អស្ចារ្យខ្លាំងណាស់! ក្រុមរាំមួយនេះចេញក្បាច់ឡូយកប់មិនចាញ់បរទេសឡើយ (វីដេអូ)
ក្រុមរាំមួយក្រុមដែលមានឈ្មោះថា CA STRA បានបញ្ចេញក្បាច់រាំក្នុងទីងងឹតដ៏អស្ចារ្យបំផុតដោយបញ្ចេញពន្លឺតាមសម្លៀកបំពាក់ដែលបានឆក់យកការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ។ ក្បាច់រាំបែបនេះយើងធ្លាប់ឃើញតែនៅក្នុងការប្រឡងសមត្ថភាពតាមបណ្តាប្រទេសធំៗតែប៉ុណ្ណោះ តែពេលនេះក្រុមយុវជនខ្មែរបានយកនូវក្បាច់រាំទម្រង់ប្លែកបែបនេះយកមកបញ្ចេញសមត្ថ ភាពនៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទីពីរដែលកំពុងតែដំណើរការដល់សប្តាហ៍ទី ២ ហើយក្នុងវគ្គ Judge Audition ដែលធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕