លឿនដាច់គេ! រលូនដាច់គេ! ជាមួយបន្ទះឈីប Snapdragon 8 Gen 2 សម្រាប់តែ Galaxy S23 Series កម្មវិធីធំប៉ុនណាក៏គ្មានបញ្ហាដែរ!
(ភ្នំពេញ) ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣ ៖ តើអ្នកមានដឹងអត់ថាតើ Samsung Galaxy S23 Series មកដល់កម្ពុជាមានភាពល្បីល្បាញខ្លាំងជាងគេលើចំណុចអ្វី? ហើយធ្លាប់តែឮពាក្យបន្ទះឈីប Snapdragon 8 Gen 2 for Galaxy តើបន្ទះឈីបដ៏កំពូលមួយនេះមានអានុភាពខ្លាំងប៉ុនណា? តោះ! មកដឹងពីភាពលម្អិតរបស់កំពូលបន្ទះឈីបនេះទាំងអស់គ្នា។
យើងដឹងហើយថា កំពូលបន្ទះឈីប Snapdragon 8 Gen 2 គឺជាបន្ទះឈីបចុងក្រោយបង្អស់ដែលមានសមត្ថភាពខ្លាំង ហើយជាពិសេសបង្កើតឡើងសម្រាប់ Galaxy 23 series តែម្តង ដែលប្រព័ន្ធដំណើរ CPU (Central Processing Units) ដែលត្រូវបានបង្កើនអានុភាពរហូតដល់ 34% ទោះបីជាទំហំកម្មវិធី ឬ ទំហំហ្គេមធំប៉ុនណា ក៏ប្រព័ន្ធដំណើរការនៅតែលឿនលូន នឹងធ្វើឱ្យអ្នកប្រើប្រាស់ កាន់តែជក់ចិត្ត ដិតអារម្មណ៍ ជាមួយល្បឿនអេក្រង់រហូតដល់ 120Hz Refresh rate។
រីឯបច្ចេកវិទ្យាបង្ហាញក្រាហ្វិកវិញ គឺរឹតតែអស្ចារ្យ កម្រិតរូបភាព ពន្លឺ និង ពណ៌ កាន់តែដឹតជ្រៅ ដូចជាធម្មជាតិពិតៗជាមួយការ Upgraded លើប្រព័ន្ធដំណើរការ GPU (Graphics Unit) រហូតដល់ 41% បង្ហាញក្រាហ្វិកកាន់តែច្បាស់លម្អិតឥតខ្ចោះ។
លើសពីនេះប្រព័ន្ធដំណើរការដ៏ឆ្លាតវៃ NPU ឬ Neural Processing Units ដែលមានដំណើរការប្រៀបដូចជាខួរក្បាលមនុស្ស (Human brain) អ៊ីចឹងដែរ។ NPU គឺជាប្រព័ន្ធ AI មួយដែលត្រូវបានបង្កើនភាពខ្លាំងរហូតដល់ 49% ដែលធ្វើឱ្យការដំណើរផ្សេងៗត្រូវបានសន្សំសំចៃថ្មរហូតដល់ 22% អាយុកាលប្រើប្រាស់ថាមពលថ្មកាន់តែយូរជាងមុន នឹងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល។
ក្រៅពីមានភាពខ្លាំងលើកំពូលបន្ទះឈីប Snapdragon 8 Gen 2 របស់ Galaxy ហើយ Samsung Galaxy S23 Series ក៏បានសមត្ថភាពខ្ពស់លើកំពូលកាមេរ៉ាផងដែរ ដែលអាចផ្ដិតយករូបភាព ឬវីដេអូ បានច្បាស់ ស្អាត ឥតខ្ចោះ ទាំងមុខ ទាំងក្រោយ ទោះបីពង្រីកច្រើនដងក៏នៅតែច្បាស់ស្អាត ពិសេសថតនៅពេល យប់ ឬ មានពន្លឺតិច ជាមួយមុខងារ Nightography ដែលចាប់យករូបភាព ឬ វីដេអូ បានច្បាស់ល្អឥតខ្ចោះ ទោះបីជានៅទីងងឹតខ្លាំងក៏ដោយ។
តោះចាំអីទៀត! បើល្អឥតខ្ចោះម្ល៉ឹងៗ!! ទាំងខ្ញុំ និង អតិថិជនទាំងអស់ គឺពិតជារំជើបរំជួល ចង់យកមកប្រើប្រាស់ ចង់បានបទពិសោធដ៏សម្បូរបែបដែលមាននៅលើ Samsung Galaxy S23 Series នេះតែម្ដង!
វើតៗឡើង! ជាមួយការថែមជូនដ៏ពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) + ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ (គិតចាប់ពីថ្ងៃទិញ)។
បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!
សូមបញ្ជាក់ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តសកម្មភាពផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃ ប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាម ហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាច ចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!