ចង់ទៅប្រទេសជប៉ុនដែរ ឬទេ? តោះ! ចូលរួមប្រកួតកម្មវិធី GATSBY Creative award (វីដេអូ)
ឪកាសឈ្នះការប្រកួត GATSBY Creative award លើកទី ១៣ ដើម្បីតំណាងកម្ពុជា ទៅប្រកួតនៅប្រទេសជប៉ុន ! កម្មវិធីនេះបានដំណើរការប្រកួតអស់រយ:ពេល ១៣ ឆ្នាំរួចមកហើយ និង ជាការប្រកួតលំដាប់អន្តរជាតិដែលមាន ១២ ប្រទេសចូលរួម រួមមាន៖ កម្ពុជា ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី សឹង្ហបូរី តៃវ៉ាន់ និង ថៃ ។ នេះជាឆ្នាំទី ២ ហើយ ដែលកម្ពុជាបានចូលរួមប្រកួត ហើយឆ្នាំនេះកម្ពុជាបានជ្រើសរើសរហូតដល់ទៅ ៥ វិញ្ញាសា រួមមានវិញ្ញាសាស្ប៉តពាណិជ្ជកម្ម វិញ្ញាសារាំ វិញ្ញាសា Photo , Art និង Music ។
កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅឱ្យសោះឥលូវនេះកំពុងទទួលពាក្យចូលរួមហើយ យុវវ័យគ្រប់រូបដែលជាសិស្សនៅតាមវិទ្យាល័យ ឬ មហាវិទ្យាល័យនានា ក៏ដូចជានិស្សិតកំពុងសិក្សាភាសាបរទេសនៅ តាមសាលានានាអាចដាក់ពាក្សចូលរួមបានគ្រប់ៗគ្នា ។
សូមកុំខ្លាច កុំរួញរា ក្នុងការដាក់ពាក្ស ព្រោះកាលពីឆ្នាំមុនមាននិស្សិតកម្ពុជារហូតដល់ទៅ ៣ រូបដែលបានឈ្នះ ហើយតំណាងកម្ពុជាទៅប្រកួតនៅប្រទេសជប៉ុន ។ លក្ខខណ្ឌងាយៗក្នុងការចុះឈ្មោះ ឬសាកសួរព័ត៌មានផ្សេងៗសូមចូលទៅកាន់
ឬ អាចសាកសួរព័ត៌មានផ្សេងៗតាមរយៈ Facebook page របស់ហ្គេតប៊ីបានផងដែរ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖