យា Techron® D (ថេកក្រន ឌី) ដ៏អស្ចារ្យអាចជួយលោកអ្នកបាន។
ការធ្វើតេស្តរបស់មន្ទីរពិសោធស្តង់ដារបានបង្ហាញថា ប្រេងម៉ាស៊ូតកាល់តិច ជាមួយនឹងបច្ចេកវិទ្យា Techron® D (ថេកក្រន ឌី) ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួនបួន ដែលរួមមាន៖
1. លាងសម្អាតម៉ាស៊ីនយានយន្ត៖ ម៉ាស៊ីនស្អាតល្អរហូតដល់ទៅ 68%
2. បង្កើនថាមពល៖ ការកើនឡើងនៃកម្លាំងម៉ាស៊ីន 6% បន្ថែមទៀត
3. គ្មានកំណកកាបូន៖ គ្មានច្រែះស៊ី
4. មានពពុះតិច៖ តិចជាងរហូតដល់ទៅ 95%
ការធ្វើតេស្តពីភាពស្អាតបានបង្ហាញថា ប្រេងម៉ាស៊ូតកាល់តិច ជាមួយ Techron® D (ថេកក្រន ឌី) ធ្វើឲ្យម៉ាស៊ីនស្អាតល្អរហូតដល់ទៅ 68% ច្រើនជាងប្រភេទម៉ាស៊ូតផ្សេងទៀត។ លទ្ធផលនេះមានន័យថា ម៉ាស៊ីនចាក់ប្រេងកាន់តែស្អាត ការសន្សំសំចៃប្រេងក៏កាន់តែប្រសើរដែរ។ ការធ្វើតេស្តពីថាមពលបានបង្ហាញពីការកើនឡើងនៃកម្លាំងម៉ាស៊ីន 6% បន្ថែមទៀត នៅពេលប្រើប្រាស់ម៉ាស៊ូតកាល់តិច ជាមួយនឹង Techron® D (ថេកក្រន ឌី) និង គ្មានច្រែះចាប់កើតឡើងក្នុងអំឡុងពេលធ្វើតេស្តច្រែះផងដែរ។ ចំណុចចុងក្រោយ ការធ្វើតេស្តពពុះបានបង្ហាញពីកម្រិតតិចជាងរហូតដល់ទៅ 95% បើប្រៀបធៀបទៅនឹងម៉ាស៊ូតស្តង់ដារ ជាប្រេងម៉ាស៊ូតដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកបើកបរយានយន្តជាច្រើននៅទូទាំងពិភពលោកដោយគ្មានបច្ចេកវិទ្យាTechron® D (ថេកក្រន ឌី) ។ ប្រេងម៉ាស៊ូត អាចបង្កឲ្យមានពពុះ ដែលអាចរំខានរាល់ពេលចាក់ប្រេងម្តងៗ ដោយសារការលេចធ្លាយចេញពីធុងប្រេង។ ពពុះតិច មានន័យថា អាចបំបាត់កាកសំណល់ឥន្ធនៈដែលកំពប់នៅម៉ាស៊ីនបូមសាំង។
អ្នកបើកបរ នឹងបានយល់កាន់តែច្បាស់ ហើយរីករាយជាមួយអត្ថប្រយោជន៍សំខាន់ៗទាំងអស់នេះនៅពេលដែលបានប្រើប្រាស់ប្រេងម៉ាស៊ូត កាល់តិច ជាមួយ Techron® D (ថេកក្រន ឌី) ។ ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ អាចប្រើប្រាស់បានលើម៉ាស៊ីនម៉ាស៊ូតចាស់ និងថ្មី ហើយនឹងមិនបង្កបញ្ហា ឬរារាំងតម្រង និងលំហូរប្រេងឡើយ។ វាមានតួនាទីជួយសម្អាត និងការពារផ្នែកសំខាន់ៗរបស់ម៉ាស៊ីននៅពេលអ្នកបើកបរ ដូច្នេះ រថយន្ត ឬឡានដឹកទំនិញរបស់អ្នក នឹងដំណើរការបានយ៉ាងរលូន និងល្អបំផុតដោយឥតបារម្ភអ្វីឡើយ។
កាលពីថ្ងៃទី13-14-15 ខែមករា ឆ្នាំ2023 កន្លងទៅ លោក នភាល័យ ដែលជាអ្នកចូលចិត្តជិះម៉ូតូ និង ជាស្ថាបនិក ឆានែល Camcar បានប្រើប្រាស់ប្រេងម៉ាស៊ូត កាល់តិច ជាមួយបច្ចេកវិទ្យា Techron® D (ថេកក្រន ឌី) នៅទីលានប្រណាំង 12 Motor Park ។ គាត់បានលើកឡើងពីចំណុចពិសេសមួយចំនួនរបស់ប្រេងម៉ាស៊ូតកាល់តិចជាមួយ Techron® D ដែលមានដូចជា៖ ពពុះតិច និងធ្វើឲ្យម៉ាស៊ីនស្អាតដំណើរការបានរលូនជាងមុន ដែលនេះជាហេតុផលរបស់គាត់ដែលសម្រេចចិត្តជ្រើសរើសប្រេងឥន្ធនៈម៉ាកកាល់តិចនេះ។
ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្មឈេហ្វរ៉ុន គ្រប់គ្រងម៉ាក កាល់តិច និង ផ្តល់ជូនប្រេងឥន្ធនៈសម្រាប់រថយន្តគ្រប់ប្រភេទទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកបើកបរអាចចាក់ប្រេងម៉ាស៊ូត កាល់តិច ជាមួយនឹងបច្ចេកវិទ្យា Techron® D (ថេកក្រន ឌី) បាននៅតាមបណ្តាស្ថានីយ កាល់តិច ទូទាំងប្រទេស។ កាល់តិច ជាម៉ាកយីហោតែមួយគត់នៅកម្ពុជា ដែលផ្តល់ជូននូវប្រេងឥន្ធនៈប្រកបដោយគុណភាព និងទំនុកចិត្ត ជាមួយសារធាតុបន្ថែម Techron® (ថេកក្រន ឌី) នៅក្នុងគ្រប់ប្រភេទប្រេងឥន្ធនៈរបស់ខ្លួន ព្រមទាំងផ្តល់ឱ្យអ្នកបើកបរបានប្រើប្រាស់ប្រេងដែលផ្តល់នូវថាមពលសម្អាតគ្មានគូប្រៀប ធ្វើឲ្យម៉ាស៊ីនយានយន្តស្អាតជាងមុន និងទទួលបានបទពិសោធន៍រីករាយរាល់ការធ្វើដំណើរ។ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន កាល់តិច ទទួលយកគ្រប់ប្រភេទការទូទាត់ទាំងអស់ រួមទាំងការទូទាត់តាម QR កូដនិងតាមទូរសព្ទដៃ៕