អបអរសាទរខួបគម្រប់ ៩ ឆ្នាំនៃធនាគារ ហុង លីអុង កម្ពុជា និង ការផ្ដល់ជូនអត្រាការប្រាក់ពិសេសសម្រាប់ការដាក់ប្រាក់សន្សំមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិកក្នុងរយៈពេល ១២ ខែ
ធនាគារ ហុង លីអុង ជាធនាគារដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ដែលមានប្រវត្តិ ១១៧ ឆ្នាំ នៅក្នុងទីផ្សារហិរញ្ញវត្ថុ ហើយធនាគារនេះបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៣។ ដើម្បីអបអរសាទរខួបគម្រប់ ៩ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា និង ខួបគម្រប់ ១១៧ ឆ្នាំ នៅក្នុងប្រទេសម៉ាឡេស៊ី ធនាគារ ហុង លីអុង នឹងធ្វើការផ្ដល់នូវអត្រាការប្រាក់ដ៏ពិសេសជូនដល់អតិថិជន សម្រាប់ការដាក់ប្រាក់សន្សំជាប្រាក់ដុល្លារអាមេរិកលើគណនីប្រាក់បញ្ញើមានកាលកំណត់ ក្នុងរយៈពេល ១២ ខែ នឹងទទួលបានអត្រាការប្រាក់រហូតដល់ ៦.៥% ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ ៖ លេខទូរស័ព្ទ ០២៣ ៩៩៩ ៧១១ អ៊ីម៉ែល info@hlbkh.hongleong.com ទំព័រហ្វេសប៊ុក / Instagram @HLBCambodia ឬ គេហទំព័រ www.hlb.com.kh។
ធនាគារ ហុង លីអុង បានរីកចម្រើនក្លាយជាធនាគារដ៏រឹងមាំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុរឹងមាំដទៃទៀតនៅក្នុងប្រទេសម៉ាឡេស៊ី និង នៅក្នុងតំបន់ ជាមួយនឹងវត្តមាននៅក្នុងប្រទេស សិង្ហបុរី វៀតណាម ហុងកុង ចិន និង កម្ពុជា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ធនាគារ ហុង លីអុង នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការរីកលូតលាស់ និង ចូលរួមចំណែកដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈផលិតផល និង សេវាកម្មរបស់ខ្លួនប៉ុណ្ណោះទេ ព្រមទាំងមានការទទួលបាននូវបទពិសោធ និង ជំនាញពីទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីបន្ថែមគុណប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។
លើសពីនេះ ធនាគារ ហុង លីអុង មានមោទកភាពជាធនាគារសហគមន៍មួយដែលមានគុណតម្លៃស្នូលរបស់ខ្លួនគឺឈរជើងនៅទីនេះក្នុងរយៈពេលវែង។ ធនាគារ ហុង លីអុង មានតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ ដែលមិនត្រឹមតែអំណោយផលសម្រាប់អាជីវកម្មប៉ុណ្ណោះទេ តែក៏មានភាពអំណោយផល និង ផ្ដល់ការគាំទ្រដល់សហគមន៍ដែលនៅជុំវិញយើង ជួយឱ្យសហគមន៍មានភាពរីកចម្រើនប្រកបដោយនិរន្តរភាព និង ភាពរឹងមាំយូរអង្វែង។
នាយកគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង លោក Terrence Teoh បានមានប្រសាសន៍ថា ៖ «ជូនចំពោះអតិថិជនជាទីគោរព យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន សម្រាប់ការជឿទុកចិត្តមកលើធនាគារយើងខ្ញុំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដែលធ្វើឱ្យយើងខ្ញុំក្លាយជាធនាគារពាណិជ្ជដ៏ឈានមុខមួយនៅ ក្នុងប្រទេសកម្ពុជា។ យើងខ្ញុំមានកិត្តិយសដែលទទួលបានការជឿទុកចិត្តពីអតិថិជន ហើយយើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើសេវាកម្មធនាគារជូនអតិថិជនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជូនចំពោះបុគ្គលិកធនាគារផ្ទាល់ សូមអរគុណចំពោះការផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការជាមួយអ្នកទាំងអស់គ្នាដែលមាន ទេពកោសល្យ និង តែងតែខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តលើការងារជារៀងរាល់ថ្ងៃ។ ការប្តេជ្ញាចិត្តរបស់អ្នកក្នុងការផ្ដល់សេវាកម្មយ៉ាងល្អជូនអតិថិជន និង ផ្ដល់គុណតម្លៃដល់ធនាគារ គឺជាកត្តាសំខាន់ដែលធ្វើឱ្យធនាគារហុង លីអុង ក្នុងប្រទេសកម្ពុជាតែងតែទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់។
ជូនចំពោះដៃគូសហការជាទីគោរព ខ្ញុំជឿជាក់ថា នៅពេលដែលអតិថិជនរបស់យើងរីកចម្រើន ធនាគារក៏ដំណើរការប្រសើរឡើងដូចគ្នា។ យើងខ្ញុំមានមោទកភាពដែលបានក្លាយជាអ្នកចូលរួមចំណែកបង់ពន្ធច្រើនបំផុតមួយក្នុងចំណោមអ្នកជាប់ពន្ធនានាសម្រាប់ប្រទេសកម្ពុជា ហើយយើងអាចធ្វើទៅបានដោយសារតែការគាំទ្រ និង ការជឿទុកចិត្តពីអតិថិជន សហគមន៍ និង អ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ការិយាល័យឥណទានកម្ពុជា។ យើងខ្ញុំសន្យាថានឹងផ្ដល់ជូនសេវាកម្មធនាគារបន្តទៅមុខឲ្យកាន់តែល្អប្រសើរបន្ថែមទៀត»។
ធនាគារ ហុង លីអុង ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំ ដែលមានដើមកំណើតចំណាស់ជាងគេក្នុងប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ ១៩០៥។
អំពី ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី
ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី (ដែលតទៅនេះហៅថា ធនាគារហុង លីអុង) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ធនាគារ ហុង លីអុង ប៊ើហាដ (Hong Leong Bank Berhad) ដែលជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាសាធារណៈ នៅប្រទេសម៉ាឡេស៊ី និងជាសមាជិកនៃសម្ព័ន្ធ ហុង លីអុង (Hong Leong Group) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ធនាគារ ហុង លីអុង បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៣ និង បានចាប់ផ្ដើមប្រតិបត្តិការធនាគារដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៣ ដោយអនុញ្ញាតឱ្យធនាគារបម្រើជូនអតិថិជនបុគ្គល និង អតិថិជនជនអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
Media Contact:
LYTA THY
Strategy and Transformation x Digital Marketing
Tel: +855 17 609 819
Email: thylyta@hlbkh.hongleong.com