វ៉ាវ ! វ៉ាវ! OPPO ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណែកទីផ្សារទូរស័ព្ទក្នុងតម្លៃ ៤០០ ដល់ ៦០០ដុល្លារ នៅក្នុងត្រីមាសទី ២
ក្រុមហ៊ុន OPPO ត្រូវបានដាក់ឈ្មោះដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ថាជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងកម្រិតតម្លៃខ្ពស់ ។ លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានបង្ហាញថា Brand OPPO បានកំពុងតែរីកចម្រើនក្នុងចំណោមការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារដែលមានភាពប្រកួតប្រជែងនេះ ។លើសពីនេះទៅទៀតជាមួយនឹងការលក់ចេញស្មាតហ្វូនជាង ៩៥% ដែលបានមកពីទីផ្សារនៃប្រទេសចិន ក្រុមហ៊ុន OPPO មានឱកាសច្រើនដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន ហើយក្រុមហ៊ុនមួយនេះនឹងនាំយកផលិតផលស្មាតហ្វូនដ៏ស្រស់ស្អាតរបស់ខ្លួនទៅកាន់អតិថិជនវ័យក្មេងកាន់តែច្រើននៅជុំវិញពិភពលោក ។
របាយការណ៍ Counterpoint បានសន្និដ្ឋានថា ដោយមានដំណើរការល្អបំផុតនៅក្នុងការដឹកជញ្ជូនផលិតផលលំដាប់ខ្ពស់ទីផ្សារស្មាត ហ្វូនតម្លៃខ្ពស់នៅលើពិភពលោកមានការកើនឡើងចំនួន ៧% នៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៨ ។ សរុបមកក្រុមហ៊ុន Apple, Samsung, OPPO, Huawei, Xiaomi, និង ក្រុមហ៊ុន One Plus រួមគ្នាមានចំណែកទីផ្សារ ៩១ ភាគរយនៃទីផ្សារទូរស័ព្ទចល័តលំដាប់ខ្ពស់នៅលើពិភពលោក ។
នៅក្នុងចំណែកទីផ្សារទូរស័ព្ទលំដាប់ខ្ពស់ក្នុងតម្លៃចន្លោះពី ៤00 ទៅ ៦00 ដុល្លា (ដែលស្មើនឹង ៤៥% នៃចំណែកទីផ្សារសរុប) OPPOឈរនៅលំដាប់ទីមួយដោយមានចំណែកទីផ្សារ ២២% ។ បន្ទាប់មកគឺក្រុមហ៊ុន Apple ក៏មានចំណែកទីផ្សារ ២២% ហើយតាមពីក្រោយដោយក្រុមហ៊ុន Samsung, Huawei, Xiaomi និង One Plus ។ នៅក្នុងតម្លៃ ៦00 ដុល្លារទៅ ៨00 ដុល្លារ ក្រុមហ៊ុន Apple និង Samsung មានចំណែកទីផ្សារ ៨៥% (ដែលស្មើនឹង ៣៥% នៃចំណែកទីផ្សារសរុប) ។ ហើយនៅក្នុងកម្រឹតតម្លៃច្រើនជាង ៨00 ដុល្លារ គឺក្រុមហ៊ុន Apple មានចំណែកទីផ្សារ ៨៨% (ដែលស្មើប្រហែលនឹង ២០% នៃចំណែកទីផ្សារសរុប) ។ តាមរយៈទិន្នន័យនៃទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់របស់នៃប្រទេសចិននេះអាចបញ្ចាក់បានថា ក្រុមហ៊ុន Apple បានជាប់ចំណាត់ថ្នាក់លេខ ១ ហើយក្រុមហ៊ុន OPPO ឈរនៅលំដាប់ទីពីរ។
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនបាន «ធ្វើឱ្យប្រសើរឡើង» នូវផលិតផលស្មាតហ្វូនរបស់ខ្លួនជាពិសេសគឺមានលក្ខណៈពិសេ ស និង មុខងារថ្មីៗជាច្រើន ហើយត្រង់ចំណុចនេះគឺ OPPO ធ្វើបានយ៉ាងល្អជាងគេ ។ តួយ៉ាងម៉ូដែល OPPO Find X ដែលទើបចេញលក់កាលពីពេលថ្មីៗនេះ ទទួលការសរសើរជាឯកច្ឆន្ទពីសំណាក់ឧស្សាហកម្ មនិង ទីផ្សារបន្ទាប់ពីការចាប់ផ្តើមផលិតផលជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត មានដូចជាអេក្រង់កោង កាមេរ៉ាបង្កប់ខ្លួបែប 3D និង បច្ចេកវិទ្យាសាកថ្មកំពូលលឿន SuperVOOCជាដើម ។ លើសពីនេះទៅទៀត OPPO ក៏បានចាប់ដៃគូសហការណ៍ជាមួយសាកលវិទ្យាល័យ Stanford ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ហើយបានធ្វើតេស្តពិសោធន៍យ៉ាងជោគជ័យទៅលើបច្ចេកវិទ្យា 5G សម្រាប់ការប្រើប្រាសើនៅលើស្មាតហ្វូននាពេលខាងមុខផងដែរ ។
លោក Shen Yi Ren ជំនួយការអគ្គនាយករងនៃក្រុមហ៊ុន OPPO និង ជាប្រធានផ្នែកទីផ្សារនៅចិនដីគោកបាននិយាយថាក្រុមហ៊ុន OPPO នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលដាក់ឱ្យដំណើការទូរស័ព្ទចល័តដែលទ្រទ្រង់ប្រព័ន្ធសេវា 5G ។ និយាយជារួមមក OPPO ពិតជាខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ទាំងបច្ចេកវិទ្យា ទាំងផលិតផលក៏ដូចជាទីផ្សាររបស់ខ្លួន ៕