Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សាប៊ូកក់សក់ក្លៀរ សាទរការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម តាមរយៈយុទ្ធនាការ #BeyoneTheGames
អត្ថបទក្រុមហ៊ុន

សាប៊ូកក់សក់ក្លៀរ សាទរការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម តាមរយៈយុទ្ធនាការ #BeyoneTheGames

អត្ថបទដោយ​៖ ក្រុមហ៊ុន មីនា ១១, ២០២៣

សាប៊ូកក់សក់ក្លៀរ ដែលជាប៊្រេនផលិតផលដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់បុរស និង នារី របស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា មានកិតិ្ដយសចូលរួមគាំទ្រការប្ដេជ្ញាចិត្តបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ក្នុងយុទ្ធនាការ #BeyongTheGames ដើម្បីបង្ហាញពីសាមគ្គីភាព និង ការសាទរលើភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ និង ជាការស្រលាញ់គាំទ្រដល់កីឡាករ កីឡាការិនី និង អត្តពលិកដែលមានពិការភាព ដែលបានត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលឆាប់ៗខាងមុខ។

សកម្មភាពនៃការបត់បេះដូងច្រើនជាងគេលើពិភពលោក ដែលមានចំនួន ១ លានបេះដូង មានគោលបំណងបណ្ដុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ដោយប្រមូលផ្តុំការចូលរួមរបស់ប្រជាជនខ្មែរ ដើម្បីធ្វើរឿងល្អៗគាំទ្រគ្នាទៅវិញទៅមក ហើយរាល់បេះដូងមួយសន្លឹកសមមាត្រជាថវិកាចំនួន ៥០០ រៀល។

ក្នុងនាមជាក្រុមហ៊ុនវិស័យឯកជនមួយ សាប៊ូកក់សក់ក្លៀរ មានបំណងចង់ចូលរួមចំណែកផ្សារភ្ចាប់ប្រជាពលរដ្ឋខ្មែរទៅនឹងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា និង ដើម្បីបង្កើតនូវអនុស្សាវរីយ៏ដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជាផងដែរ។ តាមរយៈការចូលរួមរបស់ក្រុមហ៊ុនក្នុងយុទ្ធនាការនេះ ពួកយើងនឹងចូលរួមបរិច្ចាគថវិកា ទៅកាន់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាផ្នែកមួយនៃការរៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាមួយដៃគូវិស័យឯកជនមួយចំនួនទៀត សម្រាប់បេះដូងដែលត្រូវបានបត់ចូលរួមកម្មវិធីនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏នឹងរៀបចំសកម្មភាពតាមសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិត ចូលរួមធ្វើការបត់បេះដូងជាមួយគ្នា ដើម្បីឲ្យបានសម្រេចនូវគោលបំណងនៃយុទ្ធនាការផងដែរ ដោយក្រុមហ៊ុនមានគោលបំណងប្រមូលបេះដូងយ៉ាងតិចចំនួន ៥០ ០០០ សន្លឹកតាមរយៈសកម្មភាពរបស់ខ្លួន។ លោកអ្នកក៏អាចយកបេះដូង ដែលបត់រួចមកដាក់នៅការិយាល័យរបស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ 443A ផ្លូវលេខ 105 សង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កន្លងមកសាប៊ូកក់សក់ក្លៀរ តែងតែគាំទ្រសកម្មភាពកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់ក្នុងស្រុក ដើម្បីលើកកម្ពស់ការស្រលាញ់កីឡា និង សុខភាព តាមរយៈម៉ាកផលិតផលរបស់ខ្លួន ហើយការចូលរួមលើកនេះ ពួកយើងសង្ឃឹមថា យើងនឹងអាចលើកស្ទួយវិស័យកីឡាក្នុងប្រទេសកម្ពុជាផងដែរ។

យុទ្ធនាការ #BeyondTheGames ត្រូវរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិយុទ្ធនាការ #BeyondTheGames។ សាប៊ូកក់សក់ក្លៀរ សូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមបង្កើតការចងចាំមួយនេះ ជាមួយគ្នាក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់