កំប៉ុងចេះច្រៀងរបស់គោជល់ ធ្វើឱ្យបុរសម្នាក់នៅខេត្តបាត់ដំបង អរស្ទើរហោះជាមួយប្រាក់រង្វាន់ ២០០ លានរៀល
បាត់ដំបង ៖ បន្ទាប់ពីបានប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០០ លានរៀល ដល់អ្នកឈ្នះរស់នៅរាជធានីភ្នំពេញ ថ្ងៃនេះភេសជ្ជៈ គោជល់ បានបន្តរកឃើញអ្នកមានមហាសំណាងម្នាក់ទៀតហើយ រស់នៅភូមិគីឡូ ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានមុខរបរជាកម្មករស៊ីឈ្នួលដកដំឡូងមី។
ការប្រគល់រង្វាន់យក្សនេះត្រូវបានធ្វើឡើងយ៉ាងអ៊ែម ដោយមានការច្រៀងអបអរសារទរពី លោក ឆាយ វីរៈយុទ្ធ ដែលជាអ្នកតំណាងម៉ាកសញ្ញារបស់ភេសជ្ជៈគោជល់។ ជាមួយនឹងអារម្មណ៍រីករាយរំភើប លាយឡំជាមួយនឹងភ្នែក លោក ឡាច បុរី អាយុ ២៧ ឆ្នាំ ដែលជាអ្នកមានសំណាងក្លាយខ្លួនជាសេដ្ឋីក្នុងមួយប៉ប្រិចភ្នែកដោយសារកំប៉ុងចេះច្រៀងគោជល់បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នរូបលោកមានជីវភាពខ្សត់ខ្សោយបំផុត រស់នៅក្នុងផ្ទះជួលដ៏តូច ព្រោះគ្មានចំណូលអ្វីក្រៅពីការងារជាកម្មករស៊ីឈ្នួលដកដំឡូងមី ប្តូរនឹងកម្រៃ ៣ ម៉ឺនរៀលក្នុងមួយថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែជាភ័ព្វវាសនាល្អដែលផ្តល់ដោយកំប៉ុងចេះច្រៀងពីគោជល់ ពេលនេះលោកបានកែប្រែជីវិត និង ក្រុមគ្រួសារយ៉ាងល្អប្រសើរជាមួយទឹកប្រាក់រង្វាន់ធំ ២០០ លានរៀល ។
មហាសេដ្ឋីប្រែក្លាយខ្លួនពីកម្មករស៊ីឈ្នួលដកដំឡូងមីរូបនេះបានបន្ថែមទៀតថា ៖ «ខ្ញុំតែងស្រមៃចង់មានលុយច្រើន អាចទិញដី សាងសង់ផ្ទះមួយដ៏សមរម្យសម្រាប់រស់នៅ ប៉ុន្តែគ្មានលទ្ធភាពនោះទេ បានត្រឹមតែជ្រកនៅក្រោមដំបូលផ្ទះជួលជាមួយប្រពន្ធយ៉ាងកម្សត់។ កំប៉ុងគោជល់ បានច្រៀងចម្រៀងដ៏ពីរោះបំផុត ដែលខ្ញុំមិនដែលបានឮពីមុនមក ព្រោះវាជាចម្រៀងដែលនាំលាភសំណាងធំបំផុតមកកាន់ជីវិតខ្ញុំ។ ខ្ញុំពិតជាមិនអាចរកពាក្យ ដើម្បីមកអរគុណ ក្រុមហ៊ុនភេសជ្ជៈគោជល់បានឡើយ ព្រោះជាមួយរង្វាន់ទឹកប្រាក់នេះ ខ្ញុំនឹងអាចបំពេញក្ដីស្រមៃរបស់ខ្ញុំបានឆាប់ៗ។ អរគុណ ក្រុមហ៊ុន ភេសជ្ជៈ គោជល់ ដែលបានជួយកែប្រែវាសនា និង ជីវភាពគ្រួសារខ្ញុំឱ្យរួចផុតពីជីវិតជាកម្មករគេនោះទៀតហើយ» ។
នៅចាំអ្វីទៀត! ប្រញ៉ាប់ទិញគោជល់មកពិសាឥឡូវនេះ និង ផ្ទៀងត្រចៀកស្ដាប់ បើឮចម្រៀង «លុយ….លុយ….ឡា…ឡា…ឡា! កំប៉ុងច្រៀង លុយលាន មានភ្លែតជាមួយគោជល់ បើសិនគាស់កំប៉ុងគោជល់ ហើយឮចម្រៀង ទៀងណាស់ ឈ្នះរង្វាន់យ៉ាងច្រើនសន្ទឹកសន្ធាប់ពីគោជល់» មានន័យថាអ្នកឈ្នះរង្វាន់ធំ ២០០ លានរៀល ឬរថយន្តថ្មីស៊េរីទំនើបម៉ាក FORD WILDTRAK ហើយ។ ដូច្នេះ សូមបន្តការស្វែងរកមហាសំណាង បំពេញក្ដីស្រមៃរបស់អ្នកក្នុងការក្លាយខ្លួនជាមហាសេដ្ឋីទាំងអស់គ្នា។
កែប្រែជីវិត ធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរ និង បំពេញក្ដីស្រមៃរបស់អ្នកជាមួយនឹង គោលជល…..
រួសរាន់ឡើង…..អ្នកឈ្នះបន្ទាប់អាចជារូបអ្នក !
នេះជាវីដេអូទាំងស្រុងកាលពីថ្ងៃប្រគល់រង្វាន់