Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

អត្ថបទដោយ​៖ ក្រុមហ៊ុន កុម្ភៈ ១, ២០២៣

ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជាម្នាក់ដែលកំពុងតែធ្វើឲ្យមហាជនខ្មែរ និងបរទេសជាច្រើន មានការកោតសរសើរ និងមានមោទនភាពចំពោះនាងយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ហើយឥឡូវអាចនិយាយបានថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាតារាអន្តរជាតិបាត់ទៅហើយ បន្ទាប់ពីនាងបានស្ពាយភាពជោគជ័យដោយបានយកឈ្នះ និងមានតំណែងជាលំដាប់រងទី5 ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand International 2022 ដែលទើបរំលងទៅថ្មីៗនេះ។

ជាការពិតណាស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាធ្វើឲ្យមហាជនពេញចិត្ត និងស្ងើចសរសើរពីសមត្ថភាព ក៏ដូចជារូបសម្រស់របស់នាងគ្រប់ៗគ្នា។ លើសពីនេះ ជាមួយភាពរួសរាយរាក់ទាក់ កាយវិការក្រមិចក្រមើមដ៏គួរឲ្យស្រឡាញ់របស់នាងបានឆក់បេះដូងមិត្តអ្នកគាំទ្រគ្រប់ទីកន្លែងមិនថានៅក្នុងស្រុក និងក្រៅប្រទេសឡើយ។

យ៉ាងណាមិញ បន្ទាប់ពីត្រឡប់មកក្នុងស្រុកវិញ ពេជ្រ វត្តី កំពុងត្រូវប៉ាន់ដោយមានម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសមិនតិចនោះទេបានចាប់អារម្មណ៍លើបវរកញ្ញារូបនេះ។ បើតាមដឹងល្ហៀងៗគឺនាងត្រូវបានជ្រើសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនដ៏ធំ និង ល្បីដែលឈរជើងជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជាយើងនេះ។

ទន្ទឹមជាមួយគ្នានេះ អ្វីដែលគួរឲ្យកត់សម្គាល់គឺយើងឃើញថាតាមរយៈ Facebook page ផ្លូវការរបស់ OPPO ក៏បានបញ្ចេញ Poster មួយសន្លឹកដើម្បីឲ្យមហាជនទស្សន៍ទាយឈ្មោះទូតសុច្ឆន្ទៈ ដែលរូបនោះគឺហាក់ដូចជារូបរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? តើជារូប ពេជ្រ វត្តី មែនឬអត់?

អូ! រឹតតែអស្ចារ្យ! កុំភ្លេចចូលរួមលេងហ្គេមជាមួយ OPPO ទាំងអស់គ្នាដើម្បីមានឱកាសឈ្នះកាសឥតខ្សែសេរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ដោយអនុវត្តតាមលក្ខខណ្ឌងាយៗ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ផុសនេះជាសាធារណៈ http://bit.ly/3HJJS1N ភ្ជាប់ជាមួយ #OPPONewBrandAmbassador #លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ ជាការស្រេច៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់