តើកម្មវិធី «សម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series» លើកនេះនឹងមានអ្វីពិសេស?
ជួបជាមួយកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី! ជួបជាមួយតារា Original Song ថេណា! ជួបជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា ចង់សួរថាតើអ្នកណាខ្លះជាហ្វេនរបស់តារាទាំង ៣ រូបនេះ? ពេលវេលាដែលលោកអ្នករង់ចាំ ឥឡូវនេះបានមកដល់ហើយដែល លើកនេះមិនដូចមុន! តើលើកនេះនឹងមានអ្វីពិសេស?
បើសង្កេតឃើញនៅលើ Facebook page របស់ OPPO កំពុងមានការវាយលុកយ៉ាងខ្លាំងលើបណ្តាញសង្គម និង តាមប្រព័ន្ធអ៊ីនធើណែតផ្សេងៗ ពិសេសមានការនិយាយអំពីស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series សឹងតែគ្រប់ទីកន្លែង។ ដោយមិនឲ្យអតិថិជនអន្ទះសាររង់ចាំយូរ OPPO បានប្រកាសក្តែងៗថានឹងដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មីជាផ្លូវការនៅថ្ងៃទី 18 កុម្ភៈ 2023 ដែលកម្មវិធីនេះកាន់តែប្លែកអារម្មណ៍ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈចំនួន 3 រូបគឺកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និង រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករពិធីការិនី ជា វណ្ណរិទ្ធ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលនឹងញុំាងបរិយាកាសកម្មវិធីនេះឲ្យកាន់តែសប្បាយរីករាយ។
ពិតជាពិសេសពីកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno8 T Series» ក៏មានការ Live ផ្ទាល់លើ Facebook page ក្រុមហ៊ុន OPPO ផ្ទាល់ដែរ។ រឹតតែពិសេសសម្រាប់អ្នកចូលរួមទស្សនាតាមការ Live ក៏អាចមានឱកាសឈ្នះរង្វាន់ OPPO Reno8 T Series និង កាសឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់ផងដែរ។ ឱកាសបែបនេះរកឯណាបាន! ទទួលបានទស្សនីយភាពសប្បាយៗពីសំណាក់ Idols ល្បីៗហើយក្រែងលអាចឈ្នះរង្វាន់ពី OPPO ទៀត។ កុំភ្លេចដាក់ម៉ោងរោទិ៍ ហើយណាត់ជួបគ្នាក្នុងការ Live វេលាម៉ោង 4PM ថ្ងៃទី 18 កុម្ភៈ 2023។
Oh… ជាមួយនេះផងដែរ ឥឡូវនេះនៅលើ Facebook page របស់ OPPO ក៏បើកឲ្យលេងហ្គេមទាយតម្លៃស្មាតហ្វូន OPPO Reno8 T Series។ ចង់សួរថាចង់បានរង្វាន់ Free Free ពីក្រុមហ៊ុន OPPO ទេ? ងាយៗគ្រាន់តែចូលរួមទាយតម្លៃក៏មានឱកាសឈ្នះរង្វាន់ដែរ! តើអ្នកគិតថា OPPO Reno8 T Series ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះមានតម្លៃប៉ុន្មាន? លោកអ្នកអាចចូលរួមលេងហ្គេមដោយធ្វើតាមលក្ខខណ្ឌដោយចុច Like, Share ផុសមួយនេះ https://bit.ly/3Xw5H9I ជាសាធារណៈ រួច Tag ទៅមិត្តភក្តិចំនួន 5 នាក់ បន្ទាប់មកទៀត Comment តម្លៃដែលអ្នកគិតថាត្រឹមត្រូវ៕