ផលិតផលខ្នរ ចូលរួមជាមួយប្រជាជនខ្មែរ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
ខ្នរ ដែលជាម៉ាកផលិតផលពេញនិយម សម្រាប់ប្រជាជនកម្ពុជា ជាគ្រឿងទេសជួយឱ្យមុខម្ហូបគ្រប់ចានមានរសជាតិឈ្ងុយឆ្ងាញ់ បានចូលរួមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបានបង្ហាញវីដេអូដែលឆ្លុះបញ្ចាំងពីទម្លាប់របស់ប្រជាជនខ្មែរតែងតែធ្វើដំណើរត្រលប់ទៅលេងស្រុកកំណើត និង ធ្វើម្ហូបជួបជុំក្រុមគ្រួសារ និង យកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃផងដែរ ជាពិសេសគ្រប់មុខម្ហូបប្រពៃណីដែល ប្រជាជនខ្មែរនិយមចម្អិនមើលទៅមានភាពទាក់ទាញ ដែលខានពុំបានជាមួយផលិតផលខ្នរ រឹតតែជួយឱ្យម្ហូបកាន់តែឈ្ងុយឆ្ងាញ់មានរសជាតិ។
លើសពីនេះ ផលិតផលខ្នរ ក៏មានកម្មវិធីផ្តល់ជូនពិសេសសម្រាប់អ្នកប្រើប្រាស់ដោយផ្តល់ជូននូវស្លាដក់ នៅពេលដែលអតិថិជនជាវផលិតផលបបរកំប៉ុងខ្នរ ចាប់ពី ៣ យួរ នៅតាមហាងលក់ទំនិញធំៗដែលជាដៃគូរបស់ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា សម្រាប់ប្រគេនព្រះសង្ឃ។
ផលិតផលខ្នរ ក៏សូមប្រសិទ្ធពរជ័យ បវរសួស្ដី ជូនប្រជាពលរដ្ឋកម្ពុជាឱ្យមានសេចក្ដីសុខ សុភមង្គល សុខភាពល្អ និង សំណាងល្អ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ និង មានសុវត្ថិភាពពេលធ្វើដំណើរទីជិតទីឆ្ងាយ ក៏ដូចជាការការពារឱ្យជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសផ្លូវការរបស់ផលិតផលខ្នរ តាមរយៈ https://web.facebook.com/KnorrCambodiaOfficial
លោកអ្នកអាចទស្សនា វីដេអូ បុណ្យភ្ជុំបិណ្យពី ខ្នរ ដូចខាងក្រោម ៖