តារាស្រី Bella តួឯករឿង «បុព្វេសន្និវាស» ក្លាយជាឯកអគ្គរដ្ឋទូត ៣ ប្រទេស របស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក Huawei ក្នុងនោះក៏មានកម្ពុជាដែរ ! (វីដេអូ)
ភ្នំពេញ ថ្ងៃទី 12 តុលា ឆ្នាំ 2018 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេមួយនៅកម្ពុជា បានប្រកាសតែងតាំង កញ្ញា Bella Ranne ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ ។ Bella (បេឡា)មានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រកាន់តែខ្លាំង បន្ទាប់ពីបាន សម្តែងជាតួឯកស្រីក្នុង រឿងបុពេ្វសន្និវាស ដែលជាខ្សែភាពយន្តភាគថៃ ល្បីកក្រើកបំផុតប្រចាំឆ្នាំ។ កំពូលតារាស្រីរូបនេះ នឹងក្លាយជាឯកអគ្គរដ្ឋទូត កំពូលស្មាតហ្វូន Huawei Nova 3 និង Nova 3i។
ការរង់ចាំ យ៉ាងអន្ទះសាររបស់អ្នកគាំទ្រ ដែលទន្ទឹងរង់ចាំថា តើនរណានឹងក្លាយជា ឯកអគ្គរដ្ឋទូតថ្មីរបស់ Huawei ត្រូវបានបញ្ចប់។ ភាពរំភើប សប្បាយ រីករាយជាមួយនិងភាពភ្ញាក់ផ្អើល បានចាប់ ផ្តើមនៅពេលដែល កញ្ញា Bella (បេឡា) បានក្លាយជាឯកអគ្គរដ្ឋទូតទាំងបីប្រទេស ។ កញ្ញា នឹងមានសកម្មភាពរីករាយជាច្រើន ជាមួយអ្នកគាំទ្រនៅកម្ពុជា។មុខមាត់ថ្មី ស្វាគមន៌ឯកអគ្គរដ្ឋទូតថ្មី Huawei ស៊េរី NOVA3 /Nova 3i នឹងមានអ្វីដែល រំភើប ភ្ញាក់ផ្អើល កើតឡើងបន្តទៀតឆាប់ នេះៗ ។
ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Bella (បេឡា) ទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ តាមរយះខ្សែភាពយន្តភាគថៃរឿង “ ភរិយាបណ្តូលចិត្ត”។ ដោយសារតែសន្ទុះនៃការគាំទ្រ កញ្ញាត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធីជំនួបតារា កាលពីខែតុលា ឆ្នាំ 2016 ដែលនេះជា ការមកជួបអ្នកគាំទ្រនៅប្រទេសកម្ពុជាជាលើកទីមួយ។ បន្ទាប់ពីក្លាយជាតួឯកស្រីក្នុងខ្សែភាពយន្តរឿង បុពេ្វសន្និវាស ដែលជាខ្សែភាគយន្តទទួលបានការពេញនិយមនិងកក្រើកបំផុត ក្នុងស្រទាប់មហាជនទាំងក្នុង និង ក្រៅប្រទេស ជាថ្មីម្តងទៀត Bella (បេឡា) បានមកចូលរួមកម្មវិធីជំនួបតារាជាលើកទីពីរ កាលពីខែកក្កដា ឆ្នាំ 2018 ។ មិនតែប៉ុណ្ណោះ ស្របពេលជាមួយគ្នានេះដែរ កញ្ញាក៏ទទួលបានការអនុញ្ញាតឲ្យចូលគាល់ ព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ។ លើសពីនេះទៀត ថ្មីៗនេះ Bella (បេឡា) ក៏ទទួលបានពានរង្វាន់ជាតារាស្រី ដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ 2018 ផងដែរ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានលើកឡើងថា “ ការជ្រើសរើសអ្នកតំណាងថ្មីនេះ គឺជាយុទ្ធសាស្ត្រទីផ្សារក្នុងតំបន់ ដែលយើងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារគោលដៅឲ្យកាន់តែជិតស្និទ្ធិ ជាពិសេសជាមួយយុវវ័យ។ មិនតែប៉ុណ្ណោះនៅប្រទេសកម្ពុជា ថៃ និងឡាវ Bella (បេឡា) ទទួលបានប្រជាប្រិយភាពនិងមានសន្ទុះនៃការគាំទ្រខ្លាំង ដែលអាចជួយជុំរុញឲ្យម៉ាកផលិតផលរបស់យើងកាន់តែមានភាពល្បីល្បាញក្នុងតំបន់ ។ ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពដើម្បីរៀបចំអញ្ផើញ Bella (បេឡា)ដើម្បីចូលរួមកម្មវិធី Bella NOVA Tour Concert ឬ Bella NOVA Fans” តាមពេលតាមវេលាសមស្រប ឆាប់ៗនេះ ឬកម្មវិធីណាមួយដែលសមស្របនាពេលអនាគត ដើម្បីបំពេញតម្រូវចិត្តយុវវ័យ។
ទូរស័ព្ទ Huawei Nova 3 និង 3i ដែលមានកញ្ញា Bella(បេឡា) ជាអ្នកតំណាង ពិតជាធ្វើឲ្យអ្នករាល់គ្នាពេញចិត្តទាំងតម្លៃ គុណភាព និងរូបរាងដែលមានតួកញ្ចក់ចែងចាំង ដូចគ្រាប់ពេជ្រ បំពាក់កាមេរ៉ា4គ្រាប់ ពណ៌ភ្លឺទាក់ទាញ លម្អដោយគែមកោងអាលុយមីញ៉ូមមាំធន់ ម៉ាអ៊ែម។ លើសពីនេះទៅទៀត Huawei Nova 3 និង 3i នឹងមានជម្រើសពណ៌កាលីបទាន់សម័យពីរទៀត គឺពណ៌ស និងមាស ដែលនឹងមានលក់ឆាប់ៗនេះ។
តោះមើលវីដេអូលម្អិតអំពីដំណើរមកកម្ពុជាមុនៗនិងកាយវិការដ៌គួរអោយស្រលាញ់ខ្យូតៗ
ស្បត់ពាណិជ្ជកម្មជាមួយកាយវិការក្រមិចក្រមើមដែលល្បីខ្លាំង ផ្សព្វផ្សាយ #Nova3/3i នៅថៃ