Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ស្ថានីយប្រេងឥន្ធនៈ កាល់តិច និង ស្តារម៉ាត បឹងកេងកង (មហាវិថី ព្រះនរោត្តម) ធ្វើទំនើបកម្មកាន់តែប្រសើរឡើងជាមួយនឹងការរចនាថ្មី បរិក្ខារទំនើប ផ្តល់ឱ្យលោកអ្នកនូវបទពិសោធលំដាប់ពិភពលោក
អត្ថបទក្រុមហ៊ុន

ស្ថានីយប្រេងឥន្ធនៈ កាល់តិច និង ស្តារម៉ាត បឹងកេងកង (មហាវិថី ព្រះនរោត្តម) ធ្វើទំនើបកម្មកាន់តែប្រសើរឡើងជាមួយនឹងការរចនាថ្មី បរិក្ខារទំនើប ផ្តល់ឱ្យលោកអ្នកនូវបទពិសោធលំដាប់ពិភពលោក

អត្ថបទដោយ​៖ ក្រុមហ៊ុន មីនា ២៩, ២០២៣

ស្ថានីយប្រេងឥន្ធនៈកាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) ថ្មីៗនេះ ត្រូវបានធ្វើទំនើបកម្ម និងបើកដំណើរការឡើងវិញកាលពីអំឡុងខែកុម្ភៈ កន្លងទៅ។ អ្នកបើកបរទាំងអស់ អាចទទួលបានបទពិសោធដ៏អស្ចារ្យជាមួយនឹងបរិក្ខារទំនើបទាន់សម័យ សុវត្ថិភាពលំដាប់ពិភពលោក និងសេវាកម្មប្រកបដោយភាពទុកចិត្ត នៅកាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម)។ ជាមួយនឹងការធ្វើទំនើបកម្មថ្មីនេះ កាល់តិច បានផ្តោតលើការផ្តល់ជូននូវភាពងាយស្រួល និងបរិយាកាសប្រកបដោយផាសុកភាពសម្រាប់អតិថិជនទាំងអស់។

សោភ័ណភាពរបស់ស្តារម៉ាតថ្មីដែលឃើញមាននៅក្នុង ស្ថានីយប្រេងឥន្ធនៈកាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) នេះ ក៏នឹងក្លាយជាគំរូមួយសម្រាប់ស្ថានីយកាល់តិចផ្សេងៗទៀតផងដែរ។ វាត្រូវបានរចនាឡើងជាមួយរូបរាងទំនើបទាន់សម័យ ទីធ្លាធំជាងមុន ការបែងចែកកន្លែងប្រកបដោយប្រសិទ្ធភាពជាងមុន និងការចូលប្រើប្រាស់កាន់តែងាយស្រួលសម្រាប់អតិថិជន។ មានផលិតផលជាច្រើនប្រភេទ ក្នុងនោះ អាហារ និងភេសជ្ជៈដែលអាចញ៉ាំបានភ្លាមៗ រង់ចាំបើកបម្រើអតិថិជនឱ្យកាន់តែរីករាយក្នុងរយៈពេល ២៤ ម៉ោងលើ ២៤ ម៉ោងជារៀងរាល់ថ្ងៃ។ លើសពីនេះទៀត ហាងកាហ្វេដ៏ពេញនិយមរបស់ កាល់តិច គឺ Coffee Plus នឹងផ្តល់ជូនកាហ្វេ តែ ទឹកផ្លែឈើ និងភេសជ្ជៈ ក៏ដូចជានំដុតថ្មីៗជាច្រើនទៀតផងដែរ។ ផ្នែកដ៏ល្អបំផុតមួយនៃការធ្វើឱ្យប្រសើរឡើងរបស់ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) គឺការជួសជុលបន្ទប់ទឹកឱ្យស្របតាមស្តង់ដារខ្ពស់បំផុតដែលផ្តល់ភាពងាយស្រួល និងអនាម័យល្អបំផុតដើម្បីធានាថា អតិថិជននឹងទទួលបានការពេញចិត្តពេញថ្លើម 100% រាល់ការចូលមកកាន់ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) ម្តងៗ។

ដើម្បីអបអរសាទរការបើកដំណើរការឡើងវិញនៃស្ថានីយ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) អតិថិជនទាំងអស់អាចរីករាយជាមួយប្រូម៉ូសិនដ៏ពិសេស រួមមាន៖ ចែកក្រដាស់ជូតមាត់រាល់ពេលចាក់សាំង (រហូតអស់ពីស្តុក) ផ្តល់ជូនការ៉េមឥតគិតថ្លៃ (រហូតអស់ពីស្តុក) រាល់ការទិញចាប់ពី ២ ដុល្លារឡើងទៅនៅគ្រប់ស្តារម៉ាត និងការផ្តល់ជូនពិសេស ទិញ ១ ថែម ១ នៅហាង Coffee Plus។

កាល់តិច ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាច្រើនឆ្នាំមកហើយ កាល់តិច តែងតែពង្រឹងឋានៈ និងភាពជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា នោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នានៅក្នុងឧស្សាហកម្មនេះ ជាពិសេស អ្នកពាក់ព័ន្ធទាំងអស់ កំពុងទន្ទឹងរង់ចាំកំណើនជាបន្តបន្ទាប់ជាមួយនឹងអនាគតដ៏ត្រចះត្រចង់បន្ថែមទៀត។

កាល់តិច ផ្តល់ជូនប្រេងឥន្ធនៈប្រកបដោយគុណភាព និងទំនុកចិត្ត ជាមួយសារធាតុបន្ថែម Techron® សម្រាប់គ្រប់ប្រភេទប្រេងឥន្ធនៈរបស់កាល់តិច និងផ្តល់ឱ្យអ្នកបើកបរ បានប្រើប្រាស់ប្រេងដែលផ្តល់ថាមពលសម្អាតគ្មានគូប្រៀប ធ្វើឱ្យម៉ាស៊ីនយានយន្តស្អាតជាងមុន និងទទួលបានបទពិសោធរីករាយរាល់ពេលធ្វើដំណើរ។

ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន កាល់តិច ទទួលយកគ្រប់ប្រភេទការទូទាត់ទាំងអស់ រួមទាំងការទូទាត់តាម QR កូដ និងតាមទូរសព្ទដៃ។

កុំភ្លេចឆៀងចូល ស្ថានីយប្រេងឥន្ធនៈ និងស្តារម៉ាតបឹងកេងកង (មហាវិថី ព្រះនរោត្តម) ដើម្បីស្វែងរកអ្វីដែលអ្នកត្រូវការនៅថ្ងៃនេះ!

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់