រចនាថ្មីដ៏ល្អឯក ! Honda DREAM125cc ស៊េរីថ្មី សម្រិតសម្រាំងយ៉ាងប្រណីត អង្រួនដួងចិត្តអតិថិជនទូទាំងប្រទេស (វីដេអូ)
រាជធានីភ្នំពេញ, ទី ២៦ ខែតុលា ឆ្នាំ២០១៨ ៖ ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និង ដើម្បីឆ្លើយ តបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិដំឡើងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA និង ជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការនូវម៉ូតូម៉ាក ហុងដា ឌ្រីម 125cc ស៊េរីឆ្នាំ ២០១៩ នៅឯសាលបុរីកោះពេជ្រ ។
អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះគឺការរចនាថ្មីរបស់ Honda DREAM 125cc Golden Marble “TIME PROVES PRECIOUS” ធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីទាំងមូលសរសើរមិនដាច់ពីមាត់ចំពោះការរចនាម៉ូដតែមថ្មីលក្ខណៈថ្មម៉ាបយ៉ាងប្រណីត រំលេចដោយសរសៃពណ៌មាសដ៏ល្អឯក ដែលបញ្ជាក់ពីគុណតម្លៃឋិតឋេ និង ជានិមិត្តសញ្ញានៃភាពជោគជ័យដែលស្ថិតនៅក្នុងដួងចិត្តរបស់យើងគ្រប់ៗគ្នាជាមួយនឹងគុណតម្លៃពិតៗ ។
ក្នុងពេលវេលាដ៏មានតម្លៃបំផុត នារាត្រីដ៏ស្រស់ត្រកាល នៃកម្មវិធីសម្ពោធ Honda DREAM 125cc ស៊េរីថ្មីនេះ លោក Ben Kiasrithanakorn អគ្គនាយកក្រុមហ៊ុន N. C. X. CO., LTD. បានថ្លែងឱ្យដឹងថា Honda DREAM 125cc មិនត្រឹមតែជាម៉ូតូហុងដាធម្មតានោះទេ វាគឺម៉ូតូដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ មោទនភាព និង អ្វីដែលយើងប្រាថ្នាចង់បានពិតប្រាកដ ។
ហើយគុណសម្បត្តិពិសេសរបស់ Honda DREAM 125cc នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន់ និង យូរអង្វែង ផ្សំជាមួយកុងទ័រថ្មីរចនាម៉ូដយ៉ាងសម្រិតសម្រាងទាក់ទាញគ្រប់ក្រសែភ្នែក ដែលរំលេចដោយសរសៃពណ៌មាសព័ទ្ធជុំវិញ ផ្ទៃកុងទ័រភ្លឺច្បាស់មិនចាំងភ្នែកងាយស្រួលមើលក្នុងពេលបើកបរគ្រប់ស្ថានភាព ។
ព្រមទាំងផ្លាកកថ្មីល្អឥតខ្ចោះ! គឺជាមោទនភាពនៃការរចនារបស់យើង ដែលបង្ហាញពីការតុបតែងដោយ មានកិត្យានុភាព ជាមួយស្ទាយរូបត្រីកោណថ្មីប្លែកដ៏ប្រណីត ចាំងជាមួយនឹងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាត ។
សូមទស្សនាវីដេអូខាងក្រោម ៖
បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ នេះតទៅ ។
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh