តើអ្វីដែលជំរុញឲ្យលោក កែវ សុខផេង ក្លាយទៅជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ពូកែរបស់កម្ពុជា?
ហ្វេនៗនិយមគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេសអ្នកចូលចិត្តតាមដានបាល់ទាត់ក្នុងស្រុក ប្រាកដជាបានស្គាល់រួចមកហើយនូវកីឡាករជម្រើសជាតិកម្ពុជាដែលមានរូបរាងស្រស់សង្ហា ទឹកមុខញញឹមស្រស់គឺលោក កែវ សុខផេង ដោយលោកមិនត្រឹមតែមានរូបរាងស្រស់សង្ហានោះទេ ថែមទាំងមានទេពកោសល្យខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ទៀតផង។
អ្នកទាំងអស់គ្នាច្បាស់ជាចង់ដឹង តើអ្វីដែលជំរុញឲ្យលោកក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ពូកែរបស់កម្ពុជា? ខាងក្រោមនេះជាអារម្មណ៍ពិតពីរឿងរ៉ាវរបស់លោក កែវ សុខផេង ដែលអាចក្លាយទៅជាកីឡាករបាល់ទាត់ដ៏ពូកែ ព្រមទាំងអាចរក្សាតំណែងជា KOL ជាមួយ OPPO រហូតដល់ទៅ 5 ឆ្នាំ ៖
«ខ្ញុំចូលចិត្តលេងបាល់តាំងពីតូច ហើយបងប្រុសរបស់ខ្ញុំតែងនាំខ្ញុំទៅទាត់បាល់ជាមួយគាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលត្រឡប់មកវិញម៉ាក់តែងស្តីបន្ទោស និង វៃខ្ញុំរហូតដោយសាររាល់ពេលលេងបាល់ម្តងៗខោអាវប្រឡាក់ដី។
បងប្រុសខ្ញុំឈ្មោះ កែវ សុខងុល គាត់តែងទទួលបានជ័យជំនះនៅពេលប្រកួតបាល់ទាត់អន្តរជាតិ និង ប្រកួតផ្សេងៗ មិនតែប៉ុណ្ណោះគាត់ក៏ជាកីឡាករដែលតំណាងប្រទេសកម្ពុជាទៅប្រកួតអន្តរជាតិផងដែរ។ ខ្ញុំធ្លាប់មានក្តីប្រាថ្នាចង់ក្លាយជាកីឡាករម្នាក់ដូចបងប្រុសរបស់ខ្ញុំដែរ គឺមានការទទួលស្គាល់ មានការគោរពស្រឡាញ់ ហើយខ្ញុំពិតជាមានមោទនភាពណាស់នៅពេលគាត់ចេញទៅប្រកួតតំណាងឲ្យប្រទេសជាតិ។
ស្រាប់តែពេលដែលខ្ញុំធំឡើង ខ្ញុំបែរជាចូលចិត្តកីឡាបាល់ទះ ហើយបេជ្ញាចិត្តលេងវាឲ្យបានល្អ ប៉ុន្តែលទ្ធផលនៅពេលលេងបាល់ទះវាមិនដូចទៅនឹងអ្វីដែលខ្ញុំបានរំពឹងទុកឡើយ គឺវាបានធ្វើឲ្យខ្ញុំខកចិត្តខ្លាំងមែនទែនព្រោះខ្ញុំគិតថាប្រហែលខ្លួនឯងគ្មានទេពកោសល្យលើវិស័យបាល់ទះទេ។ អំឡុងពេលនោះបងប្រុសរបស់ខ្ញុំអាចរកគ្រាប់បាល់ពីការប្រកួតអន្តរជាតិបាត់ទៅហើយ។ ហើយនៅក្នុងវិស័យបាល់ទាត់គាត់មានឈ្មោះល្បីល្បាញ និង ជាសមាជិកឆ្នើមជាងគេនៅក្នុងក្រុមផងដែរ។
ថ្ងៃមួយគាត់បានទាក់ទងមកខ្ញុំដើម្បីនាំខ្ញុំទៅតារាងបាល់ទាត់ប្រកួតជាមួយគាត់ ប៉ុន្តែគាត់ពិតជាពូកែមែនទែន ទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពិតជាចង់ខិតខំប្រឹងប្រែង ហើយនេះប្រហែលជាមកពីដុងខាងលេងបាល់ទាត់ផងក៏មិនដឹង ទើបធ្វើឲ្យខ្ញុំប្រកួតមិនអន់ជាងបងប្រុសប៉ុន្មានឡើយ តែខ្ញុំក៏ដឹងថានេះមកពីបងប្រុសគាត់បន្ធូរដៃឲ្យខ្ញុំដែរទេ ហើយចាប់ពីពេលនោះមកគឺខ្ញុំប្តូរពីការលេងបាល់ទះមកលេងបាល់ទាត់វិញម្តង។
នៅក្នុងឆ្នាំ 2015 ខ្ញុំបានចូលប្រកួតតំណាងឲ្យប្រទេសកម្ពុជាក្រោមអាយុ 23 ឆ្នាំ ពេលនោះខ្ញុំក៏ទាត់បញ្ចូលទីជូនប្រទេសយើង ហើយជារឿយៗខ្ញុំតែងទទួលបានលទ្ធផលល្អក្នុងពានរង្វាន់ក្នុងប្រទេសកម្ពុជា ព្រមទាំងប្រកួតឈ្នះក្នុងប្រទេសផ្សេងៗផងដែរ។ ថ្ងៃមួយ OPPO បានសម្លឹងឃើញខ្ញុំ ដើម្បីសហការ និង ព្យាយាមផ្សព្វផ្សាយពីស្មារតី និង វប្បធម៌កីឡាបាល់ទាត់ទៅយុវវ័យទាំងអស់ឲ្យបានដឹង និង យល់ពីវិស័យបាល់ទាត់នឹងឈានទៅមុខជាបន្តបន្ទាប់។
នៅក្នុងមុននេះដែរ ខ្ញុំក៏ទទួលបានពានរង្វាន់ស្បែកជើងមាសដែលកីឡាករគ្រប់គ្នាចង់បាន។ ទន្ទឹមនឹងនេះដែរ នៅក្នុងវិស័យកីឡាបាល់ទាត់នេះទាមទារឲ្យយើងខិតខំប្រឹងប្រែង ជំនះឧបសគ្គ និង មានការតស៊ូទើបធ្វើឲ្យយើងទទួលបានលទ្ធផលល្អ ព្រោះគ្មានការតស៊ូណាចាប់ផ្តើមពីអ្នកផ្សេងឡើយ ដូចនេះយើងត្រូវចាប់ផ្តើមពី 0 រហូតដល់ 100 ទើបទទួលបានជោគជ័យនៅថ្ងៃណាមួយ។ ខ្ញុំជាហ្វេនរបស់ OPPO ជួបគ្នានៅ OPPO Reno SUPERFANS Festival ។»
ឆាប់ៗខាងមុខនេះកម្មវិធី «OPPO Reno SUPERFANS Festival» នឹងមានអ្វីពិសេសដល់អ្នកគាំទ្រ ដូចនេះកុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។
គួរបញ្ជាក់ថា នេះជាឆ្នាំទី 6 ហើយដែល OPPO នៅជាមួយអ្នក និង តែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និង ឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?
ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ Add link contest: https://bit.ly/3fbVKh6
បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និង ទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕