
ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!
ព្រឹត្តិការណ៍ «ល្អមែន CARAVAN» ដែលបាន និង កំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ។ អតិថិជនមានការពេញចិត្តជាខ្លាំង បន្ទាប់ពីបានជិះសាកល្បងផ្ទាល់ជាមួយ Honda Dream 2023 ព្រោះបានទទួលនូវបទពិសោធជាក់ស្តែង គុណភាពល្អពិតៗ ហើយក្នុងព្រឹត្តិការណ៍នីមួយៗ សន្ទុះនៃការបញ្ជាទិញកើនបន្តឡើងជាលំដាប់។
ដោយមើលឃើញពីសន្ទុះនៃការពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន អិន ស៊ី អិច បន្តរៀបចំនូវព្រឹត្តិការណ៍នេះកាន់តែធំគឺ «ការប្រគំតន្រ្តី ល្អមែន» ក្នុងរាជធានីភ្នំពេញ។
លើកទី ១ ៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ ដែលស្ថិតនៅក្នុងបរិវេណដីឡូត៍ ក្បែរវត្តស្ងួនពេជ្រ តាមបណ្ដោយផ្លូវជាតិលេខ ៤ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា ៖ អ្នកនាង ឱក សុគន្ធកញ្ញា, លោកពូ ឃ្លាំង, លោក ម៉ម ពេជ្ជរិទ្ធ, លោក នី រតនា, លោក នាង ដាវីន, លោក ស៊ីម ចន្ទ័ពន្លឺ, កញ្ញា យូរី, និង លោក ថុល សុភិទិ។
លើកទី ២ ៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ ដែលស្ថិតនៅក្នុងបរិវេណសួនច្បារវត្តបទុមវតីរាជធានីភ្នំពេញ។ ចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា ៖ អ្នកនាង សុគន្ធ នីសា, លោក ហ្សូណូ, លោក ថេណា, លោក នី រតនា, កញ្ញា វី ឌីណែត, NeverMind Band, លោក ថុល សុភិទិ និង លោក នាង ដាវីន។
* ចូលរួមដោយសេរីនៅក្នុងព្រឹត្តិការណ៍នេះ និង ការផ្តល់ជូនពិសេសៗដូចជា ៖
– ផ្លាស់ប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃ! និង ត្រួតពិនិត្យចំណុចសំខាន់ៗរបស់ម៉ាស៊ីនដោយឥតគិតថ្លៃ!
– ជិះសាកល្បងផ្ទាល់ជាមួយ Honda Dream 2023!
– ឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់!
ការចាប់រង្វាន់ធំ សម្រាប់តែប្រិយមិត្តដែលចូលរួមទស្សនាផ្ទាល់តែប៉ុណ្ណោះ (ចូលរួមដោយសេរី)។
ចូលរួមទាំងអស់គ្នាណា! ចូលរួមដោយសេរី ទទួលយកភាពសប្បាយរីករាយជាមួយការសម្តែងពីកំពូលតារាចម្រៀង និង ឱកាសទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់!!!