តោះ ! មកដឹង ៤ ចំណុចពី «កូនពស់កេងកង» ភាគទី ១ យប់មិញទាក់ចិត្តអ្នកទស្សនាកប់ៗ (វីដេអូ)
ទីបំផុតខ្សែភាពយន្តភាគបុរាណខ្មែរដ៏ល្អឯកដែលទស្សនិកជនគ្រប់គ្នាទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរមកនោះ ឥឡូវនេះបានចាក់ផ្សាយភាគដំបូងរបស់ខ្លួនហើយកាលពីយប់មិញនេះ ។ គ្រាន់តែចាក់ផ្សាយភាគទី ១ ភ្លាម រឿង «កូនពស់កេងកង» ក៏ទទួលបាននូវការស្ញើចសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាទូទាំងប្រទេស ។ ខាងក្រោមនេះជាចំណុចទាំង ៤ យ៉ាងដែលទាក់ចិត្តអ្នកទស្សនាខ្លាំងកប់ៗតែម្តង ។
១- ពណ៌ ៖ អាចនិយាយបានថានេះគឺជាខ្សែរភាពយន្តភាគខ្មែរដំបូងហើយដែលផលិតចេញមកដោយមានពន្លឺពណ៌ធម្មជាតិយ៉ាងត្រជាក់ភ្នែក គឺថាគ្រាន់តែឃើញពណ៌នៃវីដេអូរឿងភាគមួយនេះភ្លាម ទាក់ចិត្តគួរឱ្យយចង់ទស្សនាខ្លាំងតែម្តង ។
២- សម្លៀកបំពាក់ និង ទេសភាព ៖ ល្បីថាខ្សែភាពយន្តភាគបុរាណមួយនេះសម្រឹតសម្រាំងខ្លាំងណាស់ ហើយពេលបានទស្សនាគឺពិតជាល្អដូចគេល្បីមែន ទេសភាពមួយប្លង់ៗ គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយសម្លៀកបំពាក់ទៀតសោតគឺពិតជាមានរបៀបរៀបរយយ៉ាងល្អស័ក្កិសមទៅតាមសម័យកាលតែម្តង ។
៣- តួសម្តែង ៖ ថ្វីត្បិតថាទើបចេញតែប៉ុន្មានតួអង្គប៉ុណ្ណោះនៅក្នុងភាគទី ១ នេះ តែការសម្តែងរបស់តួនីមួយៗគឺពិតជាស័ក្កិសមមិនឆ្គង មើលទៅដូចការរស់នៅក្នុងជីវិតពិតនាសម័យនោះ ។
៤- ពស់ ៖ អាចថាជាតួអង្គដ៏សំខាន់មួយលើផ្ទៃរឿងទាំងមូល ពស់ថ្លាន់ ដ៏ធំមួយដែលតាមដឹងថាមានទម្ងន់ដល់ទៅជាងមួយរយគីឡូក្រាមឯណោះ បានបង្ហាញរាងពត់ពេនយ៉ាងគួរឲ្យព្រឺរោម មិនត្រឹមមានតែពស់ថ្លាន់ដ៏ធំប៉ុណ្ណោះទេ នៅមានពស់វែកដែលតួសម្តែងចាប់កាន់ប្រលែងយ៉ាងមិនញញើតដៃទៀតផង ។
កុំភ្លេចណា ! ភាគទី ២ នឹងចាក់ផ្សាយនារាត្រីនេះទៀតហើយវេលាម៉ោង ៨ យប់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕