ទិដ្ឋភាពដ៏កក្រើករបស់តន្ត្រី vivo Music Run Glow Concert ពិតជាអង្រួនបេះដូងយុវវ័យអស់ទាស់ !
កម្មវិធីដ៏ធំរបស់ក្រុមហ៊ុន vivo ដែលបានសហការជាមួយទូរទស្សន៍ហង្សមាស ពិតជាធ្វើឲ្យកក្រើកកោះពេជ្រមែន កាលពីរាត្រីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៨ មកនេះ យើងឃើញថាមានអ្នកចូលរួមយ៉ាងច្រើនកុះករហើយក្នុងនោះភាគច្រើនសុទ្ធតែជាយុវវ័យ ដែលពួកគេមានការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងកម្មវិធីការសម្ពោធម៉ូដែលថ្មីរបស់ vivo V11&V11i ដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកនោះ ។ vivo លើកនេះពិតជាអង្រួនដល់បេះដូងយុវវ័យមែនទែនទាំងបច្ចេកវិទ្យាម៉ូដែលថ្មីរបស់ខ្លួន ក៏ដូចជាកម្មវិធីសម្ពោធដ៏ពិសេសរបស់ខ្លួនមួយនេះផងដែរ ។
ដំណើរការនៃកម្មវិធីគឺចាប់ផ្តើមពីម៉ោង ៤ ល្ងាច ដែលយុវវ័យជាច្រើនមកមូលមីរជុំគ្នានៅក្រោយ City Hall កោះពេជ្រ រួចចាប់ផ្តើមយកសំបុត្រចូលរួមរបស់ខ្លួនធ្វើការដូរយកភ្លើងពណ៌ចម្រុះដូចជាកងដៃភ្លើង ខ្សែកភ្លើង វ៉ែនតាភ្លើង ដងកាន់ភ្លើង និង ប៉េងប៉ោងរបស់ក្រុមហ៊ុន vivo សម្រាប់លម្អ និង បង្កើនភាពសប្បាយរីករាយរបស់ខ្លួននាពេលរាត្រីដែលនឹងចូលមកដល់ថែមទៀតផង ។
កម្មវិធីចាប់ផ្តើមដំណើរការជាមួយភាពរីករាយរបស់យុវវ័យជាច្រើន មានការរត់លេងជុំគ្នា ការថតរូប selfie ជុំគ្នា ថតរូបជាមួយភ្លើងពណ៌ចម្រុះ ថតរូបក្នុងការឆ្លងកាត់ពពុះសាប៊ូ ស្រែកហ៊ោកញ្ជៀវវរាំលេងកម្សាន្តជាមួយបទភ្លេងញាក់កន្ត្រាក់អារម្មណ៍របស់ Dj ល្បីៗ ហើយក៏ឈានទៅកាន់កន្លែងប្រគំតន្ត្រីដ៏អស្ចារ្យ ។ ការប្រគុំតន្ត្រីបានចាប់ផ្តើមឡើងធ្វើអ្នកទាំងអស់គ្នាកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀតជាមួយតារាល្បីៗដូចជា លោក ព្រាប សុវត្ថិ, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ឆន សុវណ្ណារាជ, កញ្ញា សុខ ស្រីនាង, កញ្ញា ទេព បូព្រឹក្ស, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ មុនីនាគ, លោក សុវត្ថិ មុនីវុឌ្ឈ ដែលបានមកអង្រួនឆាកតន្ត្រីទាំងមូលឱ្យកាន់តែកក្រើកពោរពេញដោយភាពសប្បាយរីករាយ និង ពោរពេញស្នាមញញឹមគ្រប់ៗគ្នា ។
យ៉ាងណាមិញយើងក៏ឃើញមានស្តង់របស់ក្រុមហ៊ុន vivo ដែលបង្ហាញអំពីម៉ូដែលថ្មីគឺ V11&V11i អាចឱ្យអ្នកដែលចូលរួមធ្វើការសាកល្បងបានផងដែរ ។ ម្នាក់ៗពិតជាចាប់អារម្មណ៍ខ្លាំងណាស់គ្រាន់តែឃើញរូបរាងស៊ីវីល័យតាំងពីលើកដំបូងរបស់ vivo V11&V11i ហើយពួកគាត់ក៏ចាប់ផ្តើមធ្វើការតេស្តសាកល្បងដោយអារម្មណ៍រីករាយភា្ញក់ផ្អើលជាមួយសម្ថភាព V11&V11i ។
ជាពិសេសគឺពួកគាត់ចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាស្កេនម្រាមដៃលើអេក្រង់ដើម្បីដោះសោរដ៏ទំនើបរបស់ V11 តែម្តងព្រោះគាត់ថាវាពិតជាប្លែក ហើយអស្ចារ្យមែនទែនដែល vivo អាចបំពាក់បច្ចេកវិទ្យានេះមុនគេបង្អស់ វាផ្តល់អារម្មណ៍ថ្មីដល់ពួកគាត់ វាបានធ្វើឱ្យពួកគាត់កាន់តែពេញចិត្តនឹងបច្ចេកវិទ្យាឈានទៅមុខមួយនេះផងដែរ ។
ក្រុមហ៊ុន vivo ធ្វើឱ្យយុវវ័យ និង អតិថិជនរបស់ខ្លួនជាច្រើនចាប់អារម្មណ៍ចំពោះម៉ូដែល vivo V11&V11i ទាំងការសម្ពោធដ៏ធំសប្បាយអស្ចារ្យមិនធ្លាប់មានពីមុនក្នុងប្រទេសកម្ពុជា ក៏ដូចជាសមត្ថភាពដ៏ពិសេសរបស់ម៉ូដែលទាំងពីរនេះផងដែរ ។ តោះយើងមកមើលចំណុចពិសេសរបស់ម៉ូដែល V11&V11i ទាំងអស់គ្នា ៖
+ ចំពោះ V11 ដែលមានចំណុចពិសេសដូចជាៈ
– បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃលើអេក្រង់ដ៏ទំនើប (Fingerprint Scanning)
– បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
– អេក្រង់លាតធំជាងមុនទំហំ 6.41inch ” (FHD+Super AMOLED)+2340*1080
– ថាមពលថ្មទំហំធំ 3400mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម ៥ នាទី និយាយបានដល់ ២ ម៉ោង ៣០ នាទី
– បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែលអាចថតរូបភាពព្រាលកាន់តែស្អាត
– កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 12MP+5MP (24 Million Photographic Units)
– មានពីរពណ៌គឺ Starry Black និង Nebula Blue
– Funtouch OS_4.5/Android 8.1
– Qualcomm 660AIE Octa-core 1.95GHz
– RAM 6GB + ROM 128GB
+ ចំពោះ V11i ដែលមានចំណុចពិសេសដូចជាៈ
– បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)
– បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
– អេក្រង់ 6.3inch” (FHD+2280*1080) IPS
– ថាមពលថ្មទំហំធំ 3315mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម ៥ នាទី និយាយបានដល់ ៣ ម៉ោង ៤៨ នាទី
– បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
– កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP(24 Million Photographic Units)
– មានពីរពណ៌គឺ Starry Black និង Nebula Blue
– Funtouch OS_4.5/Android 8.1
– P60 Octa_core 2.0GHz
– RAM 4GB + ROM 128GB (MicroSD Card Up to 256GB) ។
កាន់តែពិសេសជាងនេះទៅទៀតគឺតម្លៃរបស់ម៉ូដែល V11&V11i នេះតែម្តង ចំពោះ V11 តម្លៃ 399$ និង V11i តម្លៃ 299$ ព្រមទាំងទទួលបានកាដូពិសេសទៀតផង ពេលដែលលោកអ្នកធ្វើការកុម្ម៉ង់ចាប់ពីថ្ងៃនេះទៅលោកអ្នកនឹងទទួលបាន ៖
1. កាតាបស្ពាយ V11 ដ៏ស្រស់ស្អាត
2. ដងសែលហ្វី ៣
3. ដបទឹករក្សាកម្តៅ ៤
4. កាស និងបន្តោង vivo ៥
5. ស៊ីមកាតភ្ជាប់ជាស្រេចជាមួយគម្រោងស្មាតធំហ្មង ២៤ សប្តាហ៍ ។
សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ផេក vivo: https://www.facebook.com/vivosmartphonekh/