Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ម៉ៃឡូ គាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២២
អត្ថបទក្រុមហ៊ុន

ម៉ៃឡូ គាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២២

អត្ថបទដោយ​៖ ក្រុមហ៊ុន ឧសភា ២, ២០២២

ភ្នំពេញ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ បានចាប់ផ្ដើមបើកការប្រកួតនៅទូទាំងប្រទេសហើយ។ ការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះរបស់ម៉ៃឡូគឺបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ «រីកចម្រើនជាមួយកីឡា» ព្រោះ «កីឡា គឺជាគ្រូដ៏អស្ចារ្យ»។

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន ម៉ៃឡូ ក្នុងការបើកព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២២ ជាផ្លូវការ ដែលត្រូវបានអនុវត្តតាមស្តង់ដារសុវត្ថិភាពសុខភាព និង គោលការណ៍របស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ការប្រកួតនឹងប្រព្រឹត្តិទៅរយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ ប្រភេទរួមមាន ៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WTF និង តេក្វាន់ដូ ITF ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានី-ខេត្ត។

ក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡានេះ លោក ម៉ាង គុណណូ នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្មរបស់ការិយាល័យតំណាងក្រុមហ៊ុន Nestlé (Thai) ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ៖ «ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា MILO នៅតែបន្តការផ្សព្វផ្សាយ និង លើកស្ទួយលើវិស័យកីឡាដល់ប្រជាជនកម្ពុជាយើង ដោយផ្ដល់ឱកាសអោយសិស្សថ្នាក់បឋមសិក្សា ចូលរួមក្នុងកម្មវិធីការប្រកួតកីឡានេះ។ យើងមានគោលបំនងគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡានៅប្រទេសកម្ពុជាអោយមានភាពរីកចំរើន។ ពួកយើងតែងតែជឿថាកីឡាគឺជាគ្រូដ៏អស្ចារ្យនៃជីវិត។ កីឡាបានបង្រៀនដល់កុមារអោយយល់ដឹងអំពីតម្លៃនិងជំនាញដែលអាចជួយពួកគេអោយទទួលបានភាពជោគជ័យក្នុងអាជីព និងជីវិតរបស់ពួកគេ។ កីឡាដើរតួជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងផ្នែកកាយសម្បទាមាំមួន និងផ្លូវចិត្តឲ្យរឹងមាំ ពីការតាំងចិត្ត ភាពអំណត់អត់ធន់ ចេះយោគយល់អធ្យាស្រ័យ ភាពកា្លហានក្នុងការពុះពារឆ្លងគ្រប់ឧបសគ្គ និងជំនះភាពភ័យខ្លាច។ លើសពីនេះទៅទៀតកីឡាក៏ជួយលើក កម្ពស់ភាពជាអ្នកដឹកនាំ សាមគ្គីភាពតាមរយៈការងារជាក្រុម ទំនុកចិត្តលើខ្លួនឯង និង ការគោរពច្បាប់។ យើងលើកទឹកចិត្តកុមារឱ្យលេងកីឡាឱ្យបានញឹកញាប់ ក៏ដូចជាផ្តល់ឱ្យពួកគេនូវភេសជ្ជៈ ម៉ៃឡូ ដែលតែងតែនៅក្បែរនិងគាំទ្រអ្នកម្តាយគ្រប់រូបដែលចង់ឲ្យកូនធំឡើងជាមួយភាពជោគជ័យ មានសុខភាពរាងកាយ និងស្មារតីរឹងមាំ។ ម៉ៃឡូ មានអាហារូបត្ថម្ភសំខាន់ៗ ដែលផ្តល់ថាមពលដល់កូនអ្នក ដូច្នេះ ពួកគេអាចធ្វើអ្វីបានល្អបំផុត។ នេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់ Nestle ក្នុងការបង្កើនគុណភាពជីវិតសម្រាប់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និង សម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារដែលមានគុណភាព។ ម៉ៃឡូ មានមោទនភាពដែលបានសម្រេចបាននូវជំហានដ៏សំខាន់ក្នុងការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ឆ្ពោះទៅរកគោលដៅ ប្រទេសកម្ពុជាយើងនិងក្លាយជាប្រទេសដែលប្រជាជនមានសុខភាពល្អ»។

នៅគ្រប់ការប្រកួត ម៉ៃឡូ នឹងផ្តល់ភេសជ្ជៈដែលមានអាហារូបត្ថម្ភល្អៗមានរសជាតិសូកូឡាដ៏ឈ្ងុយឆ្ងាញ់ ដែលផ្សំពីទឹកដោគោ ស្រូវសាឡី និង កាការ ដែលសម្បូរដោយសារធាតុចិញ្ចឹមដល់កីឡាករ កីឡាការិនីទាំងអស់ដែលត្រូវការថាមពលជាចាំបាច់ដើម្បីបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតរបស់ពួកគេបានកាន់តែប្រសើរ។

«យើងសង្ឃឹមថា កិច្ចសហការរបស់យើងជាមួយក្រសួងអប់រំ យុវជន និង កីឡា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនាពេលនេះ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ក្មេងៗឆ្ពោះទៅរកជីវិតរស់នៅដែលមានសុខភាពល្អ និង កាន់តែសកម្ម »។ នេះជាការបញ្ជាក់របស់លោក គុណណូ។

Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០ នាក់ បានប្តេជ្ញាចិត្តសម្រេចឲ្យបាននូវគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិតដល់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និង សម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារមានដែលគុណភាព។ Nestlé ផ្តល់នូវផលិតផល និង សេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និង សត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២ ០០០ របស់ក្រុមហ៊ុននេះ មានតាំងពីមានតាំងពីស្លាកយីលំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO និង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាមតម្រូវការក្នុងប្រទេសនីមួយៗរួមមាន៖ ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND និង ម៉ៃឡូ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រដែលផ្តោតសំខាន់លើការផ្តល់នូវអាហារូបត្ថម្ភល្អៗ ផ្នែកសុខភាព និងសុខុមាលភាពដល់អតិថជន ។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ។

ផលិតផលទឹកដោះគោផ្សំជាមួយសូកូឡា និង ស្រូវសាឡី ម៉ាក ស្លាកយីហោម៉ៃឡូ របស់ Nestlé នៅកម្ពុជា រួមមាន ៖ ម៉ៃឡូ 3-in-1 ម៉ៃឡូម្សៅកំប៉ុង និងម៉ៃឡូប្រអប់៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់