អស្ចារ្យខ្លាំងណាស់! សមត្ថភាពកំពូលៗទាំងនេះពិតជាមិនសរសើរមិនបាន (វីដេអូ)
នៅក្នុងសប្តាហ៍ទី ១ របស់កម្មវិធី Cambodia’s Got Talent យើងបានឃើញនូវបេក្ខជនជាច្រើនដែលទាំងខ្មែរ និង បរទេសបានចូលរួមបញ្ចេញសមត្ថភាពប្លែកគ្នាដើម្បីប្រជែងទៅវគ្គបន្តទៀត ។ នៅក្នុងនោះបេក្ខជនលេចធ្លោចំនួន ៣ ក្រុមត្រូវគេសង្កេតឃើញថា មានសមត្ថភាពពិសេសគួរឱ្យចាប់អារម្មណ៍ខ្លាំង ។
ទី ១ គឺបេក្ខជន គង់ សំអាត ដែលបានយកពស់មកប្រឡែងលេងនៅលើឆាកដែលធ្វើឱ្យទាំងគណកម្មការ និង ទស្សនិកជនព្រឺសម្បុរមិនតិចនោះទេ ។
ទី ២ បេក្ខជន គង់ ចាន់បូរៈ ដែលបានបញ្ចេញក្បាច់សៀករហ័សកម្មដ៏ប្លែកភ្នែក គឺលោតចុះមកលេងជាមួយគណកម្មការផ្ទាល់តែម្តង ។ ថ្វីត្បិតវាជាការបំភាន់ភ្នែក តែវាពិតជាអស្ចារ្យមិនសរសើរមិនបាន ។
ចុងក្រោយគឺក្រុមរាំ CA STRA ដែលបានជ្រើសរើសនូវការបញ្ចេញក្បាច់រាំដ៏អស្ចារ្យដែលពុំធ្លាប់បានឃើញពីមុនមកឡើយនៅក្នុងប្រទេសកម្ពុជា ហើយដោយសារសមត្ថភាពដ៏ពិសេសរបស់ពួកគេ បានធ្វើឱ្យគណកម្មការទះប៊ូតុងមាសឱ្យដល់ពួកគេថែមទៀតផង ។ នៅថ្ងៃនេះផងដែរកម្មវិធី Cambodia’s Got Talent បានមកសប្តាហ៍ទី ២ ហើយនៃវគ្គ Judge Audition ចង់ដឹងថាមានបេក្ខជនដែលមានសមត្ថភាពប្លែក និង អស្ចារ្យណាទៀតនោះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ៕
សូមទស្សនាវីដេអូបេក្ខជនខាងក្រោមនេះ៖