
ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់
ក្រុមហ៊ុនម៉ូតូ Peugeot បានដាក់បង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនគឺ Peugeot Django 150cc នៅកម្ពុជា ក្រោយពេលទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងអាស៊ី។ ម៉ូតូ scooter ដែលរចនាបែប Retro ទទួលបានការពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា ដែលចូលចិត្តការរចនាបែប classic និង ប្រភេទម៉ូតូអូតូ ។
ក្នុងរយៈពេលពីរបីសប្តាហ៍នៃការចេញលក់ ស្តុកដំបូងរបស់ម៉ូតូ Peugeot Django ត្រូវបានលក់អស់ទាំងស្រុងស្ទើរតែមិនគួរឱ្យជឿ។ តំណាងចែកចាយនៅកម្ពុជាភ្ញាក់ផ្អើលចំពោះការឆ្លើយតបពីអតិថិជន ហើយបានបើកឱ្យកក់ស្តុកចាំជាបន្តបន្ទាប់ទៀតសម្រាប់អតិថិជនដែលមិនទាន់ទទួលបានម៉ូតូ។ យើងសង្កេតឃើញថាតម្រូវការម៉ូតូអូតូនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងឥតស្រាកស្រាន្ត ដោយសារតែមមធ្យោបាយធ្វើដំណើរបែបម៉ូតូមានភាពឆាប់រហ័ស និង ងាយស្រួលហើយមិនស្ទះកកកុញផ្លូវទៀតផង។
ម៉ូតូ Peugeot Django បានក្លាយជាម៉ូតូមួយ ដែលត្រូវបានគេលើកយកមកនិយាយច្រើនអំពីភាពប្រកួតប្រជែងរបស់វានៅក្នុងទីផ្សារដោយសារតែគុណភាព តម្លៃ និង ការរចនា។ ទាំងនេះហើយជាអ្វីដែលគ្រប់គ្នាចង់បាន ព្រោះម៉ូតូដ៏ទាន់សម័យនេះមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្ថែមសម្រស់ឱ្យអ្នកបើកបរថែមមួយកម្រិតទៀត ដោយមើលឃើញពីប្រជាប្រិយភាពរបស់ម៉ូតូ Peugeot Django កាន់តែកើនឡើង ក្រុមហ៊ុនបានចាប់ផ្តើមបើកបង្ហាញពណ៌ និង លក្ខណៈពិសេសថ្មីៗជាច្រើនទៀតដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់អតិថិជន។
ម៉ូតូប្រភេទ Scooter ដ៏ស៊ីវិល័យមួយនេះមានច្រើនពណ៌ដូចជា ខ្មៅ ស ក្រហម និង ខៀវ។ ម៉ូតូ Peugeot Django ក៏បានភ្ជាប់មកជាមួយនូវមុខងារទំនើបៗ ដូចជា digital instrument cluster អំពូលភ្លើង LED អមជាមួយការរចនាបទយ៉ាងស្រស់ស្អាត និង ម៉ាស៊ីនខ្លាំង ដែលផ្តល់នូវការបើកបរប្រកបដោយរលូន និង ផាសុកភាព។
ភាពជោគជ័យរបស់ម៉ូតូ Peugeot Django នៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីគុណភាព និង សិល្បៈហត្ថកម្មរបស់ម៉ាកយីហោមួយនេះ។ ជាពិសេសគឺតំណាងចែកចាយនៅក្នុងប្រទេសកម្ពុជាមានភាពរីករាយនឹងតួលេខនៃការលក់ចេញជាទីគាប់ចិត្ត ហើយវាបានក្លាយជាម៉ូតូប្រភេទ scooter លក់ដាច់បំផុតរបស់ពួកគេ។
ក្រុមហ៊ុនម៉ូតូ Peugeot រំភើបជាមួយនឹងការឆ្លើយតបយ៉ាងរហ័សពីទីផ្សារប្រទេសកម្ពុជា ហើយបានចាប់ផ្តើមស្វែងរកទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ីដើម្បីធ្វើឱ្យម៉ាកយីហ៊ោរម៉ូតូ Peugeot កាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមហ៊ុនមានទំនុកចិត្តថាម៉ូតូ Peugeot Django នឹងបន្តទទួលបានជោគជ័យ ក៏ដូចជានាំមកនូវម៉ូដែលជាច្រើនទៀតនាពេលអនាគត៕