វ៉ាវ! កម្មវិធីស្ដាប់ចម្រៀងលេខ ១ នៅកម្ពុជា Pleng ពង្រីកបញ្ជីបទចម្រៀងរបស់ខ្លួនជាមួយក្រុមហ៊ុន K-pop យក្ស YG
Pleng ជាកម្មវិធីស្តាប់ចម្រៀងដំបូងគេ និង លេខ ១ នៅកម្ពុជា ដែលមានចម្រៀងជាតិ និង អន្តរជាតិជាងមួយលានបទ។ ៣ ខែក្រោយនេះ យើងឃើញថា Pleng មានអ្នកប្រើប្រាស់ជាង ១ លាន ៣ សែននាក់ ជាមួយនឹងតារាចម្រៀងជាតិ និង អន្តរជាតិជាង ១០០០០ រូប ទូទាំងពិភពលោក។ ថ្មីៗនេះ Pleng ក៏បានអាប់ដេតកម្មវិធីរបស់ខ្លួនឲ្យកាន់តែពិសេសអស្ចារ្យជាមួយនឹងមុខងារថ្មីប្លែកជាងគេបង្អស់ចំនួន ៤ ដើម្បីឲ្យការស្តាប់ចម្រៀងកាន់តែស៊ីចង្វាក់។
អ្នកទាំងអស់គ្នានៅចាំ PMA 2022 អត់? កម្មវិធីដែលប្រព្រឹត្តទៅយ៉ាងកក្រើកកាលពីខែមីនានេះ ដែលជាកម្មវិធីប្រគល់ពានជូនតារានៃព្រះរាជាណាចក្រកម្ពុជាដ៏ធំប្រចាំឆ្នាំដែលមិនធ្លាប់មានពីមុនមក ជាពិសេសមានពានរហូតដល់ ១៤ ពានឯណោះ។ ហើយនៅក្នុងថ្ងៃកម្មវិធី Smart Consumers Event ស្មាតក៏បានប្រកាសប្រាប់ផងដែរថា កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំប្រទេសនេះ ក៏នឹងត្រឡប់មកវិញ ដោយនឹងធ្វើឡើងពិសេស និង ធំជាងឆ្នាំដំបូង ២០២២ នេះទៅទៀត។
ជាមួយគ្នានេះដែរកញ្ញា TEP Chansophea ក៏បានបង្ហាញជាផ្លូវការនូវមុខងារថ្មីទាំង ៤ របស់ Pleng ផងដែរ។
សូមណែនាំអ្នកទាំងអស់គ្នាទៅកាន់មុខងារទី ១ គឺ «Pleng Point»។ ចាប់ពីពេលនេះតទៅរាល់ការស្តាប់ចម្រៀងនៅលើ Pleng អ្នកនឹងទទួលបាន Pleng Point ជាច្រើន។ អ្នកអាចសន្សំ Pleng Point នេះដើម្បីប្តូររង្វាន់ និង វត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផង។ រីឯមុខងារទី ២ នោះគឺ «Refer & Earn» ធ្វើការណែនាំ Pleng ទៅកាន់មិត្តភក្តិ និង ក្រុមគ្រួសារអ្នកដើម្បីទទួលបាន 500 Pleng Point ភ្លាមៗ។
ចំណែកឯមុខងារទី ៣ គឺកាន់តែពិសេស ដោយលោកអ្នកអាចប្រើប្រាស់ Pleng ជាប្រូហ្វាល់របស់ខ្លួន បង្កើតបញ្ជីចម្រៀង ចែករំលែក ឬ ទាញយកបញ្ជីចម្រៀងរបស់អ្នកដទៃមកស្តាប់ ដោយមិនត្រូវការអ៊ីនធឺណេតឡើយ។ អ្នកចូលចិត្តចម្រៀងប្រាកដជាត្រូវម៉ាច់ជាមួយមុខងារទី ៤ គឺ «Pleng Lyric»។ មុខងារនេះអនុញ្ញាតឲ្យអ្នកស្តាប់ចម្រៀងបណ្តើរ ច្រៀងតាមជាមួយប៉ារ៉ូលចម្រៀងបណ្តើរ កាន់តែមានភាពសប្បាយរីករាយ។
អ្វីដែលកាន់តែស៊ុបប្រាយមែនទែននោះ គឺការប្រកាស Pleng និង ផលិតកម្មយក្សដ៏ធំមួយនៅឯប្រទេសកូរ៉េ គឺ YG Entertainment បានសហការគ្នាដោយពេលនេះកម្មវិធី Pleng នឹងមានបញ្ជីបទចម្រៀងទាំងអស់របស់ YG ដែលលោកអ្នកអាចចាក់ស្តាប់បានដោយឥតគិតថ្លៃនៅលើ Pleng។ វ៉ោវ! អស្ចារ្យខ្លាំងមែនទែន ក្នុងពេលឆាប់ៗខាងមុខនេះលោកអ្នកអាចស្តាប់បទចម្រៀងទាំងអស់របស់ផលិតកម្ម YG បានដោយសេរី ដោយឥតគិតថ្លៃនិងគ្មានដែនកំណត់។
នេះពិតជាជោគជ័យដ៏ធំមួយសម្រាប់Pleng ពិតប្រាកដមែនដែលអាចរួមដៃគ្នាជាមួយក្រុមហ៊ុនយក្សក្រៅស្រុកបែបនេះ។
យ៉ាងណាក៏ដោយទោះបីកម្មវិធីPleng ជាកម្មវិធីស្ដាប់ចម្រៀងលេខ ១ នៅកម្ពុជា រួមជាមួយមុខងារថ្មីៗពិសេសៗហើយក៏ដោយ ក៏ Pleng នឹងនៅតែព្យាយាមបង្កើត និង ស្វែងរកអ្វីដែលថ្មី និង ប្លែកលើសគេ ជូនដល់អ្នកប្រើប្រាស់ទាំងឡាយឥតឈប់ឈរនោះដែរ។