ការគិត ក្លាយជាការពិត… ដួង តារាវិទូ ឈ្នះបានទឹក ២00 លានរៀល ពី M150
ភ្នំពេញ៖ ទើបតែលាម្ដាយ និង ជីដូន ក្នុងដំណើរត្រឡប់មកភ្នំពេញវិញ… ចេញមកដល់រូងជ្រៃ តារាវិទូហាក់ដូចល្ហិតហ្ហៃ ក៏ចូលទិញ M150 ដែលផ្សំពីយិនសិន និង ទឹកឃ្មុំ ពីរបីកំប៉ុងប៉ូវកម្លាំងតាមទម្លាប់។ គ្រាន់តែគាស់ភ្លាម ងើយភ្លែត ក្រេបរសជាតិ យកកម្លាំង ខណៈដៃរបស់ខ្លួនទម្លាក់ក្រវិលកំប៉ុងចូលហោប៉ៅសិន។ ពេលមានកម្លាំងហើយ ទាញក្រវិលកំប៉ុងមកអ៊ុត ដៃញ័រទទ្រើក ខ្លួនស្រាលដូចសំឡី! មើលហើយ មើលទៀត ច្បាស់ទៅ ច្បាស់ទៅ…២០០ លានរៀល…២០០ លានរៀល…មិនមែន ២០០ រៀលទេ ព្រះ!!!….តារាវិទូ ទប់ចិត្ត ទប់អារម្មណ៍ ត្រឡប់ទៅជួបម្ដាយ និង ជីដូនវិញ ប្រាប់ពីដំណឹងដ៏ល្អដល់អ្នកមានគុណ… ទាំងអស់គ្នា ត្រេកអរ រំភើប ស្ទើរតែស្រក់ទឹកភ្នែក!
លោក ដួង តារាវិទូ អាយុ ២៨ ឆ្នាំ មានអាជីពជាអ្នករចនាក្រាហ្វិក សព្វថ្ងៃកំពុងរស់នៅនៅភូមិ សំរោងទាវ សង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបានត្រូវរង្វាន់ទឹកប្រាក់ចំនួន ២០០ លានរៀល ពី M150 នៅពេលដែលលោកទៅលេងស្រុកកំណើត ដែលស្ថិតនៅ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។
លោក ដួង តារាវិទូ បានបញ្ជាក់ថា ៖ «តាំងពីចេះហូបភេសជ្ជៈមក ខ្ញុំហូបតែ M150 ដែលផ្សំពីយិនសិននិងទឹកឃ្មុំហ្នឹង! វាមានក្លិនឈ្ងុយ រសជាតិឆ្ងាញ់…ហើយអ្វីដែលពិសេស វាជួយឲ្យប៉ូវកម្លាំង និងល្អសម្រាប់សុខភាពផង…និយាយរួម M150 ជាភេសជ្ជៈប៉ូវកម្លាំងពិតៗ និង ល្អសម្រាប់សុខភាពមែន»។ ពាក់ព័ន្ធនឹងការឈ្នះរង្វាន់នេះ លោកវិទូ ក៏បានបន្ថែមផងដែរថា ៖ «ពីមុនធ្លាប់តែត្រូវរង្វាន់តូច…រង្វាន់ធំៗ ឃើញតែគេត្រូវ ហើយគិតថា គេត្រូវតែគ្នាគេ… យើងមិនអាចបានទេ! តែពេលត្រូវខ្លួន ឯង… ភ្លឺភ្នែកហ្មង!»។
លោក ដួង តារាវិទូ ពិសា M150 ដែលផ្សំពីយិនសិន និង ទឹកឃ្មុំជាប្រចាំ និង ជាពិសេស ពេលអស់កម្លាំងពីការងារ ល្ហិតល្ហៃ វិលមុខ ក្រោយពិសាគ្រឹងស្រវឹងរួច។ «ខ្ញុំចូលចិត្តហ្មងរសជាតិ និង គុណភាព…ឆ្ងាញ់!!! ពិសេសពេលដាក់គ្រឿងស្រវឹងពីយប់ នៅធីងធោងអី គ្រាន់តែក្រេបចូលភ្លាម ស្រឡះមុខ មានកម្លាំងស្វាងចែសហ្មង! មិត្តភក្តិ អ្នកធ្វើការជាមួយគ្នាអី គេចូលចិត្ត M150 ដែលផ្សំពីយិនសិន និង ទឹកឃ្មុំ ដូចតែខ្ញុំដែរហ្នឹង …»។
ដ្បិតតែមានការងារ និង ចំណូលសមរម្យ ប៉ុន្តែ ដួង តារាវិទូ នៅមិនទាន់រកអនាគតដែលខ្លួនស្រមៃឃើញនៅឡើយ ព្រោះគាត់ចង់បង្កើតអាជីវកម្មលក់ឲ្យម្តាយគាត់លក់ដូរនៅស្រុកកំនើត និង មិនទាន់មានលទ្ធភាពទិញផ្ទះសមស្របមួយ។ ការពឹងអាស្រ័យលើប្រាក់ចំណូលពីជំនាញការងារមួយមុខ ធ្វើឲ្យ តារាវិទូ មើលឃើញថា ក្ដីសុបិនរបស់ខ្លួនហាក់ស្ថិតនៅសែនឆ្ងាយ។
«ឲ្យតែគិតដល់រឹងផ្ទះសម្បែង ខ្ញុំតឹងទ្រូង ព្រោះមិនដឹងថាដល់ពេលណាទើបសន្សំលុយទិញបាននឹងគេ! គិតរហូតដល់ពេលខ្លះ ប្រាប់ខ្លួន ឯងឲ្យឈប់គិត! តែវាសនាមនុស្សយើងមើលមិនឃើញមែន…កំពុងតែអស់សង្ឃឹម M150 ដែលធ្លាប់តែផ្ដល់តែកម្លាំងកាយ ឥឡូវមកបន្ថែមកម្លាំងចិត្ត ធ្វើឲ្យខ្ញុំទៅជាមនុស្សថ្មី!… ខ្ញុំមិនដឹងត្រូវនិយាយយ៉ាងម៉េចឲ្យសមនឹងចិត្តត្រេកអរដែលខ្ញុំមាននៅពេលនេះ!»។
ជាមួយរង្វាន់ទឹកប្រាក់ ២០០ លានរៀល ពី M150 ជីវិត លោក តារាវិទូ ផ្លាស់ប្ដូរទាំងស្រុង។ លោកក្លាយទៅជាមនុស្សថ្មី ដែលជីវិតពោរពេញដោយក្ដីសង្ឃឹម និង ភាពជឿជាក់។ អនាគតរបស់លោក មិនបាច់រង់ចាំយូរមិនដឹងកោះត្រើយទៀតទេ។ អនាគតរបស់លោក បានមកដល់នៅពេលនេះ ជាមួយទឹកប្រាក់ដែលលោកអាចទទួលពី M150។ លោកមានលទ្ធភាពក្នុងការបើកហាងលក់ដូរមួយឲ្យម្តាយរបស់គាត់នៅខេត្តបាត់ដំបង ហើយគាត់ក៏អាចទិញផ្ទះក្នុងក្តីស្រមៃមួយស្ថិតក្នុងក្រុងភ្នំពេញផងដែរ៕