Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ Case ខ្យូតៗជាច្រើនជម្រើស
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ Case ខ្យូតៗជាច្រើនជម្រើស

អត្ថបទដោយ​៖ ក្រុមហ៊ុន មីនា ២៨, ២០២៣

បានឃើញរូបរាង OPPO Find N2 Flip ឬនៅ? ស្មាតហ្វូនអេក្រង់បត់មួយនេះពិតជាមានការរចនាដ៏ទំនើបបំផុត រូបរាងតូចស្រឡូន បង្ហាញភាពស្រស់ស្អាតដ៏ល្អឥតខ្ចោះ និង លេចធ្លោគ្រប់ជ្រុង ងាយស្រួលកាន់ និង ទុកដាក់ក្នុងហោប៉ៅ រឹតតែចាប់អារម្មណ៍ស្មាតហ្វូននេះគឺមានអេក្រង់ខាងក្រៅធំបំពាក់នូវមុខងារដ៏សម្បូរបែប ជាពិសេសអាចនិយាយបានថា ស្មាតហ្វូននេះកំពុងចាក់ចំបេះដូងមិត្តនារីៗដោយសារវាមាន Case រាប់រយជម្រើសស្អាតៗ បែបខ្យូតៗគ្រប់ម៉ូដ។

ហេតុនេះហើយទើបប៉ុន្មានថ្ងៃនេះលើ Facebook និង TikTok ឃើញលេចរូបភាពរបស់តារាស្រីស្អាតៗខ្យូតៗបង្ហាញអារម្មណ៍រំភើបស្រស់ស្រាយជាមួយស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ។ ឧទាហរណ៍ថា សម្រាប់មនុស្សស្រីដែលចិត្តបែប Fashion គឺមិនចាំបាច់ស្ពាយកាបូបទេដោយប្តូរស្ទីលប្រើ Case Find N2 Flip ធ្វើជាកាបូបយួរដៃ ឬ ស្ពាយចំហៀងជាការស្រេចដែលមើលទៅគឺឡូយឆាយ លេចធ្លោ ទាក់ទាញមិនធម្មតា។

ងាកចូលដល់អេក្រង់កាន់តែធំទំហំ 3.26 Inch បង្ហាញព័ត៌មានកាន់តែច្រើន និង ផ្តល់សេរីភាពក្នុងការច្នៃប្រឌិតកាន់តែច្រើនដែលអាចដាក់រូបមនុស្សជាទីស្រឡាញ់ រូបសត្វចិញ្ចឹម រូបមានចលនា (GIF) ប្លែកៗលើអេក្រង់ខាងក្រៅ។ បន្ថែមពីនេះ អេក្រង់ខាងក្រៅមិនមែនគ្រាន់តែប្រើដើម្បីបង្ហាញព័ត៌មាននោះទេ ប៉ុន្តែវាក៏មានមុខងារជាច្រើនផងដែរដូចជា ប្រើកាមេរ៉ាក្រោយដើម្បីថតរូបនិងវីដេអូខ្លួនឯង បង្ហាញព័ត៌មានអាកាសធាតុ ទទួល និង បដិសេធការហៅចូល ងាយស្រួលមើលនិងឆ្លើយតបសារ គ្រប់គ្រងការចាក់តន្រ្តី គាំទ្រជាមួយកម្មវិធី Spotify Music។ រឹតតែពិសេស លោកអ្នកអាចបញ្ជាការថតរូបដោយកាយវិការជាមួយ FlexForm ថតរូបខ្លួនឯងដោយមិនកាន់ទូរស័ព្ទ ថតវីដេអូក្នុងទម្រង់ Camcorder និង អាចថតរូបមនុស្សជាទីស្រឡាញ់កាន់តែត្រូវចិត្តជាមួយនឹងអក្រង់ខាងក្រៅដ៏ធំនេះ។

បន្ថែមពីនេះ OPPO Find N2 Flip ស្មាតហ្វូនអេក្រង់បត់ ដែលគ្មានសល់ចន្លោះកណ្ដាល ជាមួយគន្លាក់បត់បែបតំណក់ទឹក បង្ហាញពីអេក្រង់ស្ទើរតែគ្មានស្នាមផ្នត់ និង មានកម្រាស់ស្ដើងបំផុតនៅពេលបត់ចូល ជួយឲ្យការទុកដាក់កាន់តែងាយស្រួល។

ចំណែកសមត្ថភាព Find N2 Flip ឈានដាច់គេ ជាមួយទំហំថ្ម 4300mAh ធំជាងស្មាតហ្វូនបត់ដទៃ និង គាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន ៖ បណ្ណធានាអេក្រង់រយៈពេល 6 ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និង ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់