Comfort Luxury សហការជាមួយហាងលក់សម្លៀកបំពាក់ ដើម្បីបង្កើតនូវក្លិនក្រអូបជាប់យូរជាងទឹកអប់ ដែលធ្វើឲ្យក្រអូបឈ្ងុយពេញក្នុងហាង
ទឹកក្រអូប Comfort Luxury Perfume Fabric ស៊េរីថ្មីដំណើរការដោយបច្ចេកវិទ្យា Air Activated Perfume ក្លាយជាផលិតផល/ម៉ាកយីហោ ដែលសហការជាមួយហាងលក់សម្លៀកបំពាក់ ដើម្បីផ្សព្វផ្សាយ និង ចែករំលែកនូវភាពអស្ចារ្យនៃក្លិនក្រអូបជាប់យូរជាងទឹកអប់។ ផលិតផលនេះ មានគុណប្រយោជន៍យ៉ាងច្រើន ដូចជា ថែទាំសម្លៀកបំពាក់របស់អ្នកឱ្យមានក្លិនក្រអូបជាប់ជាងទឹកអប់ សាច់ក្រណាត់ទន់រលាស់ ភ្លឺរលោង ហើយពណ៌សម្លៀកបំពាក់នៅតែស្អាត និង កាត់បន្ថយស្នាមជ្រួញនៃសម្លៀកបំពាក់។
Comfort បានកំពុងផ្តល់ជូនហាងលក់សម្លៀកបំពាក់ ដែលជាដៃគូ នូវផលិតផលគំរូ ឧបករណ៍បន្សុទ្ធក្លិន និង ការតុបតែងបន្ទប់សម្លៀកបំពាក់។
Comfort Luxury មានការលាយបញ្ចូលគ្នាយ៉ាងពិសេសនូវសារធាតុផ្សំពីផ្កាកុលាប វ៉ានីឡា និង ឈើក្រអូប ដែលផលិតចេញនូវក្លិនក្រអូបដ៏ឈ្ងុយបែបទាន់សម័យ ដែលអ្នកគ្រប់គ្នាចូលចិត្ត។ ក្នុងន័យនេះ ហាងលក់សម្លៀកបំពាក់ ដែលជាដៃគូ គឺពិតជាមានភាពសប្បាយរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុន Comfort Luxury ក្នុងការផ្តល់ជូនអតិថិជនរបស់ពួកគេ នូវបទពិសោធន៍នៃការទទួលបាននូវក្លិនដ៏ក្រអូបពិសេសមួយនេះ។
ហាង ដែលជាដៃគូសហការរបស់យើងមានដូចជា Big Lady, Brand Collection, May Collection, Mister Man, Star Man, Riya Collection ដែលហាងទាំងអស់នេះ គឺមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនៃភាពជាដៃគូរបស់យើង និង ទទួលបានផលិតផលគំរូពី Comfort សូមអញ្ជើញទៅកាន់ហាងដៃគូសហការរបស់យើង ចាប់ពីថ្ងៃទី ១៩ ខែសីហា នេះ និង តាមដានផេកហ្វេសប៊ុក Comfort Cambodia៕