ក្រុមហ៊ុន Pacific Andaman (Cambodia) Co., Ltd. ត្រូវបានជ្រើសរើសជាអ្នកចែកចាយផ្តាច់មុខ ផលិតផលរបស់ក្រុមហ៊ុន DSG
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន DSG International (Thailand) PLC និង ក្រុមហ៊ុន Sino Pacific Inter-Holding (Singapore) PTE Limited បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសតាំងក្រុមហ៊ុន Pacific Andaman (Cambodia) Co.,Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sino-Pacific Inter-Holding ជាអ្នកចែកចាយផ្ដាច់មុខ ផលិតផលរបស់ក្រុមហ៊ុន DSG នៅក្នុងទីផ្សារប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំទាំងពីរភាគី គឺលោក Apisak Akarapattanaukul ជានាយកក្រុមហ៊ុន DSG និង លោក Savet Savetsomphop ជានាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Sino-Pacific។
គួរបញ្ជាក់ថា ក្រុមហ៊ុន DSG International (Thailand) PLC (DSGT) ជាក្រុមហ៊ុនផលិតខោទឹកនោមកូនក្មេង និង ខោទឹកនោមមនុស្សចាស់ ដែលមានការិយាល័យកណ្តាលនៅទីក្រុងបាងកក។ ផលិតផលខោទឹកនោមកូនក្មេងរបស់ក្រុមហ៊ុន DSG គឺមានឈ្មោះថា Babylove ដែលជាម៉ាកខោទឹកនោមនាំមុខគេនៅប្រទេសថៃ និង ខោទឹកនោមមនុស្សចាស់ ម៉ាក Certainty ដែលលក់ដាច់ជាងគេលំដាប់លេខ ១ នៅទីផ្សារប្រទេសថៃ។
ហើយគួរកត់សំគាល់ផងដែរថា ក្រុមហ៊ុន Pacific Andaman (Cambodia) Co., Ltd. បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ក្រុមហ៊ុននេះ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sino-Pacific Trading (Thailand) ដែលមានបទពិសោធក្នុងការចែកចាយផលិតផលនៅក្នុងប្រទេសថៃរយៈពេលជាង ៥០ ឆ្នាំមកហើយ និង ថ្មីៗនេះ ក្រុមហ៊ុនបានពង្រីកសាខារបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និង ប្រទេសកម្ពុជា។
លោក Savet Savetsomphop បានមានប្រសាសន៍ថា ៖ «ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងខ្លាជាងគេនៅលើពិភពលោក ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយក្រុមហ៊ុន Pacific Andaman (Cambodia) Co., Ltd. គឺជាដៃគូចែកចាយផលិតផលដែលគួរឲ្យទុកចិត្ត និង ផ្ដោតទៅលើការរីកចម្រើនជានិរន្តភាព សម្រាប់ម្ចាស់ផលិតផល ឬ ម្ចាស់រោងចក្រផលិតផលដែលមានចំណាប់អារម្មណ៍ចង់ពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា» ។
ជាងនេះទៅទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ ក្រុមការងារផ្នែកទីផ្សាររបស់ក្រុមហ៊ុន DSG ប្រទេសថៃបានមកជួយបណ្ដុះបណ្ដាលក្រុមការងាររបស់ក្រុមហ៊ុន Pacific Andaman (Cambodia) Co., Ltd. នៅប្រទេសកម្ពុជា ដើម្បីឲ្យយល់ច្បាស់នូវគុណប្រយោជន៍របស់ផលិតផល និង ដំណើរការលក់ឲ្យមានប្រសិទ្ធភាព។
នៅថ្ងៃបណ្ដុះបណ្ដាលនោះដែរ លោក Dennis Foo នាយកក្រុមហ៊ុន Pacific Andaman (Cambodia) Co.,Ltd. ប្រចាំប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក Apisak Akarapattanaukul នាយក្រុមហ៊ុន DSG និង ក្រុមការងារដទៃទៀត ហើយលោកក៏ថ្លែងអំណរគុណដល់ ក្រុមហ៊ុន DSG ដែលបានជ្រើសរើសក្រុមហ៊ុន ហ៊ុន Pacific Andaman (Cambodia) Co., Ltd. ធ្វើជាដៃគូអាជីវកម្មរបស់ខ្លួន។ ផលិតផលរបស់ក្រុមហ៊ុន DSG ដែលនឹងត្រូវចែកចាយដោយក្រុមហ៊ុន Pacific Andaman (Cambodia) Co.,Ltd ទៅក្នុងទីផ្សារប្រទេសកម្ពុជា គឺខោទឹកនោមកូនក្មេងម៉ាក BabyLove និង ខោទឹកនោមមនុស្សចាស់ម៉ាក Certainty៕