ផ្តើមស្នេហ៍ជាមួយក្លិនក្រអូប អបអរសាទរខួប ១៥ ឆ្នាំរបស់ ទឹកក្រអូប ខមហ្វត (Comfort)
ខមហ្វត (Comfort) គឺជាផលិតផលទឹកក្រអូបសម្រាប់សម្លៀកបំពាក់ដែលមានការពេញនិយម និង ជឿជាក់បំផុតក្នុងប្រទេសកម្ពុជា អស់រយៈពេល ១៥ ឆ្នាំមកហើយ។ ជាមួយនឹងបេសកកម្មដើម្បីផ្ដល់ឲ្យអតិថិជនកម្ពុជាគ្រប់រូបនូវអារម្មណ៍អស្ចារ្យ និង ទំនុកចិត្តខ្ពស់លើសម្លៀកបំពាក់ដែលពួកគេប្រើប្រាស់ជាប្រចាំថ្ងៃនោះ ខមហ្វត បានផ្ដល់នូវក្លិនក្រអូបជាប់បានយូរ និង ការថែរក្សាសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ ដែលមានការពេញនិយមលេខ ១ ក្នុងទីផ្សារប្រទេសកម្ពុជា។
ខមហ្វត បានឈានចូលក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០០៧។ ហើយក្នុងឆ្នាំនេះដែរ គឺជាខួបលើកទី ១៥ ឆ្នាំ ដែលជាហេតុផលដ៏សំខាន់មួយ ដើម្បីអបអរសាទរនូវអនុស្សាវរីយ៍ សមិទ្ធផល និង ការយកចិត្តទុកដាក់លើការថែរក្សាសម្លៀកបំពាក់ដោយក្ដីស្រឡាញ់ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។
ដើម្បីជាការអបអរសាទរមួយដ៏ត្រចះត្រចង់ ខមហ្វត បានឆ្លុះបញ្ចាំងពីដំណើរនៃវិវឌ្ឍន៍របស់ខ្លួន និង ការនឹករឭកឡើងវិញ ដោយយើងក្រឡេកមកមើល ការផ្សាយពាណិជ្ជកម្មពីមុនៗ ដែលមាននៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់ពី ១៥ ឆ្នាំមុនមកម្ល៉េះ។ ជាមួយគ្នានេះដែរ ខមហ្វត ក៏បានគិតស្រមៃឡើងវិញលើឥទ្ធិពលនៃក្លិនប្រអូបជាប់ចិត្តបានយូរមួយនេះ យើងនឹងបង្វែរអារម្មណ៍ទស្សនិកជនមករំឭកពីដំណើរនៃក្ដីស្រឡាញ់ ដោយពាំនាំយកសាច់រឿងស្នេហាដ៏ផ្អែមល្ហែមបែបស្រគត់ស្រគំរវាង លោក ជា វណ្ណារិទ្ធ និង ប្រពន្ធរបស់គាត់ ប៊ែលឡា។
សាច់រឿងនេះបានចងក្រងឡើង ដើម្បីជាចំណងនៃការអបអរ និង ចំណីអារម្មណ៍ដល់អតិថិជនកម្ពុជាគ្រប់រូប ដោយលាតត្រដាងឲ្យដឹងថា ក្លិនដ៏ក្រអូបរបស់ខមហ្វត ដីតជាប់បានយូរប៉ុនណា ទើបធ្វើឲ្យ វណ្ណារិទ្ធ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៊ែលឡា រហូតដល់ក្លាយជាចំណងស្នេហ៍អមតៈបង្កើតបានជាគ្រួសារដ៏មានសុភមង្គលមួយ ចំពោះរឿងនេះដែរ នឹងមានការផ្សាយចេញជា ៣ ភាគ ដែលភាគនីមួយៗមានរយៈពេលត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ ហើយអ្នកទាំងអស់គ្នាអាចទស្សនាបាននៅលើទំព័រហ្វេសប៊ុក Comfort Cambodia (https://www.facebook.com/ComfortCambodia)។
ចាប់តាំងពីថ្ងៃដំបូង ទឹកក្រអូបខមហ្វត បានផ្ដល់នូវក្លិនដ៏ក្រអូបជាប់បានយូរលើសម្លៀកបំពាក់របស់ប្រជាជនកម្ពុជា ហើយបានធ្វើឱ្យពួកគេមានអារម្មណ៍អស្ចារ្យ ជាមួយនឹងទំនុកចិត្តខ្ពស់ និង ភាពក្លាហានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ពោលគឺ «យើងទាំងអស់គ្នានឹងនៅតែរក្សាក្លិនក្រអូបនេះឲ្យជាប់បានយូរ ហើយអ្វីដែលពិសេសនោះ យើងចង់រំលឹកដល់ទស្សនិកជនទាំងអស់អំពី ខមហ្វត ដែលតែងតែផ្ដល់ការថែទាំដោយក្ដីស្រឡាញ់ដ៏យូរអង្វែង ទំនុកចិត្តខ្ពស់ និង ការចងចាំដែលមិនអាចបំភ្លេចបានដល់ពួកគេក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ សូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនក្នុងប្រទេសកម្ពុជាគ្រប់រូប ហើយយើងពិតជារំភើបយ៉ាងខ្លាំងចំពោះរឿងល្អៗដែលនឹងកើតមានជាបន្តបន្ទាប់!»៕