ប្រទះឃើញគំនូរប្លែកៗគួរឲ្យចាប់អារម្មណ៍ជាច្រើនរបស់ជាងគំនូរដ៏ល្បីល្បាញម្នាក់កាលពីទសវត្សរ៍ឆ្នាំ ១៩៨០ នៅយានដ្ឋាន 5M Autobase
លោកតា កែវ សាន់ អាយុ ៨៥ ឆ្នាំ ជាជាងគំនូរដែលមានឈ្មោះល្បីល្បាញម្នាក់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ត្រូវបានគេផ្តល់រហស្សនាមថាជាងគំនូរវត្តភ្នំ ធ្លាប់បានបញ្ចប់អាជីពនេះចោលម្តងជាពីរដងរួចមកហើយ ដោយសារលោកតាមានវ័យកាន់តែចាស់ និង ផលប៉ះពាល់ពីជំងឺកូវីដ-១៩។
ដោយសារតែចិត្តស្រឡាញ់ សំណូមពរ គាំទ្រ និង ឲ្យតម្លៃពីមហាជនចំពោះទឹកដៃដ៏ល្អឯកគ្មានពីររបស់លោកតាក្នុងការគូរគំនូរផ្សេងៗ មិនថានៅលើក្រដាស បដា ផ្ទាំងប៉ាណូ ឬ នៅលើជញ្ជាំង ទើបលោកតាមានឆន្ទៈបន្តធ្វើទៅតាមលទ្ធភាពដែលអាចធ្វើបាន។
ដោយបានដឹងពីទេពកោសល្យ និង សមត្ថភាពខ្ពស់ក្នុងការគូរគំនូរប្លែកៗគ្មានគូប្រៀបដ៏ល្អឥតខ្ចោះរបស់លោកតា និង ចង់ជួយសម្រាលជីវភាពលំបាករបស់លោកតាដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ផងនោះ បានជាធ្វើឲ្យយានដ្ឋាន 5M Autobase សម្រេចទាក់ទងលោកតាឲ្យមកបញ្ចេញថ្វីដៃនៃការគូរដ៏ស្រស់ស្អាតដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាជាការលម្អទីធ្លារបស់យានដ្ឋានផងដែរ។
5M Autobase ដែលបើកដំណើរកាលពីថ្ងៃទី ០១ មិថុនា ឆ្នាំ ២០២២ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើសេវាកម្មយ៉ាងល្អឥតខ្ចោះដល់អតិថិជន រួមមាន ៖ សេវាកម្មតុបតែងរថយន្ត បិទស្គុតការពារទឹកថ្នាំ និង យូវី យ៉ាន់ សំបកកង់ និង សេវាកម្មផ្សេងៗជាច្រើនទៀត។
Facebook Page: https://www.facebook.com/5Mautobasekh
ទីតាំង: https://goo.gl/maps/MMZeuQ6gvkXaaUca9
លេខទូរស័ព្ទទំនាក់ទំនង : 085 666 683 | 086 666 681
ដូច្នេះ បើបងប្អូនចាប់អារម្មណ៍ចំពោះគំនូរទាំងអស់នោះ បងប្អូនអាចមកទស្សនាស្នាដៃរបស់វិចិត្រករដៃឯកនេះបាននៅយានដ្ឋាន 5M Autobase ដែលមានទីតាំងនៅផ្លូវលេខ ១០០៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបើសិនជាប្រិយមិត្តស្រឡាញ់ពេញចិត្ត និង មានបំណងចង់គូរស្លាកយីហោ ឬ រូបភាពផ្សេងៗសម្រាប់ហាងរបស់ខ្លួន ឬ ចង់បរិច្ចាគធនធានដើម្បីជួយលោកតា សូមទាក់ទងទៅលោកតា កែវ សាន់ តាមលេខទូរស័ព្ទ 096 24 34 988៕