អ្នកប្រើប្រាស់កម្មវិធី វីងប៊ែងអេប អាចទូទាត់តាមរយៈការស្កេន QR Code ដែលមាន «KHQR»
អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេបអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មនានាតាមរយៈការស្កែន QR Code ណាមួយក៏បានដែលមាន «KHQR»។
ក្រោយធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការប្រព័ន្ធ «KHQR» អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេបអាចទូទាត់ប្រាក់សម្រាប់ការទិញទំនិញ និង សេវាកម្មនានាបានភ្លាមៗតាមរយៈការស្កេន QR Code ណាមួយក៏បានដែលមាន «KHQR»។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា ៖ «អ្វីដែលអតិថិជនត្រូវការនោះគឺ កម្មវិធីវីងប៊ែងអេបនៅលើស្មាតហ្វូនតែប៉ុណ្ណោះ។ អតិថិជនរបស់ធនាគារ វីង អាចធ្វើការទូទាត់ប្រាក់ទៅឲ្យអាជីវករណាមួយក៏បានដែលប្រើប្រាស់ «KHQR»។ ដោយសារតែវត្តមាននៃប្រព័ន្ធ «KHQR» នេះ អ្នកប្រើប្រាស់មិនចាំបាច់បារម្ភអំពីការយកសាច់ប្រាក់តាមខ្លួននោះទេ។ ការទូទាត់ប្រាក់តាមរយៈការស្កេន QR Code កំពុងទទួលបានការពេញនិយមក្នុងប្រទេសកម្ពុជា ដោយសារភាពងាយស្រួលក្នុងការប្រើប្រាស់ និង កម្រិតសុវត្ថិភាពដែលប្រព័ន្ធនេះផ្តល់ជូនដល់អ្នកប្រើប្រាស់»។
បាគង ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងនាំយកប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀតតាមរយៈការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយក្នុងថ្នាលមួយដែលងាយស្រួល សាមញ្ញ និង មានសុវត្ថិភាព។ បាគង គឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជាដើម្បីពន្លឿនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ធនាគារ វីង គាំទ្រយ៉ាងពេញទំហឹងទៅលើ «យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០១៩-២០២៥» ព្រមទាំង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥»។ ឯកសារយុទ្ធសាស្ត្រទាំងនេះគឺមានសារសំខាន់ក្នុងការធានានូវវឌ្ឍនភាពប្រកបដោយជោគជ័យរបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។
លើសពីនេះទៅទៀត អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេប អាចរីករាយជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យផ្សេងៗទៀតដែលមានដូចជា ៖ ការទិញទំនិញអនឡាញតាមរយៈវីងម៉លជាមួយនឹងការផ្តល់ជូនពិសេសពីហាងជាច្រើន កម្ចីរហ័ស ការបញ្ចូលលុយទូរស័ព្ទ និង ការដាក់ប្រាក់បញ្ញើដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ជាដើម។
ធនាគារ វីង ក៏កំពុងផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលបើកគណនីសន្សំចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២។ អតិថិជនដែលបានបំពេញតាមខ និង លក្ខខណ្ឌមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនដែលរួមមាន ៖ ម៉ូតូ Honda Dream សរុបចំនួន ១៣២ គ្រឿង រថយន្ត Ford Wildtrak pickup សរុបចំនួន ៦ គ្រឿង និង រថយន្ត Lexus LX600 SUV ដ៏ប្រណីតនៅចុងឆ្នាំនេះ។
ដើម្បីចូលរួមប្រូម៉ូសិននេះ អតិថិជនគ្រាន់តែបើកគណនីហើយដាក់ប្រាក់ ៥០០ ដុល្លារអាមេរិកតែប៉ុណ្ណោះសម្រាប់ឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ប្រចាំថ្ងៃ។ អតិថិជនដែលបានដាក់ប្រាក់ ៥០០០ ដុល្លារអាមេរិក នឹងមានឱកាសឈ្នះរង្វាន់រថយន្ត Ford Wildtrak pickup ប្រចាំខែ។ អតិថិជនដែលបានដាក់ប្រាក់ ៥០០០០ ដុល្លារអាមេរិក នឹងមានឱកាសឈ្នះរង្វាន់ Lexus LX600 SUV ដ៏ប្រណិតដែលជារង្វាន់ធំ៕