MG Cambodia បានសហការណ៏ជាមួយអង្គការផ្ទះបាយកុមារដើម្បីរៀបចំដំណើរទស្សនៈកិច្ចសិក្សាឆ្ពោះទៅកាន់សួនសត្វភ្នំពេញសាហ្វារី
MG គឺជាយីហោថយន្តរបស់ចក្រភពអង់គ្លេស ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ អឹមជី ខេមបូឌា (MG Cambodia) គឺជាក្រុមហ៊ុនចែកចាយរថយន្តដំបូងគេ និងតែមួយគត់របស់ MG Motors នៅក្នុងប្រទេសកម្ពុជា។ MG ធានានូវគុណភាពនៃការលក់រថយន្តថ្មី និង សេវាកម្មជួសជុលថែរទាំរថយន្ត MG ឲ្យមានស្តង់ដារខ្ពស់បំផុតក្នុងទីផ្សារកម្ពុជា។ MG ក៏បានកំពុងផ្តល់នូវតម្លៃរថយន្តដ៏សមរម្យជាមួយនឹងម៉ូដែលរថយន្តទំនើបៗ និង ពេញនិយមរបស់ពួកគេដូចជា MG ZS, MG6, MG GT, MG RX5, MG HS និង MG RX8។
យើងអាចសង្កេតឃើញថារថយន្ត MG ពិតជាកំពុងពេញនិយមជាខ្លាំងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលទទួលបានការគាំទ្រ និង ជឿជាក់ជាខ្លាំងលើរថយន្ត MG ពីសំណាក់អតិថិជនយ៉ាងច្រើន ហើយ MG តែងតែគាំទ្ររាល់សកម្មភាពល្អៗជាមួយប្រជាពលរដ្ឋក្រីក្រដែលខ្វះខាត និង ការងារជួយសង្គមនានា តាមរយៈការបរិច្ចាគឈាម ឬ ការផ្តល់សម្ភារសិក្សាដល់សាលាដែលខ្វះខាតផ្សេងៗ…។ល។
កាលពីថ្ងៃសុក្រ ទី ២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនរថយន្ត MG Cambodia បានសហការជាមួយអង្គការផ្ទះបាយកុមារ ដើម្បីដឹកនាំកុមារកំព្រាចំនួន ២៥ នាក់ អមដំណើរដោយរថយន្ត MG ទាំង ៥ ម៉ូដែលដ៏ទំនើបៗរបស់ពួកគេ ឆ្ពោះទៅកាន់ការទស្សនៈកិច្ចសិក្សារនៅសួនសត្វភ្នំពេញសាហ្វារី។ ដំណើរកម្សាន្តនេះបានចាប់ផ្តើមយ៉ាងរលូន និង ពោរពេញទៅដោយស្នាមញញឹម ហើយសកម្មភាពទស្សនៈកិច្ចនេះគឺទទួលបានការទស្សនាសត្វដ៏ទាក់ទាញ និង សំខាន់ៗទាំងអស់នៅក្នុងសួនសត្វ ដែលរួមមានការសម្តែងសត្វ និង ការទស្សនាសត្វក្នុងស្រុក និង សត្វព្រៃជាច្រើន។ ជាមួយនឹងការពន្យល់បន្ថែមអំពីចំណេះដឹងខ្លះៗដល់កុមារទាំងអស់អំពីការរស់នៅរបស់សត្វទាំងនោះផងដែរ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ MG ក៏បានផ្តល់នូវអាហារសម្រន់ដល់កុមារកំព្រាទាំងអស់មានដូចជា នំ និង ទឹកដោះគោ ដើម្បីទទួលទានមុនពេលបញ្ចប់ដំណើរទស្សនៈកិច្ចសួនសត្វ រួមជាមួយស្នាមញញឹម និង ភាពរីករាយរបស់កុមារកំព្រាទាំងអស់។
អ្នកស្រី ម៉ៅ ផល្លា គ្រូបង្រៀននៅ អង្គការផ្ទះបាយកុមារ បានមានប្រសាសន៍ថា ៖ «នេះជាលើកទីមួយហើយរបស់កុមារកំព្រាដែលបានមកលេងសួនសត្វ ហើយជិះរថយន្ត MG ប្រកបដោយផាសុកភាព និង សុវត្ថិភាព។ យើងខ្ញុំពិតជាអរគុណជាខ្លាំងដល់ក្រុមហ៊ុន MG Cambodia ដែលបានរៀបចំដំណើរកម្សាន្តនេះឡើង និង នាំកុមារកំព្រាមកស្គាល់សត្វជាច្រើននករភេទនៅសួនសត្វជាមួយនឹងចំណេះដឹងទូទៅផងដែរ»។
លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា ៖ «យើងពិតជាសង្ឃឹមយ៉ាងមុតមាំថាដំណើរទស្សនៈកិច្ចនេះនឹងនាំមកនូវស្នាមញញឹម និង អនុស្សាវរីយ៍ដ៏រីករាយសម្រាប់កុមារកំព្រាទាំងអស់។ លើសពីនេះទៀត កុមារទាំងអស់ក៏អាចរៀនឈ្វេងយល់បន្ថែមអំពីការរស់នៅរបស់សត្វ និង ការបង្កើតមិត្តភាពជាមួយមិត្តភក្តិផងដែរ។ ហើយយើងខ្ញុំក៏សូមអរគុណដល់អតិថិជនទាំងអស់សម្រាប់ការគាំទ្រ MG រហូតមកដល់ពេលនេះ និង ក្លាយជាផ្នែកមួយនៃគ្រួសារ MG ដើម្បីឱ្យមានសកម្មភាពល្អៗជាមួយគ្នាសម្រាប់សង្គមជាតិយើង»៕