ខួប ១០ ឆ្នាំ ទឹករ៉ែធម្មជាតិ អូ គូលែន អញ្ជើញតារាល្បី នីកូ និង ពេជ្រ សូលីកា ពញ្ញាក់អារម្មណ៍អ្នកគាំទ្រយ៉ាងកក្រើក
ដើម្បីអបអរសារទរខួប ១០ ឆ្នាំ ទឹករ៉ែ ធម្មជាតិ អូ គូលែន ក៏ដូចជាពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ អូ គូលែន បាននាំលោក នីកូ និង សូលីកា ព្រមទាំងក្រុមរាំជាច្រើននាក់ ទៅsurprise បងប្អូននៅតាមទីតាំងប្រជុំជន ផ្សារ ផ្សារទំនើប និង មហាវិទ្យាល័យនានា ជាមួយនឹងការរាំលែងកម្សាន្តជាមួយបទចម្រៀង អូ គូលែន «ស្នេហាច្បាស់លាស់» ក្នុងបរិយាកាសដ៏សប្បាយរីករាយ អូ គូលែន បានធ្វើឱ្យបងប្អូនមហាជនជាច្រើនមានការភ្ញាក់ផ្អើល នៅពេលពួកគេបានជួបអាយដលរបស់ពួកគេ គឺលោក នីកូ និង សូលីកា ហើយអ្នកទស្សនាជាច្រើនក៏បានចូលរួមរាំលេងកម្សន្តយ៉ាងរីករាយ។
ក្រៅពីការចែករំលែក្តីស្រឡាញ់តាមរយៈបទចម្រៀងរបស់អូ គូលែន លោក នីកូ និង សូលីកា ក៏បាននាំយក ទឹករ៉ែធម្មជាតិ អូ គូលែន រូបរាងថ្មី អបអរខួប ១០ ឆ្នាំ ជូនដល់អ្នកទស្សនា និង ហ្វេនៗអ្នកគាំទ្រថែមទៀតផង។
ព្រឹត្តិការណ៍ចែករំលែកក្តីស្រឡាញ់ជាមួយ អូ គូលែន បានធ្វើឡើងនៅ ផ្សារទំនើបអ៊ីអន ២ ផ្សារ K-Mall ពហុកីឡដ្ឋានអូឡាំពិក ផ្សារស្ទឹងមានជ័យ ផ្សារច្បារអំពៅ ផ្សារអូឡាំពិក ផ្សារបឹងត្របែកផ្លាហ្សា សង្ក្រានវិទ្យាល័យភ្នំពេញថ្មី សង្ក្រានន័រតុន និង មង្គលការនៅ OCIC។
គួរបញ្ជាក់ផងដែរថា ទឹករ៉ែធម្មជាតិ អូ គូលែន បានចាប់ផ្តើមលក់លើទីផ្សារកម្ពុជា តាំងពីឆ្នាំ ២០១៣ មកទល់ពេលនេះគឺ ១០ ឆ្នាំហើយ ដែល អូ គូលែន បានឈរលើទីផ្សារកម្ពុជាដ៏ជោគជ័យ ហើយ អូ គូលែន បានក្លាយទៅជាទឹករ៉ែធម្មជាតិមុនតំបូងគេរបស់កម្ពុជា ដែលទទួលបានគាំទ្រដ៏ច្រើនលើសលុបពីប្រជាជនកម្ពុជា និង ភ្ញៀវបរទេស ដោយសារគុណភាពកម្រិតស្តង់ដារ ប្រភពទឹកពីភ្នំគូលែន និង តំបន់គូលែន ដែលជាតំបន់មានប្រវត្តិរាប់ពាន់ឆ្នាំ។ ដើម្បីអបអរសាទរខួប ១០ ឆ្នាំ អូ គូលែន ក៏បានចេញរូបរាងថ្មី ចំណុះ 700ML និង 2L ដែលមានលក់នៅគ្រប់ទីផ្សារទូរទាំងប្រទេសផងដែរ៕