Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ ២០០៤
អត្ថបទក្រុមហ៊ុន

ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ ២០០៤

អត្ថបទដោយ​៖ ក្រុមហ៊ុន មីនា ១៤, ២០២៣

ធនាគារ វីង ប្រារព្ធខួប ១ ឆ្នាំ នៃការដាក់ឲ្យដំណើរការជាផ្លូវការនៃអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាមួយនឹងការបើកសម្ពោធសាខាថ្មី។

មានរយៈពេល ១ ឆ្នាំគត់បន្ទាប់ពីធនាគារ វីងបានដាក់ឲ្យដំណើរការអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ ហើយថ្ងៃនេះធនាគារ វីង ក៏បានបើកសម្ពោធសាខាថ្មីបន្ថែមទៀតនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ ២០០៤។ កម្មវិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម រ័ត្ន សុវណ្ណរៈ ឧបការីទេសាភិបាល និង ជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោកជំទាវ ហ៊ុន ម៉ាណា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

បន្ទាប់ពីសម្ពោធអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាផ្លូវការអស់រយៈពេលមួយឆ្នាំមកនេះ ធនាគារ វីង បានឆ្លុះបញ្ជាក់យ៉ាងច្បាស់ថាខ្លួនជាដៃគូគួរដ៏ឲ្យជឿជាក់ ដែលប្រជាជនកម្ពុជាអាចពឹងពាក់បានក្នុងការការពារប្រាក់សន្សំរបស់ពួកគេប្រកបដោយទំនុកចិត្ត និង មានសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ននេះធនាគារ វីង ទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៥០០ លានដុល្លារអាមេរិក និង មានអតិថិជនប្រើប្រាស់អេប Wing Bank ជាង ១ លាននាក់។ លើសពីនេះ ធនាគារ វីង ក៏ផ្តល់ជូនអត្រាការដ៏ល្អមួយនៅក្នុងប្រទេស ព្រមទាំងផ្តល់ជូនកម្ចីតាមប្រព័ន្ធឌីជីថល និង មានដៃគូទូទាត់ជាង ១០.០០០ ទីតាំងផងដែរ។

លោក ហាន ប៉េងក្វាង នាយកប្រតិបត្តិ នៃធនាគារ វីង បានមានប្រសាសន៍ថា ៖ «យើងមិនអាចសម្រេចកិច្ចការទាំងអស់នេះបានឡើយ ប្រសិនបើគ្មានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់អតិថិជន ដៃគូសហការ និងភាគីពាក់ព័ន្ធ។ យើងនឹងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយធនាគារដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលដូចទៅនឹងពាក្យបាវចនារបស់យើងគឺ ធនាគារ វីង ធនាគារសម្រាប់ប្រជាជនកម្ពុជា»។

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ធនាគារ វីង បានបើកដំណើរការជាង ១០ សាខាទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសេវាហិរញ្ញវត្ថុដែលកំពុងតែកើនឡើង។ នៅឆ្នាំ ២០២២ ធនាគារ វីង បានបើកដំណើរការសាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក សាខាបឹងត្របែក និង សាខាព្រះយុគន្ធរ ដែលសាខាទាំងអស់នេះស្ថិតនៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។ សម្រាប់ប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៣ នេះ ធនាគារ វីង បានបើកសាខាបន្ថែមចំនួន ៤ បន្ថែម នៅខេត្តបាត់ដំបង តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ខេត្តសៀមរាប និង ខេត្តស្វាយរៀង។

ធនាគារ វីង សាខាអ័រគីដេ ២០០៤ នឹងផ្តល់ជូនអតិថិជននូវផលិតផល និង សេវាកម្មធនាគារយ៉ាងពេញលេញដូចជា ៖ ប្រាក់បញ្ញើ កម្ចីសម្រាប់អាជីវកម្ម ផ្ទេរប្រាក់ និង សេវាកម្មផ្សេងៗជាច្រើនទៀត។ ធនាគារ វីង សុទ្ធសឹងតែមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និង រួសរាយរាក់ទាក់ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើអតិថិជនក្នុងទីតាំងថ្មីនេះ ទាំងប្រជាជនមូលដា្ឋន និង ជនបរទេស។

ធនាគារ វីង សាខាអ័រគីដេ ២០០៤ មានទីតាំងស្ថិតនៅអាគារអេសហាសអ៊ែរ ១ លេខ ៣៥ ផ្លូវ ២០០៤ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាប់នឹងច្រកចូល អ័រគីដេដឹរ៉ូយ៉ាល់ នៅផ្លូវ ២០០៤ ផ្ទាល់តែម្តង។ សាខានេះបើកបម្រើសេវាអតិថិជន ថ្ងៃចន្ទ ដល់ សុក្រ ពីម៉ោង៨ ព្រឹក ដល់ ៥ ល្ងាច ហើយមានបំពាក់ដោយទូ ATM ដ៏ទំនើបសម្រាប់ការដកប្រាក់ដោយឥតគិតថ្លៃ។

ថ្មីៗនេះ ធនាគារ វីង ក៏បានដាក់ដំណើរការសេវាកម្មពិសេសសម្រាប់និយោជក សម្រាប់បើកប្រាក់បៀវត្សរ៍តាមរយៈប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយមិនគិតថ្លៃសេវា។ ហើយអាចដកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃតាមរយៈបណ្តាញនៃភ្នាក់ងារ វីង ដ៏ធំទូលាយ សាខារបស់ធនាគារ វីង ការិយាល័យកណ្តាលធនាគារវីង និង ម៉ាស៊ីន ATM របស់វីង។ ទាំងនិយោជក និង និយោជិតក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយគ្មានវត្ថុបញ្ចាំផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់