ក្រុមហ៊ុន ស៊ីភី ខេមបូឌា ផ្តល់ឱកាសសម្រាប់អាជីវកម្មលក់ចំណីសត្វ និង ចិញ្ចឹមសត្វ
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ កំពុងពង្រីកខ្លួនដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និង ស្វែងរកដៃគូរសហការសមស្របដើម្បីចូលរួមក្នុងអាជីវកម្មរបស់ខ្លួន ដែលជាឱកាសមួយសម្រាប់អ្នកចង់ប្រកបអាជីវកម្មលក់ចំណីសត្វ និង ចិញ្ចឹមសត្វ។
យោងតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតផលចំណីសត្វដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងស្រុក ឃើញថាបច្ចប្បន្ននេះមានចំនួនអ្នកចិញ្ចឹមសត្វកើនឡើង ហើយតម្រូវការបរិភោគសាច់សត្វរបស់ប្រជាជនមានការកើនឡើងជាលំដាប់ក្នុងប្រទេស។ ដូចនេះការពង្រីកខ្លួនរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ជាឱកាសដ៏ល្អសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការបើកដេប៉ូលក់ចំណីសត្វ និង លក់ពូជសត្វ។
លោក ប្រាស៊ីត ហានភិស៊ុត ជំនួយការក្រុមប្រឹក្សាភិបាលនៃអាជីវកម្មចំណីសត្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា ៖ «ក្រុមហ៊ុន ស៊ីភី ខេមបូឌា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា ជាមួយនឹងការផ្តល់ឱកាសការបើកអាជីវកម្មលក់ចំណីសត្វ និង ចិញ្ចឹមសត្វ។ គោលការណ៍ទាំងអស់នេះរបស់យើងមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និង ឧត្តមភាពនៃការរក្សាបាននូវគុណភាព និងតម្លៃសមរម្យ ហើយគោលដៅរបស់យើងគឺមិនត្រឹមតែអាជីវកម្មលក់ចំណីសត្វ និង ចិញ្ចឹមសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពជោគជ័យដល់វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជាផងដែរ»។
លោក ប្រាស៊ីត បានបន្ថែមទៀតថា ៖ «ដើម្បីធានាឱ្យបាននូវចំណីសត្វដែលមានគុណភាពល្អផ្តាច់គេ ស៊ីភី ខេមបូឌា បន្តធ្វើការបង្កើនគុណភាពរបស់ខ្លួនទៅលើចំណីដោយមានការត្រួតពិនិត្យឆ្លងកាត់បន្ទប់ពិសោធន៍លើគ្រប់ជំហាននៃការផលិតទាំងអស់ ហើយក៏មានក្រុមបច្ចេកទេសប្រចាំការដើម្បីធានាដល់កម្រិតស្តង់ដារខ្ពស់ផងដែរ»។
បច្ចប្បន្ន រោងចក្រចំណីសត្វ របស់ក្រុមហ៊ុន ស៊ីភី មាន ២ សាខា គឺនៅខេត្តកណ្តាល និង ខេត្តប៉ៃលិន ហើយបានពង្រីកអាជីវកម្មចំណីសត្វ ទៅកាន់ដៃគូសហការនៃការបើកដេប៉ូជាច្រើនខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការសហការបើកដេប៉ូលក់ចំណីសត្វ ឬ ចង់ទិញពូជសត្វរបស់ក្រុមហ៊ុនស៊ីភី ខេមបូឌា យកទៅចិញ្ចឹម អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីការលក់ ប្រឹក្សាការចិញ្ចឹម និង ការធ្វើទីផ្សារផងដែរ។ លើសពីនេះទៅទៀតអតិថិជនដែលក្លាយជាដៃគួរសហការជាមួយក្រុមហ៊ុន ក្នុងការបើកដេប៉ូលក់ចំណីសត្វ ឬ ចង់ទិញពូជសត្វរបស់ក្រុមហ៊ុន គឺចំណាយដើមទុនតិច និង បង្កើតប្រាក់ចំណូលខ្ពស់។
ជាមួយនឹងកសិកម្មបែបប្រពៃណីរបស់ប្រជាជនកម្ពុជា គួបផ្សំនឹងចំណីសត្វ និង ពូជសត្វដ៏មានគុណភាពខ្ពស់របស់ក្រុមហ៊ុន ស៊ីភី គឺកំពុងជួយលើកកម្ពស់គោលការណ៍ស្នូលរបស់ខ្លួនដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន និង ក្រុមហ៊ុនខ្លួនឯង ជាមួយនឹងឱកាសពង្រីកអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង៕
ក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព អាជីវកម្ម ស៊ីភី ផ្តោតសំខាន់លើប្រតិបត្តិការអាជីវកម្ម ចំណីសត្វ ការចិញ្ចឹមសត្វ និង ចំណីអាហារ។ ស៊ីភី ខេមបូឌាក៏មានហាងលក់រាយនិង ហ្រ្វេនឆាយជាច្រើនដូចជា Five Star, Star Coffee, CP Fresh Mart និង CP Fresh Shop ជាដើម។
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CPF ដ៏ធំរបស់ប្រទេសថៃ បានវិនិយោគក្នុងប្រទេសជាង ១៦ និង ចែកចាយផលិតផលរបស់ខ្លួនទៅកាន់ជាង ៤០ ប្រទេសនៅជុំវិញពិភពលោក និង បានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ។ តាមគោលការណ៍ប្រកបដោយនិរន្តរភាព ស៊ីភី ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការជួយដល់កសិករក្នុងស្រុក និង ការកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរដែលជាមូលហេតុដែលយើងផ្តល់អាទិភាពដល់ផលិតផលវត្ថុធាតុដើមក្នុងស្រុកជាពិសេស ធានាបាននូវការរួមបញ្ចូលនូវជីវជាតិបំប៉ន រួមទាំងការផលិតប្រកបដោយគុណភាពខ្ពស់ និង ឈានមុខគេ។ អាជីវកម្មចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី ខេមបូឌា ជាប្រភេទអាជីវកម្មដែលមានការផ្គត់ផ្គង់ចំណីសត្វជាច្រើនប្រភេទ ដូចជាចំណីមាន់ ជ្រូក ទា គោ ចំណីសត្វទឹក នឹងពូជសត្វ រួមមានពូជមាន់ ពូជជ្រូកដែលមានសុខភាពរឹងមាំ ធន់នឹងជំងឺ និង ផ្តល់ទន្នផលខ្ពស់ដល់អ្នកចិញ្ចឹម។
១.លក្ខខណ្ឌ អតិថិជនចង់សហការជាមួយក្រុមហ៊ុនក្នុងការបើកដេប៉ូលក់ចំណីសត្វ ៖
-មានទីតាំងច្បាស់លាស់
-មានឃ្លាំងស្តុកចំណីធំទូលាយ និង មានសុវត្ថិភាព
-មានមធ្យោបាយដឹកជញ្ជូនដោយខ្លួនឯង
-ត្រូវមានដើមទុនក្នុងការទិញផលិតផល (ចាយលុយសុទ្ធ)
-ក្រុមហ៊ុនកំណត់ទីតាំងនៃការលក់ មិនប៉ះពាល់ដេប៉ូផ្សេង
-មិនប្រកួតប្រជែងតម្លៃ ឬ អតិថិជនដេប៉ូគ្នាឯង
-ផ្តល់អទិភាពខ្ពស់ចំពោះអតិថិជនដែលមានកសិដ្ឋានចិញ្ចឹមផ្ទាល់ខ្លួន និង លក់ផលិតផលសុទ្ធរបស់ក្រុមហ៊ុន
-មានសិទ្ធិលក់ពូជសត្វ ថ្នាំសត្វរបស់ក្រុមហ៊ុន និង ទទួលបានកំរៃជើងសារ
២. លក្ខខណ្ឌ អតិថិជនចង់ទិញពូជសត្វយកចិញ្ចឹម ត្រូវមាន ៖
-ទីតាំង (មិននៅទីប្រជុំជន មានផ្លូវចេញចូល ងាយស្រួលដឹកជញ្ជូនចំណីនិងសត្វ មានប្រព័ន្ធទឹក ភ្លើង ។ល។)
-ប្រវត្តិចិញ្ចឹមច្បាស់លាស់ និងមានទីផ្សារលក់សត្វធំ
-ប្រើចំណីស៊ីភីសុទ្ធ ១០០%
-ដើមទុន (ទិញចាយលុយសុទ្ធ)
-ឯកសារភ្ជាប់ (អត្តសញ្ញាណ-
-ប័ណ្ណ សៀវភៅគ្រួសារ សៀវភៅគណនីធនាគារ)
-បង្កើតឈ្មោះក្នុងក្រុមហ៊ុនបាន (CV code)
ដូចនេះ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងការចិញ្ចឹមសត្វ និង ទិញចំណីសត្វ អាចទាក់ទងមកកាន់ក្រុមហ៊ុនស៊ីភីបាន ដោយព័ត៌មានបន្ថែមសូមទាក់ ទងទូរស័ព្ទលេខ ៖ 011 688 739 / 098 527 572 (Office) អ៊ីមែល ៖ info@cpcambodia.com.kh ហ្វេសប៊ុក CP Cambodia Co.,Ltd ឬ សូមអញ្ជើញទៅកាន់សាខា CPF ដែលនៅជិតលោកអ្នកបំផុត៕