
CP ជំរុញការលើកកម្ពស់ស្តង់ដារសង្គមជាតិ និង បរិស្ថាន
ក្នុងការធ្វើអាជីវកម្ម គ្រប់សកម្មភាពនៃការប្រកបអាជីវកម្មទាំងអស់តែងតែមានឥទ្ធិពលទៅលើមនុស្ស សង្គម និង បរិស្ថាន។ ដូចនេះម្ចាស់អាជីវកម្មនីមួយៗត្រូវយកចិត្តទុកដាក់នឹងឱ្យសារសំខាន់លើទំនួលខុសត្រូវចំពោះកិច្ចការជួយដល់សង្គម និង បរិស្ថាន (Corporate Social Responsibility (CSR)) ជារឿងចម្បង ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។

ជាច្រើនឆ្នាំកន្លងមកនេះក្រុមហ៊ុនស៊ីភី ខេមបូឌាបានធ្វើការសហការជាមួយភាគី រដ្ឋ និង អង្គភាពពាក់ព័ន្ធ ក្នុងការបង្កើតគុណតម្លៃដល់សង្គម ដើម្បីការអភិវឌ្ឍអាជីវកម្ម ប្រកបដោយនិរន្តរភាព ។
Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករងនៃផ្នែកសង្គម និង បរិស្ថាន (Corporate Social Responsibility (CSR)) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖ «ស៊ីភី អេហ្វ នៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាលក្នុងការប្រតិបត្តិអាជីវកម្ម ប្រកបដោយចីរភាពក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា «CPF 2030 Sustainability in Action» ដោយយុទ្ធសាស្ត្រនេះផ្តោតទៅលើគោលនយោបាយបីចំណុចសំខាន់ៗគឺ ផ្ដល់និរន្តរភាពចំណីអាហារ រស់ក្នុងសង្គមសម្បូរហូរហៀរ និង សាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ។ ក្នុងន័យនេះផងដែរ ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រទាំងបីខាងលើនៅក្នុងប្រទេសកម្ពុជា គ្រប់តំបន់នៃការធ្វើអាជីវកម្មដូចជា ៖

១. ផ្ដល់និរន្តរភាពចំណីអាហារ (Food Security)
ស្របតាមគោលនយោបាយ ផ្ដល់និរន្តរភាពចំណីអាហារ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការជួយប្រជាជនកម្ពុជាឱ្យទទួលបាននូវអាហារមានគុណភាពល្អ និង អនាម័យ។ ក្រុមហ៊ុនបានបង្កើតគម្រោង «អាហារដ្ឋានរបស់សាលារៀន» ដោយអប់រំសិស្សានុសិស្សនៅតំបន់ជនបទឱ្យយល់ដឹងពីអត្ថប្រយោជន៍នៃការទទួលទានចំណីអាហារដែលមានគុណភាព ក្នុងនោះផងដែរក្រុមហ៊ុន ស៊ីភី ខេមបូឌា បានចូលរួមចំណែកក្នុងការឧបត្តម្ភជាផលិតផលចំណីអាហារជាច្រើនរួមមាន សាច់ជ្រូក សាច់មាន់ ប្រហិត និង ពងមាន់។

២. រស់ក្នុងសង្គមសម្បូរហូរហៀរ (Self-Sufficient Society)
សម្រាប់ការងារទាក់ទងជាមួយនឹងការជួយដល់សង្គមជាតិ ក្រុមហ៊ុន ស៊ីភីខេមបូឌា បានចូលរួមចំណែកក្នុងការកសាងអាគារបណ្ណាល័យ ផ្តល់អាហារូបករណ៍ បង្កើតគម្រោង «បន្ទប់ទឹកអនាម័យដើម្បីប្អូនៗ» ក្នុងគោលបំណងឱ្យប្អូនៗកុមារទទួលបានអនាម័យទៅលើផ្នែកសុខភាព គម្រោងនេះមិនត្រឹមតែសាងសង់បន្ទប់ទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់ឧបករណ៍អប់រំ ដូចជាកុំព្យូទ័រ សៀវភៅ និង សម្ភារសម្រាប់ការសិក្សា លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានចូលរួមកម្មវិធីមនុស្សធម៌ ការបរិច្ចាគឈាមផងដែរ។

៣. សាងតុល្យភាពឱ្យបរិស្ថានធម្មជាតិ (Balance of Nature)
ក្រុមហ៊ុន CP បានចាត់ទុកអាជីវកម្មកសិកម្មជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មជាច្រើនដែលមានផលប៉ះពាល់ដល់បរិស្ថាន ដូច្នេះគ្រប់កសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុនតែងតែមានការដាំកូនឈើដើម្បីជាផ្នែកមួយក្នុងការជួយដល់បរិស្ថាន ទើបក្រុមហ៊ុនបានប្តេជ្ញាដាំដើមឈើមួយលាននៅឆ្នាំ ២០៣០ ក្នុងគោលបំណងធ្វើឱ្យបរិស្ថានប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់ បង្កើនគុណភាពដី បង្កើនគុណភាពទឹក គ្រប់គ្រងកាកសំណល់ និង ទាញយកថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។

ក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា «CPF 2030 Sustainability in Action» ក្រុមហ៊ុនប្តេជ្ញា និង ចូលរួមជាផ្នែកមួយដើម្បីប្រយោជន៍សម្រាប់សង្គម និង កសាងឡើងវិញនូវតុល្យភាពរបស់ធនធានធម្មជាតិដូចជា ទឹក ដី និង ព្រៃឈើ ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតចំណីអាហារ។ លោក Mr. Kittiphop Thirachotikun បានបន្តែមទៀតថាយុទ្ធសាស្ត្រនេះផ្តោតសំខាន់ទៅលើគោលការណ៍ ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការរបស់ CPF គឺ ប្រទេសជាតិ ប្រជាជន និង តុល្យភាពរបស់ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះជាបេះដូងនៃនិរន្តរភាព ដែលធ្វើឱ្យអាជីវកម្ម និង សង្គមរីកចំរើនទៅព្រមៗគ្នា។
CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និង ចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយនៅពេលអនាគត ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើសង្គម និង បរិស្ថានក្នុងការដំណើរការណ៍អាជីវកម្មរបស់ខ្លួន៕


