All New Honda CLICK160 នាំមកនូវនិយមន័យថ្មីទាំងស្រុង!!!
ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាឈានមុខគេរួមមានដូចជា ៖
– ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda CLICK160 “SPEEDING TOMORROW” ស៊េរីថ្មី ជាមួយនឹងរូបរាងបែបស្ព័រគ្រប់ជ្រុងជ្រោយ ហំលើសគេ និង កាន់តែរំជើបរំជួលជាមួយកម្លាំងម៉ាស៊ីន 160cc រួមទាំងបច្ចេកវិទ្យាហុងដាលំដាប់ពិភពលោក eSP+ ផ្តល់ថាមពលដ៏អស្ចារ្យគ្មានគូប្រៀបគ្រប់ដងវិថី។
តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូ Honda CLICK160
*ចង្កៀងមុខថ្មី!
រចនាថ្មីបែប Futuristic Dual LED ជំនាន់ចុងក្រោយ បង្កើននូវភាពស្ព័រកាន់តែមុតស្រួច ផ្តល់នូវពន្លឺច្បាស់ល្អ និងទាក់ទាញគ្រប់ក្រសែភ្នែក។
*និមិត្តសញ្ញា CLICK160 ថ្មី!
ធ្វើពីលោហៈធាតុពណ៌ប្រាក់រលើបរលោង កាន់តែទាក់ទាញ ហើយឆ្លុះបញ្ចាំងពីភាព PREMIUM SPORTY លើសគេ។
*New Honda Smart Key
កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។
*New Full Digital Speedometer
ទំនើបឈានមុខគេ កុងទ័រ Full Digital បង្ហាញគ្រប់មុខងារ ដូចជាល្បឿន ចំងាយចរ នាឡិកា ភ្លើង សញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទីក្នុងកំឡុងពេលបើកបរ ។
*New Wider Tyre
សំបកកង់ធំជាងមុន ទាំងខាងមុខ និង ខាងក្រោយ គ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវបង្កើនទំនុកចិត្តខ្ពស់ក្នុងការបើកបរ។
*New USB Charger in Console Box
កន្លែងសាកថ្មថ្មី! បំពាក់បន្ថែមជាមួយ USB ប្រភេទ A នៅផ្នែកខាងឆ្វេង សម្រួលដល់តម្រូវការសាកថ្មគ្រប់ពេលវេលា រក្សារទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។
*New Large Luggage Box
ឃ្លុបដាក់ឥវ៉ាន់មានទំហំធំ អាចផ្ទុកសម្ភារបានរហូតដល់ទៅ 18 លីត្រ។
*eSAF (Enhanced Smart Architecture Frame)
តួថ្មី eSAF អភិវឌ្ឍន៏មកជាមួយលក្ខណៈពិសេស បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។
*New Generation of Engine Technology eSP+
ថ្មី! ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរបស់ម៉ូតូអូតូបែប PREMIUM SPORTY កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។
ជាមួយនឹងជម្រើសរហូតទៅដល់ ៣ ពណ៌ ៖
• ពណ៌ស ៖ ប្រកបដោយអនុភាពនៃល្បឿនគ្មានគូប្រៀប
• ពណ៌ខ្មៅ ៖ ពោរពេញដោយអនុភាពដ៏លើសលប់
• ពណ៌ក្រហម ៖ ឆ្ពោះទៅកាន់អនាគតដ៏អស្ចា្យ
បញ្ជាក់បន្ថែម៖
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូ Honda ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម ៖
• Website: https://bit.ly/SpeedingTomorrow