ឡូយកប់សារី! មុខងារពិសេសៗទាំង ៤ នេះ ធានាថាការស្តាប់ចម្រៀងនៅលើ Pleng App នឹងទទួលបានបទពិសោធថ្មីៗ
Pleng App ជាកម្មវិធីឈានមុខគេបង្អស់ក្នុងការស្តាប់ចម្រៀងនៅក្នុងទូរស័ព្ទដៃ ដែលមានចម្រៀងជាច្រើនលានបទ តម្រូវតាមអារម្មណ៍ និង ប្រភេទចម្រៀងដែលអ្នកចូលចិត្ត មិនថាបទរ៉េប មិនថាចម្រៀងបែបមនោសញ្ចេតនានោះទេ។ Pleng App គឺពិតជាងាយស្រួលប្រើប្រាស់ ហើយជាពិសេសអ្នកអាចស្តាប់ដោយឥតគិតថ្លៃទៀតផង។
ថ្មីៗនេះ ជាមួយការអាប់ដេតថ្មី ដែលធ្វើឲ្យ Pleng App អភិវឌ្ឍកាន់តែពិសេសអស្ចារ្យ និង ឡូយជាងមុនជាមួយការបន្ថែមមុខងារពិសេសៗចំនួន ៤ ទៀតដែលធ្វើឲ្យបទពិសោធនៃការស្តាប់ចម្រៀងកាន់តែប្រសើរ និង ពោរពេញទៅដោយក្តីរីករាយទាំងខ្លួនឯង និង មនុស្សនៅជុំវិញខ្លួន។ មុខងារទាំងនោះមានដូចជា៖
1. Pleng Points – សន្សំ ពិន្ទុ Pleng Points ដើម្បីប្តូរយករង្វាន់ជាច្រើន
Pleng Points គឺជាមុខងារថ្មី ដែលបានរៀបចំឡើងដើម្បីផ្តល់ជារង្វាន់ទៅដល់អតិថជនជាមួយពិន្ទុដែលបានសន្សំ បន្ទាប់ពីបានស្តាប់បទចម្រៀង ឬ បង្កើតបញ្ចីចម្រៀង ជាដើម។ ជាមួយនឹងពិន្ទុ Pleng Points លោកអ្នកអាចដូរយករង្វាន់អនុស្សាវរីយ៍ជាច្រើន ដូចជា អាវយឺត Hoodie កាតាប កាស Bluetooth Power Bank និង រង្វាន់ផ្សេងៗទៀត ដូចជា សេវាកម្ម Pleng Pro និង ទិន្នន័យអ៊ីនធឺណែត ជាដើម។ ស្តាប់ឥតគិតថ្លៃហើយបានរង្វាន់ទៀត មុខងារថ្មីនេះពិតជាពិសេសមែន។
2. Refer & Earn – តោះ! ហៅមិត្តភក្ភិចូល Pleng ឥឡូវនេះ!
• ជាមួយមុខងារ Refer & Earn ណែនាំ Pleng app ទៅកាន់មិត្តភក្ដិ ឬ ក្រុមគ្រួសារអ្នកដែលមិនទាន់មានកម្មវិធី Pleng នោះអ្នកនឹងទទួលបាន Pleng Points 500 ពិន្ទុភ្លាមៗ។
• រាល់ការណែនាំដែលទទួលបានពីការដោនឡូត និង ចុះឈ្មោះដោយជោគជ័យ នោះអ្នកណែនាំ និង អ្នកប្រើប្រាស់ថ្មីនឹងទទួលបាន Pleng Points 500 ពិន្ទុដូចគ្នា។
• ពិន្ទុ Pleng Points ដែលអ្នកសន្សំបាន អាចប្តូរយករង្វាន់ជាច្រើន ដូចជា ទូរសព្ទដៃ កាបូប អាវយឺត និង កាស Bluetooth ជាដើម។
3. Pleng profile – កំណត់ប្រវត្តិរូបផ្ទាល់ខ្លួន ដាក់រូបភាព ប្តូរឈ្មោះ តាមចំណង់ចំណូលចិត្ត ហើយចូលទៅតាមប្រូហ្វាល់របស់មិត្តភក្ភិផ្សេងៗទៀតនៅលើ Pleng App។ Pleng Profile គឺជាមុខងារថ្មីមួយដែលអ្នកប្រើប្រាស់ទាំងអស់អាច ៖
• បង្កើត profile ជាមួយរូបថតផ្ទាល់ខ្លួន និង ឈ្មោះតាមការពេញចិត្ត។
• បង្កើតបញ្ជីចម្រៀងផ្ទាល់ខ្លួនដោយគ្មានដែនកំណត់ ហើយចែករំលែក ទាញយក និង ស្តាប់បញ្ជីចម្រៀងរបស់អ្នកដទៃ។
• ដាក់បញ្ជីចម្រៀងរបស់អ្នកដទៃជាសំណព្វចិត្តអ្នក (ស្រួលចូលស្តាប់ពេលក្រោយ) និង ចែករំលែកបញ្ជីចម្រៀងរបស់អ្នក និង បញ្ជីចម្រៀងអ្នកដទៃដែលអ្នកពេញចិត្តទៅនៅលើ FB។
• ទាញយកបទចម្រៀងនៅក្នុងបញ្ជីចាក់សម្រាប់ស្តាប់ដោយគ្មានអ៊ីនធឺណែត និង មើលចំនួន Followers និង Followings របស់អ្នក។
4. Pleng Lyrics – ចង់ស្តាប់ក៏បាន ចង់ច្រៀងតាមក៏បាន ជាមួយនឹងប៉ារ៉ូលបទចម្រៀងដែលដាក់បង្ហាញនៅពេលបទចម្រៀងកំពុងតែចាក់ស្តាប់នៅលើ Pleng។
• Pleng Lyrics – ស្តាប់បណ្តើរ ច្រៀងបណ្តើរ កាន់តែសប្បាយ កាន់តែបង្កើនបរិយាកាសឲ្យកាន់តែរីករាយ!
• Pleng Lyrics មុខងារបង្ហាញប៉ារ៉ូលបទចម្រៀងណាមួយ នៅពេលដែលអ្នកកំពុងចាក់ស្តាប់បទចម្រៀងនោះ។ មុខងារនេះ កាន់តែធ្វើឱ្យ លោកអ្នកបង្កើនភាពរីករាយ ទោះបីជាកំពុងស្តាប់ម្នាក់ឯង ឬ កំពុងកម្សាន្តសប្បាយជាមួយក្រុមគ្រួសារ និង មិត្តភក្ភិក៏ដោយ។
សម្រាប់ព័ត៌មានបន្ថែម កុំភ្លេចតាមដានលើហ្វេកប៊ុករបស់ Pleng ដោយចូលតាមលីងខាងក្រោម ៖
តោះដោនឡូត Pleng ដើម្បីស្តាប់ឥឡូវនេះ ៖ http://pleng.smart.com.kh/music/